ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​​បន្ថែម​​អំពីបទ​ពិសោធន៍​ដាំ​ល្ហុង​​ឱ្យបា​​​ន​ផ្លែ​ច្រើន​ ដើមទាប

13 ឆ្នាំ មុន

កន្លងមក ​មានកសិករ​មួយ​ចំនួន​មាន​បទ​ពិសោធន៍​​ដាំ​ល្ហុង​​ឱ្យ​បាន​​ផ្លែ​ច្រើន​ ខុសៗគ្នាទៅ​តាម​​តំបន់ ដែល​គាត់រស់នៅ ដូចជា កសិករថាច់ គឹម​ឆេង រស់នៅ​ភូមិ​​ព្រៃគោល ​ឃុំ​ឈ្វាំង ស្រុក​ពញា​ឮ ខេត្តកណ្តាល ​ដែលយើងខ្ញុំ​​​បានចុះ​ផ្សាយ​នៅក្នុងព្រឹត្តិបត្រ​​​កសិករ​លេខ​​០៧ រួច​មក​ហើយ។ នៅក្នុងលេខ​នេះ យើងខ្ញុំ​​សូម​បង្ហាញ​​ជូននូវ​​បទ​​ពិសោធន៍​​​ដាំ​ល្ហុង​​ឱ្យ​បាន​​ផ្លែ​ ច្រើនរបស់កសិករ​ប្រាក់ ច្រេស រស់​នៅ​ភូមិ​​តាសួន ឃុំ​ត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ​មកបង្ហាញ​​ជូន​ដូច​ខាងក្រោម ។
*របៀប​រៀបចំ​ដី​ដាំ​
ក្នុងការរៀបចំ​ដី​ដាំ លោកពូ​បានកា.ប់​រណ្តៅ​ ដែល​មាន​ទំហំ​កន្លះ​ម៉ែត្រ​​បួនជ្រុង ចំងាយពី​រណ្តៅ​​មួយទៅ​មួយពី​​២​ទៅ​២,៥ម៉ែត្រ ដីក្នុង​រណ្តៅ​គាត់​កាយ​ដាក់មាត់​រណ្តៅ ។ ​នៅក្នុង​រណ្តៅ​​​គាត់​ដាក់ជីលាមក​​គោ ស្មៅស្ងួត ដោយច្របល់​ជា​មួយដី​ឱ្យបាន​កន្លះ​រណ្តៅ ទើប​យក​​អំបែង​​ក្បឿង​បន្ទះ​ប៉ុន​​បាត​ដៃ ឬ​​១តឹក​បួន​ជ្រុង​​ដាក់​ឱ្យ​ចំ​កណ្តាល​រណ្តៅ​​​រួច​បន្ថែម​​ជី និង​ដីទៀត​​រហូត​ដល់​​ពេញ​រណ្តៅ ។​
*របៀបដាំ

កន្លងមក ​មានកសិករ​មួយ​ចំនួន​មាន​បទ​ពិសោធន៍​​ដាំ​ល្ហុង​​ឱ្យ​បាន​​ផ្លែ​ច្រើន​ខុសៗគ្នាទៅ​តាម​​តំបន់ ដែល​គាត់រស់នៅ ដូចជា កសិករថាច់ គឹម​ឆេង រស់នៅ​ភូមិ​​ព្រៃគោល ​ឃុំ​ឈ្វាំង ស្រុក​ពញា​ឮ ខេត្តកណ្តាល ​ដែលយើងខ្ញុំ​​​បានចុះ​ផ្សាយ​នៅក្នុងព្រឹត្តិបត្រ​​​កសិករ​លេខ​​០៧ រួច​មក​ហើយ។ នៅក្នុងលេខ​នេះ យើងខ្ញុំ​​សូម​បង្ហាញ​​ជូននូវ​​បទ​​ពិសោធន៍​​​ដាំ​ល្ហុង​​ឱ្យ​បាន​​ផ្លែ​ច្រើនរបស់កសិករ​ប្រាក់ ច្រេស រស់​នៅ​ភូមិ​​តាសួន ឃុំ​ត្រពាំង​ធំ​ខាង​ជើង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ​មកបង្ហាញ​​ជូន​ដូច​ខាងក្រោម ។
