ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ទោះ​​៣​ម៉ឺន​ដុល្លារ​ក៏​គេ​មិន​លក់​សៀវភៅ​នេះ​ឱ្យ​ដែរ

5 ឆ្នាំ មុន

អ៊ី​តា​លី ៖ លុយ​៣​ម៉ឺន​ដុល្លារ​មិន​អាច​ឲ្យ​អ្នកទិញ​រថយន្ត Ferrari មួយ​គ្រឿង​បាន​នោះ​ទេ​…. តែ​អាច​ឲ្យ​អ្នកទិញ​សៀវភៅ​រៀបរាប់​ពី​ប្រ​វ​តិ្ត​របស់ Ferrari បាន​មួយ​ក្បាល​។ តាម​ប្រភព​ព័ត៌មាន Oddity…

អ៊ី​តា​លី ៖ លុយ​៣​ម៉ឺន​ដុល្លារ​មិន​អាច​ឲ្យ​អ្នកទិញ​រថយន្ត Ferrari មួយ​គ្រឿង​បាន​នោះ​ទេ​…. តែ​អាច​ឲ្យ​អ្នកទិញ​សៀវភៅ​រៀបរាប់​ពី​ប្រ​វ​តិ្ត​របស់ Ferrari បាន​មួយ​ក្បាល​។

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា Ferrari បាន​ចេញ​លក់​សៀវភៅ​រៀប​រាប់​ពី​ប្រវត្តិ និង​ម៉ូ​ដែល​រថយន្ត​តាំងពី​ដើម​ដល់​ពេល​នេះ ក្នុង​តម្លៃ​ថ្លៃ​កប់​ពពក​ស្មើនឹង​រថយន្ត​ទំនើប​មួយ​គ្រឿង​។

មុន​នឹង​ថា ថ្លៃ​កប់​ពពក យើង​គួរតែ​ដឹងផង​ដែរ​ថា សៀវភៅ​នេះ​នឹង​មក​ជាមួយ​នូវ​ប្រអប់​ដាក់​ខាងក្រៅ និង​ជើងទ្រ ដែល​រចនា​ដូច​ជា​ម៉ាស៊ីន V12 របស់ Ferrari អ៊ីចឹង​។ គម្រប​មុខ​របស់​សៀវភៅ​នេះ​ធ្វើ​ឡើង​ពី​ស្បែក ជាមួយនឹង​ថ្នេរ​ដេរ​ដោយ​ដៃ​យ៉ាង​ប្រណីត​លេច​ផុស​ជា​រូប​ឡូ​ហ្គោ​សេះ Ferrari ធ្វើ​ពី​លោហៈ​។

សៀវភៅ​នេះ​នឹង​ចេញ​លក់​ត្រឹមតែ ១៩៤៧​ក្បាល តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​ត្រឹមតែ ២៥០​ក្បាល​ទេ ថ្លៃ​៣​ម៉ឺន​ដុល្លារ ដែល​មាន​ប្រអប់​និង​ជើង​ទម្រ​។ បើ​ទោះបីជា​អ្នកមាន​លុយ​​៣​ម៉ឺន​សម្រាប់​ទិញ​ក៏​ដោយ ក៏​គេ​មិន​លក់​ឲ្យ​ដែរ ព្រោះថា នេះ​សម្រាប់​តែ​សារមន្ទីរ​រថយន្ត ឬ​ម្ចាស់​រថយន្ត Ferrari ឬ​ក៏​អ្នក​ធ្លាប់​ទិញ Ferrari តែ​ប៉ុណ្ណោះ​។ ចំពោះ​អ្នក​មិន​ដែល​ទិញ Ferrari គេ​លក់​ឲ្យ​តែ​ប្រភេទ​ធម្មតា​ៗ​តម្លៃ​៦០០០​ដុល្លារ​។

នៅ​ក្នុង​សៀវភៅ​នោះ មាន​រូប​រថយន្ត Ferrari ជា​ច្រើន ដែល​សរុប​មាន​៥១៤​ទំព័រ​។ ក្នុង​នោះ​ក៏​បាន​ហត្ថលេខា​របស់​នាយករង Ferrari លោក Piero Ferrari ដែល​ជា​កូនប្រុស​របស់​អ្នក​ផលិត Ferrari ដំបូង លោក Enzo Ferrari​។ សម្រាប់​សៀវភៅ ២៥០​ក្បាល ដែល​មាន​តម្លៃ​៣​ម៉ឺន​ដុល្លារ​វិញ មាន​ទាំង​ហត្ថលេខា​របស់​លោក John Elkann នាយក Ferrari និង លោក Sergio Marchionne អតីត​នាយក Ferrari៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