ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​១១​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុម​ជនសង្ស័យ​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​ថ្នាំ​ញៀន ដែល​មាន​ទាំង​ក្មេង​ហើយនឹង​ចាស់​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បង្ក្រាប និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៤​រហូត​ដល់​ថ្ងៃ​ទី​៧…

ខេត្តព្រៃវែង ៖ ក្រុម​ជនសង្ស័យ​ពាក់​ព​ន្ធ័​ករណី​ជួញដូរ​ថ្នាំ​ញៀន ដែល​មាន​ទាំង​ក្មេង​ហើយនឹង​ចាស់​ចំនួន​១១​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បង្ក្រាប និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ក្នុង​ប្រតិបត្តិការ​រយៈពេល ៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៤​រហូត​ដល់​ថ្ងៃ​ទី​៧ ខែសីហា​នេះ​។ លោក​វរៈសេនីយត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុ​តិ្ត​ធម៌ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ពី​ដំបូង​លោក​ឧត្តមសេនីយត្រី ឈួ​ន គឹ​ម​សាន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​កំចាយមារ ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ខារ៉ាអូខេ​យីហោ ម្លប់​ស្បូវ​ប្រាក់​ម៉ឺន​ជ័យ ស្ថិត​ក្នុងភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ នៅ​វេលា​ម៉ោង​១០ និង​១៥​នាទី​យប់ ថ្ងៃ​ទី​៤​សីហា​។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​អាវុធហត្ថ​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៣​កញ្ចប់​ប៉ុណ្ណោះ​។ លោក ផាត់ សុ​ជោ​ត បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព និង​ប្រាប់​ពី​ប្រភព​ដែល ពួក​គេ​ទទួល​ថ្នាំ​យក​មក​លក់​បន្ត ទើប​រូប​លោក​ដឹកនាំ​កម្លាំង​តាម​ស្រាវជ្រាវ​ព្រមទាំង​ប្រើប្រាស់​វិធាន​ញុះញង់ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានជា​បន្តបន្ទាប់​។ ដោយនៅ​ថ្ងៃ​ទី​៤ សីហា​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​៣​កញ្ចប់ ទូ​ស័ព្ទ​ដៃ​៥​គ្រឿង និង​ម៉ូតូ​៣​គ្រឿង​។

លុះ​ចូល​ដល់​ថ្ងៃ​ទី​៥​សីហា ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជា​ក្មេង​ៗ​អាយុ​១២ និង​១៣​ឆ្នាំ បាន​ចំនួន​៣​នាក់ និង​ស្រី្ត​ម្នាក់​ជា​ម្តាយ​ក្មេង​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៩​កញ្ចប់ ទូរ​សព្ទ័​ដៃ​២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​។ ចូល​ដល់​ថ្ងៃ​ទី​៦​សីហា ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ម៉ូតូ​០២​គ្រឿង និង​ទូ​សព្ទ័​ដៃ​២​គ្រឿង លុះ​មក​ដល់​ថ្ងៃ​ទី​៧​សីហា ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត​។ ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា សរុប​រយៈពេល​៤​ថ្ងៃ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​ថ្នាំ​ញៀន​ខាងលើ​នេះ កម្លាំង​អាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ជា​អ្នក​ចែកចាយ​ថ្នាំ​ញៀន​បាន​ចំនួន​១១​នាក់ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៥​កញ្ចប់ ស្មើនឹង​ទម្ងន់​៣៥,៥២​ក្រាម ម៉ូតូ​ចំនួន​០៦​គ្រឿង ទូរ​សព្ទ័​ដៃ​ចំនួន​០៩​គ្រឿង​។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ប្រុស​ស្រី ចំនួន​៨​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ ចំណែក​ក្មេង​ៗ៣​នាក់ ដែល​មិន​ទាន់​គ្រប់​អាយុ ត្រូវ​បាន​អប់រំ​ណែនាំ និង​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អស់ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