*របៀប​រៀបចំ​ដី​ដាំ​
ក្នុងការរៀបចំ​ដី​ដាំ លោកពូ​បានកាប់​រណ្តៅ​ ដែល​មាន​ទំហំ​កន្លះ​ម៉ែត្រ​​បួនជ្រុង ចំងាយពី​រណ្តៅ​​មួយទៅ​មួយពី​​២​ទៅ​២,៥ម៉ែត្រ ដីក្នុង​រណ្តៅ​គាត់​កាយ​ដាក់មាត់​រណ្តៅ ។ ​នៅក្នុង​រណ្តៅ​​​គាត់​ដាក់ជីលាមក​​គោ ស្មៅស្ងួត ដោយច្របល់​ជា​មួយដី​ឱ្យបាន​កន្លះ​រណ្តៅ ទើប​យក​​អំបែង​​ក្បឿង​បន្ទះ​ប៉ុន​​បាត​ដៃ ឬ​​១តឹក​បួន​ជ្រុង​​ដាក់​ឱ្យ​ចំ​កណ្តាល​រណ្តៅ​​​រួច​បន្ថែម​​ជី និង​ដីទៀត​​រហូត​ដល់​​ពេញ​រណ្តៅ ។​
*របៀបដាំ​
បន្ទាប់​​ពីរៀបចំ​រណ្តៅ​​បាន​រួច​រាល់​​ហើយ លោកពូ​ បាន​ជ្រើសរើស​​យកកូនល្ហុង ​ដែលបាន​ត្រៀម​​​ទុក ដោយ​​យកតែ​កូនណាដែល​ថ្លោស​​ល្អ​មកដាំ ។ នៅពេលដាំ គាត់លៃ​យ៉ាង​ណា​ឱ្យ​ឫស​​ល្ហុង​នៅ​ចំពី​លើ​អំបែង​​ក្បឿង​នោះ​ ។
*ការ​ថែ​ទាំ​
ក្រោយ​ពី​​ដាំ​ហើយ​ គាត់​ចាប់ផ្តើម​​ថែ​ទាំ​​វា​រហូត​​​ដល់ពេលល្ហុង​​ឱ្យ​ផល ដូចជា​គ្រប​គល់
(​ដោយ​​យកស្មៅ​​ដែល​បាន​​មកពី​​រង​បន្លែ) មក​គ្រប ស្រោច​​ទឹក និង​ជំរះ​ស្មៅ​ដែលដុះនៅជុំវិញ​គល់​ដើម្បី​កុំ​ឱ្យ​​សត្វ​ល្អិត​​មក​រស់នៅ​ធ្វើជា​ជំរក ។
ក្រោយ​ពីដាំ​ហើយ​​បាន​រយៈ​ពេល​​៤ខែ លោក​ពូ​​សង្កេត​ឃើញ​ថា ល្ហុង​គាត់​ចាប់​ផ្តើម​​ផ្លែ គឺ​​ផ្លែ​​មុន​ល្ហុង​អ្នក​ដាំ​ដំណាលគាត់​​ចំនួន​​១ទៅ​២​ខែ។ មូលហេតុ​នេះ​គឺ​បណ្តាលមក​ពី ៖
