ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គាត់ថា៖ ​មាន​មនុស្ស​១​ក្រុម​ដេញចាប់​វះ​ពោះ​​ទើប​បា.ញ់១០​​គ្រាប់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តថា ​ការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បានឮ​ស្នូរ​​ផ្ទុះ​អា​វុ​ជា​ច្រើន​គ្រាប់​ចេញពី​បន្ទប់​មន្ត្រី​នគរបាល​មួយ​រូប​យ៉ាង​រន្ថើន ​។ ​លុះ​ក្រោយ​ពី​ស្ងាត់​ស្នូរ​ផ្ទះ​ដ៏​កក្រើក​ខាងលើ​ ទើប​ដឹង​ថា ​មន្ត្រី​នគរបាល​ជា​ម្ចាស់ផ្ទះ​នោះ​ជា​អ្នក​បាញ់​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​ត្រូវ​…

រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍បន្តថា ​ការ​ភ្ញាក់ផ្អើល​មួយ​ បាន​កើតឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បានឮ​ស្នូរ​​ផ្ទុះ​អា​វុ​ជា​ច្រើន​គ្រាប់​ចេញពី​បន្ទប់​មន្ត្រី​នគរបាល​មួយ​រូប​យ៉ាង​រន្ថើន ​។ ​លុះ​ក្រោយ​ពី​ស្ងាត់​ស្នូរ​ផ្ទះ​ដ៏​កក្រើក​ខាងលើ​ ទើប​ដឹង​ថា ​មន្ត្រី​នគរបាល​ជា​ម្ចាស់ផ្ទះ​នោះ​ជា​អ្នក​បាញ់​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឱ្យ​ត្រូវ​
នរណា​​​ម្នាក់​រង​គ្រោះ​ឡើយ​ ។ ​បន្ទាប់​មក ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ​ពិនិត្យ​ជាក់ស្ដែង​ ព្រមទាំង​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ​ នាំ​​ទៅ​សាកសួរ​ចាត់ការ​តាម​ច្បាប់​ ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​ប្រហែល​៣​រសៀល ថ្ងៃ​ទី​៨ ​សីហា នេះ នៅ​ចំណុច​បន្ទប់
​ជួល​ជាន់​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ​។

ខ្មាន់កាំភ្លើង​ខាងលើ  ឈ្មោះ កែវ សុផល អាយុ​៤០​ឆ្នាំ ​ជា​មន្ត្រី​នគរបាល អន្តរាគមន៍​ពិសេស​នៃ​អគ្គ​ស្នង
ការ​​ន​គរបាល​ជាតិ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ភូមិ​ព្រៃ​ទា​ដែល​ជា​កន្លែង​កើតហេតុ​នោះ​តែ​ម្ដង ​។​ដោយ ឡែក​នគរបាល​បាន​ដកហូត បាន​កាំភ្លើង​១​ដើម​ម៉ាក K54 មាន​គ្រាប់​ចំនួន​៤​គ្រាប់ រួម​ជាមួយ​សំបក​គ្រាប់​ជា​ច្រើន​ទៀត ​។

បើ​តាម​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​និយាយ​ថា បុរស​ដែល​ជា​ខ្មាន់កាំភ្លើង​នេះ ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ​ គ្មាន​ប្រពន្ធ​និង​កូន​ទេ ​។ ​ហើយ​ពេល​សួរនាំ​និយាយ​រវើរវាយ ​ដូច​ជា​អ្នកមាន​ជំងឺ​ស​សៃ​ប្រសាទ​ ។ ដោយ​គាត់​ប្រាប់​ថា​ មាន​មនុស្ស​១​ក្រុម​ដេញចាប់​ដេញ​វាយ និង​ដេញចាប់​គាត់​ដើម្បី​វះ​ពោះ ​។​ ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ ទើប​គាត់​ទាញ​កាំភ្លើង​ដេញ​បាញ់​អ្នក​ដែល​ប្រុង​ធ្វើបាប​គាត់​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជា​បែប​ណា​ក​ម្លាំ​ជំនាញ​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំពុង​សាកសួរ​បន្ត​ហើយ​មិន​ទាន់​ដឹង​ថា​ថ្នាក់លើ​មាន​គោល​ការ​បែប​ណា​នៅឡើយ​ទេ​។​

អត្ថបទសរសេរ ដោយ