-គាត់​​ដាំ​ល្ហុង​​ដោយ​ដាក់​ឫស​​កែវ​ចំ​អំបែង​ក្បឿង គឺ​វា​ជួយ​ឱ្យ​ឫស​កែវក្រិន ​ហាក់​បី​ដូច​ជា​យើង​បាន​​គ្រៀវ​ឫស​នោះដែរ ហើយ​ម្យ៉ាង​ទៀត​​បើ​កូនល្ហុង​នោះជា​ល្ហុង​​​ឈ្មោល ក៏​ក្លាយ​ជា​ល្ហុង​​ញី​ដែរ ។ ផ្ទុយ​​ទៅវិញ ​ប្រសិនបើ​​យើង​ទុក​​ឱ្យ​ឫស​​កែវ​ចាក់ចុះ​ទៅ ក្នុង​ដីជ្រៅ ធ្វើ​ឱ្យ​​​ដើម​ខ្ពស់​​​ពេល​មាន​ផ្លែ ឬ​ខ្យល់​​ដើម​នឹង​រលំបាក់ ។​
-ការកាប់​រណ្តៅ​ធំ ​ដាក់​ជី​ធម្ម​​ជាតិ​ ច្រើន​ជួយ​ឱ្យ​​ល្ហុង​ដុះ​លឿន មានដើម​ថ្លោស និង​ឆាប់​ផ្តល់​​​​ផល​ ។
-​នៅពេលដែល​​ដើម​ល្ហុង​​មានផ្លែ​ច្រើន ត្រូវ​បេះ​​ផ្លែ​ចោល​ខ្លះ ដើម្បី​ឱ្យ​ផ្លែ​​​ដែលនៅសល់​ធំៗ​ល្អ។
សរុប​​សេចក្តី​មក ការ​ដាំ​ល្ហុង​​​ឱ្យ​មាន​​ដើម​ទាប និង​ផ្លែ​ច្រើន​នេះ គឺ​ដោយ​សារ​ ដាក់​អំបែង​​ក្បឿង​​ឱ្យ​​ចំឫស​កែវ កាប់រណ្តៅ​​ឱ្យ​ធំ​ដាក់​ជី​ធម្ម​ជាតិ​ និង​បេះ​​ផ្លែ​​ចោល​ខ្លះ ​ដើម្បី​ឱ្យ​ផ្លែ​​នៅសល់​ធំៗ​ ។
ល្ហុង​​ជា​ដំណាំ​ឈើហូប​ផ្លែ​មួយប្រភេទ​​ ដែល​​ស្ថិត​នៅ​ក្នុង​អំបូរ​​​ការី​កា​​សេអា និងមានឈ្មោះ​​វិទ្យា​​សាស្ត្រ​​ថា ការី​កា ប៉ាប៉ា​យ៉ា ។ ដំណាំ​នេះ​កសិ​​ករ​​និយម​ដាំ​គ្រប់​ទីកន្លែង​​ក្នុង​ចំការ និង​ភូមិ​ឋាន​​​ក្បែរ​ៗផ្ទះ ។ ប៉ុន្តែ​​របៀប​ដាំ​​មានលក្ខណៈ​​ខុសៗ គ្នា​ទៅ​តាម​តំបន់ ។
*ផល​ប្រយោជន៍
គេ​អាច​​ប្រើប្រាស់​​ផ្លែ​ល្ហុង​​ទុំ​ជា​បង្អែម​លាង​មាត់ ឯ​ផ្លែ​ខ្ចី​​គេ​ប្រើ​​ជា​បន្លែ​​សំរាប់ស្លបរិភោគ ។ នៅ​តំបន់​ខ្លះ​​ គេ​យក​ស្លឹក​ខ្ចី​​របស់​វា និងផ្កា​​​ធ្វើជា​បន្លែ​ផង​ដែរ​។ ចំណែក​នៅ​​កោះ​ជ្វា​វិញ (ប្រទេស​ឥណ្ឌូ​ណេស៊ី) គេ​យក​ផ្កា​ល្ហុង​​ធ្វើជា​​បង្អែម​​ទៀត​ផង ។ ស្លឹក​​ល្ហុង កសិករ​អាច​​យក​មក​​បុកលាយ​ទឹក​​សំរាប់​ការពារ​ជំងឺ​រុក្ខ​ជាតិ ​ដែល​បង្ក​ឡើង​​ដោយ​មេរោគ​ផ្សិត​​បានដែរ (ជំងឺ​ដែលមាន​ជាតិ​ម្សៅ​សៗ នៅ​កន្លែង​កើត) ។​
*លក្ខណៈ​ទូទៅ
ល្ហុង​ជា​រុក្ខ​ជាតិ​​មួយប្រភេទ​ ដែល​ងាយ​​ស្រួល​​ដាំ វាលូតលាស់​​លឿន និង​ឆាប់​ឱ្យ​ផល ។ ដំណាំ​នេះ​ជាទូទៅ​មានកំពស់​ពី​១,៥ ទៅ១,​៦
ម៉ែត្រ ។ អាស្រ័យ​​​តាម​​ប្រភេទ​ពូជ ​និង​បច្ចេក​​ទេស​​ដាំ ដុះ ។ ភាគ​ច្រើន​ដំណាំ​ល្ហុង​​ពុំ​សូវ​​បែក​ធាង​​សាខា​​ទេ គឺ​មាន​លូត​លាស់​តែ​ត្រួយ​
ប៉ុណ្ណោះ ។ ល្ហុងជា​ដំណាំ​​ ដែលមានអាយុ​វែង វា​អាច​រស់បាន​​រហូត​ដល់​ទៅ​​២០​ឆ្នាំ​​ឯណោះ​ ។​
*លក្ខណៈ​​អាកាសធាតុ និងដី
ដំណាំ​ល្ហុង​ អាច​រស់​បាន​នៅ​ក្នុង​តំបន់​​ដែល​មាន​សីតុណ្ហ​ភាព​មធ្យម​ពី​​ ២២​ទៅ​​២៨​អង្សាសេ។ ដំណាំ​នេះ​​មានការ​លូត​លាស់​​លឿន​នៅ​រដូវ​​
វស្សា ​។ ​​ចំណែក​ឯ​រដូវ​ប្រាំង ការ​លូតលាស់​ពុំ​សូវ​​ល្អ​ទេ ទោះបីជា​​មាន​​ការ​ស្រោច​ទឹក​​ក៏​ដោយ ព្រោះ​​រដូវ​​ប្រាំង​សីតុណ្ហ​ភាព​​ខ្ពស់ ។ ដំណាំ​ល្ហុង​​ត្រូវ​​ការ​​លូតលាស់​​លើ​ដី​ស្រស់​ទឹក ​និង​សំបូរ​ជី​ជាតិ ជា​ពិសេស​​ដី​កណ្តេង ឬ​ដីល្បាយ​​ខ្សាច់ ។ វា​ក៏​ត្រូវ​​ការ​ពន្លឺ​​ថ្ងៃផងដែរ ។
*អំពី​​ពូជ​ល្ហុង​
ដំណាំ​ល្ហុង មាន​ពូជ​ច្រើន​​ប្រភេទ​​ណាស់ ។ ​ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​​ ​គេ​ជួប​ប្រទះ​​តែ​ពូជ​​ពីរ​​ប្រភេទ​ប៉ុណ្ណោះ​គឺ ៖
-ពូជ​ល្ហុង​ល័ក្ខ ៖ ពូជ​​ប្រភេទ​នេះ​ មាន​​​​ឱជា​រស​​ផ្អែម​ឆ្ងាញ់​​ណាស់ ប្រជា​​ជន​និយម​ដាំ និង​បរិ​
ភោគ ។ ពូជនេះ​មានដើម និងធាង​ស្លឹក​​ពណ៌​រាង​ក្រហម​ ស្វាយ ​ផ្លែ​មាន​រា​ងទ្រវែង ​សាច់ច្រើន ​មិន​សូវ​​មាន​គ្រាប់ ។ ​ផ្លែ​ទុំ​​មាន​សំបក​ពណ៌លឿង ​សាច់​ពណ៌​​ក្រហម គ្រាប់​ខ្មៅ​​ហើយ​ថ្លា ។​
-ពូជ​ល្ហុង​​ដំឡូង ៖ ពូជ​ប្រភេទ​នេះ​ពុំ​សូវ​មាន​ឱជា​រស​​​ផ្អែម​ឆ្ងាញ់​ទេ ។ ពូជ​នេះ​​មានដើម និង​ធាង​​​ពណ៌​បៃ​តង​ ។ ​ផ្លែ​ទុំ​​មាន​សំបកពណ៌​លឿង ផ្លែ​រាង​​មូល កំប៉ោង​ធំ គ្រាប់​មិន​សូវ​ខ្មៅ​ មាន​ពណ៌​​ស​ថ្លា ។
*​ការបន្ត​ពូជ​ និងការជ្រើស​រើស​​ពូជ
ដំណាំ​​ល្ហុង​​បន្ត​ពូជ​​ដោយគ្រាប់ ។ គេ​ជ្រើស​រើស​​ផ្លែ​ល្ហុង​​ណា​ដែលទុំ ​ឬ​ស្រគាល (​មិនមែន​​ទុំ​ជោរពេកទេ) មកពុះ​យកគ្រាប់​លាង​ទឹក​ឱ្យ​អស់​រំអិល ។ បើយើង​​មិនយកទៅបណ្តុះ​ភ្លាមទេ យើង​ត្រូវ​​យក​គ្រាប់ទៅ​​សំដិល​​ហាល​ថ្ងៃ ឬ​ខ្យល់​​ឱ្យស្ងួត​​សិន ទើប​រក្សាទុក ។ គ្រាប់​ល្ហុង​អាច​រក្សា​​ទុកបាន​រយៈ​ពេល​​២​ទៅ​៣​ខែ ។​
*​ការបណ្តុះ​​កូន​
ដំណាំ​ល្ហុង​ អាច​ដាំ​ដោយ​​បណ្តុះ​​កូនជា​មុន​ ឬ​ក៏​អាច​​ដាំ​ផ្ទាល់​តែម្តង​ក៏បាន ។ ​យើង​អាច​បណ្តុះ​​​កូន​ក្នុង​ថង់​​ប្លាស្ទិក ផើង ឬ​​ថ្នាល​ក៏​បាន ។ ប៉ុន្តែ​​ដី​ដែលបណ្តុះ​​ គឺជា​ដី​​មាន​ជីជាតិច្រើន ។ ក្រោយ​ពីដាក់គ្រាប់​​បណ្តុះ​​ហើយ យើង​ត្រូវ​​លុប​ដី​សើរៗ ពីលើ​​ឱ្យស្តើង​បំផុត ដើម្បី​ឱ្យ​គ្រាប់​ឆាប់​​ដុះ ។​
នៅពេល​​គ្រាប់ដុះ យើងត្រូវ​​ដករំលោះ​កូន​ចេញ​ខ្លះ ទុកតែ​​ដើម​ណា ​ដែល​រឹង​មាំ​ល្អ ។ លុះ​ដល់​​កូន​ដុះ​បាន​កំពស់​​១​ទៅ​២​តឹក (ស្លឹក​​៥-៦​ធាង) ទើបគាស់​យកទៅ​ដាំ​នៅ​ចំការ ។ ​នៅ​ចំការ ​​យើង​ត្រូវ​រក្សា​​ទុកដើម​ល្ហុង​ឈ្មោល​ខ្លះ ​គឺ​យ៉ាង​តិច​​​បំផុត​​ក្នុង​ចំណោម​​ល្ហុង​ពី​​២៥​ដើម ក៏​មានល្ហុង​​ឈ្មោល​​មួយដែមដែរ ។
*ពេល​វេលា​ដាំ​
យើង​អាច​​ដាំ​ដំណាំ​ល្ហុង​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​​ភាគច្រើន ​​គេនិយម​ដាំ​ដើម​​រដូវ​ភ្លៀង និង​ចុង​​រដូវ​ភ្លៀង ​ពិសេស​ចៀស​វាង​កុំ​ឱ្យ​កូន​​ល្ហុង​​ទទួល​ការ​​ជាំ​ទឹក​បាន ។​
*វិធីដាំ​
មុន​​ដាំ​ត្រូវ​​កាប់ដី​ ឬ​ភ្ជួរ​ហាល​​ចោល​ពី​​៥​ទៅ​៧​​ថ្ងៃ ដើម្បី​​ឱ្យ​ដី​​ស្រស់​​ទឹក​ល្អ ។ បន្ទាប់​មក​កាប់​រណ្តៅ​ ​ដែល​មាន​ទំហំ​កន្លះ​ម៉ែត្របួនជ្រុង និង​​រណ្តៅ​ឃ្លាត​​ពីគ្នា​​៣ម៉ែត្រ​​មួយ ។ នៅក្នុង​រណ្តៅ​​យើងត្រូវ​​ដាក់ជី​កំប៉ុស្ត ឬ​ជីលា​មក​​សត្វ​បន្ថែម​​ច្របល់​​ជាមួយ​​ដី​ឱ្យសព្វ ​ទើប​ចាប់​​ដាក់​កូន​ដាំ ។ ក្នុងការដ​ាំ​​ត្រូវលៃយ៉ាង​ណា​កុំ​ឱ្យ​កូន​​ល្ហុង​បាក់​ដើម ឬ​​ដាច់​ឫស ។ ក្រោយ​ពី​​ដាំហើយ ត្រូវ​សង្កត់​​ដី​ជុំវិញ​កូនល្ហុង​​ឱ្យណែន រួច​ស្រោច​ទឹក​​ឱ្យជោគ ។ ក្រោយ​ពី​ដាំ​​បាន​រយៈ​ពេល​៥​ទៅ​៦​ថ្ងៃ ​កូនល្ហុង​​អាច​ដុះ​​ឫស ពង្រឹង​​ដើមបានខ្លះ ។ ​ក្នុងអំឡុង​ពេលនេះ ​ប្រសិន​បើ​គ្មាន​​ភ្លៀង ​យើង​ត្រូវប្រញាប់​​ស្រោច​ទឹក​ ដើម្បីកុំ​ឱ្យ​​កូនល្ហុង
ក្រិន ។​
*វិធី​ថែទាំ​
ការ​ថែ​​ទាំ​​ជាកិច្ច​​​ការ​មួយ​សំខាន់​​ណាស់ ក្រោយ​ពី​​យើង​ដាំ​​ហើយ​ ទិន្ន​ផល​​បានល្អ ឬ​​មិន​ល្អ អាស្រ័យ​​លើការ​ថែទាំ ។ ក្នុងការថែ​ទាំ​​មានការ​​ស្រោច​ទឹក ដាក់​ជី​បំប៉ន ​ពូន​គល់ និង​​ជំរះ​ស្មៅ ។ល។​
-​ការ​ស្រោច​ទឹក ៖ ​ក្រោយពីកូនល្ហុង​ដុះ​លូត​លាស់​ល្អហើយ យើងត្រូវ​បន្ត​ការ​ស្រោចទឹក​​ទៀត ។ សេចក្តីត្រូវការ​ទឹក​របស់វា អាស្រ័យ​​ទៅ​តាម​​អាយុ​​ និងអាកាស​ធាតុ ។ នៅរដូវ​វស្សា យើង​មិន​ចាំបាច់​​ស្រោចទឹក​ទេ ព្រោះ​ល្ហុង​មិន​ត្រូវ​ការ​ដី​​ជាំ​ទឹក​ទេ ។ បើ​នៅ​រដូវ​​ប្រាំង យើង​គួរ​ស្រោច​​ទឹក​៥​ថ្ងៃ​ម្តង ​ចំពោះដើម​ល្ហុង​​ណា​ដែល​ផ្តល់​​ផ្លែ ហើយ​ប្រសិនបើ​​ទឹកពុំ​គ្រប់​គ្រាន់ ក្នុង​រយៈ​ពេល​​នេះ អាចធ្វើ​ឱ្យផ្លែ​​ល្ហុងតូចៗ​ ដើម​រៀវ​តូច និង​ផ្លែ​តិច ។​
-ការដាក់​ជី​ ៖ ការ​ដាក់​ជី​យើ​ងអាច​​ដាក់​នៅ​ពេលដាំ និង​ដាក់​ជីបំប៉ន​ ។ សេចក្តី​ត្រូវ​​ការជី​នៃ​ដំណាំ​​ល្ហុង អាស្រ័យ​​ទៅ​តាម​អាយុ​របស់​វា ។ ល្ហុង​​អាយុកាន់​តែ​ច្រើន ​សេចក្តី​ត្រូវ​ការ​ជី​កាន់​តែ​ច្រើន​​ដែរ ។ ចំណែក​​​​ឯ​​​វិធី​ដាក់ជី ​គេ​ច្រើន​​ដាក់​នៅ​ជុំវិញ ទំហំស្លឹក ឬ​ក្បែ​រគល់ ​ក្រោយ​ពី​ដាក់ហើយ ​ត្រូវលប់​​ដីភ្លាម ​ហើយស្រោច​ទឹក​​ឱ្យ​ជោក ។ សំខាន់​បំផុត នៅពេលល្ហុង​លូត​ធំ គឺយើងត្រូវ​​ពូន​ជុំ​វិញ​គល់​បន្ថែម​​​ដោយ​ប្រើ​ដីមានជីជា​តិ ឬ​​ជី​កំប៉ុស្ត ។
-ការ​ពូន​គល់ ៖ ត្រូវធ្វើ​​ជាប់ជា​និច្ច ​លៃយ៉ាង​ណា​​កុំ​ឱ្យ​ឃើញ​​មានឫ​សចេញ​​មក​ខាង​លើ​ផ្ទៃ​​ដី ។
ការពូន​របៀប​នេះ ធ្វើ​ឱ្យ​ឫស​​ដែលដុះ​​ចេញ​មក​​អាច​ស្រូប​យក​ជីជាតិ និង​ទឹកបាន​គ្រប់គ្រាន់​ល្អ ។
*ការ​ប្រមូល​ផល​
គេអាច​​ប្រមូល​ផល​ដំណាំ​ល្ហុង​​បាន​ចាប់​ពី​​អាយុ​​៧​​ទៅ​៨ខែ​​ឡើងទៅ ។ វា​ចាប់​ផ្តើម​​ផ្កា​ផ្លែ​​ហើយ​បេះ​រហូត​ពេញ​មួយឆ្នាំ ហើយ​​វា​នឹង​​ឱ្យ​ផល​​ច្រើន​នៅ​ពេល​​មាន​អាយុ​ពី​២​ទៅ​៣​​ឆ្នាំ ។ ចាប់​ពី​អាយុ​​៤​ទៅ​​៥​ឆ្នាំ ដើម​របស់​វា​​ចាប់លូតលាស់​​ខ្សោយ​ ផ្កា​​ផ្លែ​ក៏​ចុះ​ថយ​ដែរ ។ ចំណែក​​ឯវិធី​​បេះ​វិញ​គឺ​យើងត្រូវ​​កាត់​ផ្លែ​​​នៅ​ទង​សណ្តង់​ឱ្យ​កៀក​ជិត​​ដើម​ រួច​សឹម​​កាត់ទង​ ដែលសល់​វែង​​នោះចោល ​វិធី​ប្រមូល​​ផលបែបនេះ ទើបត្រូវ​តាម​ក្បួន​ខ្នាត​។
សរុប​មក ដើម្បី​ដាំ​ល្ហុង​ឱ្យ​បានទិន្ន​ផល​ល្អ យើងគួរ​​ច​ងចាំ​​នូវចំណុច​​សំខាន់​ៗ ដូច​ខាងក្រោម​នេះ​ ៖
-រក្សា​​ល្ហុង​​កុំ​ឱ្យ​ជាំទឹក ព្រោះល្ហុង​​មិនសូវ​​ចូល​ចិត្ត​​ដីជាំទឹក ​​ហើយ​ហាប់​ណែន​ទេ
-ឧស្សាហ​ពូនគល់​ល្ហុង​កុំ​ឱ្យ​​ឫស​ដុះ​​ចេញ​មក​​​លើ​ផ្ទៃ​ដី
-​គួរទុក​ដើម​ល្ហុង​​ឈ្មោល​​ខ្លះក្នុង​ចំការ ដើម្បី​​ធានា​ឱ្យ​មាន​​ផ្លែ​​បានល្អ​
-ត្រូវជ្រើស​រើស​​ទីតាំង​ណាដែល​មាន​ពន្លឺ​​ថ្ងៃ​គ្រប់​​គ្រាន់ ដើម្បី​ដាំល្ហុង ជាពិសេស​​​ពន្លឺ​ថ្ងៃ​​ពេល​ព្រឹក។
សូម​បង​ប្អូន​កសិករ​​​ទទួល​​បាន​នូវ​លទ្ធ​ផល​​ល្អ​ក្នុង​ការ​ដាំ​ល្ហុង ៕