ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវ​ជាង​3​ពាន់​ហិ​កតា​កំពុង​ជន់​លិច​នៅ​ខេត្តបន្ទាយមានជ័យ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​ឲ្យ​ជន់​លិច​ស្រូវ​សែន​ក្រអូប ដែល​ជា​ប្រភេទ​ស្រូវស្រាល​និង​មាន​ទីផ្សារ ចំនួន​ជាង​៣.០០០​ហិ​កតា​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ ហើយ​ពេល​នេះ អាជ្ញាធរ​ខេត្ត​កំពុង​ចុះ​ពិនិត្យ និង​មាន​វិធានការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា ។…

ខេត្តបន្ទាយមានជ័យ ៖ ជំនន់​ទឹកភ្លៀង​បាន​បណ្តាល​ឲ្យ​ជន់​លិច​ស្រូវ​សែន​ក្រអូប ដែល​ជា​ប្រភេទ​ស្រូវស្រាល​និង​មាន​ទីផ្សារ ចំនួន​ជាង​៣.០០០​ហិ​កតា​នៅ​ស្រុក​មង្គលបុរី និង​ក្រុង​សិរី​សោភ័ណ ហើយ​ពេល​នេះ អាជ្ញាធរ​ខេត្ត​កំពុង​ចុះ​ពិនិត្យ និង​មាន​វិធានការ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា ។

អភិបាលរង​ខេត្ត លោក អ៊ុំ រាត្រី បាន​ឲ្យ​ដឹង​ថា ចំពោះ​វិធានការ​បឋម គឺ​យក​ម៉ាស៊ីនបូមទឹក​ខ្នាត​ធំ​២​គ្រឿង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយមមក​បូម​រំដោះ​ទឹក​ចេញ​នៅ​ចំណុច​ប្រឡាយ​មិត្តភាព ហើយ​ខេត្ត និង​មន្ទីរ​ជំនាញ នឹង​ជួប​ក្រុមហ៊ុន​កសាង​ផ្លូវជាតិ​លេខ​៥ សុំ​បើកមុខ​ទឹក​ចំណុច​ស្ពាន​ក្រឡោ ដើម្បី​រំដោះ​ទឹក​ចេញ ។

លោក រ័​ត្ន ដា​ស៊ី​ណា​ង អភិបាលស្រុក​មង្គលបុរី បញ្ជាក់​ថា នៅ​ស្រុក​មង្គលបុរី មាន​៤​ឃុំ​ដែល​រង​ផល​ប៉ះពាល់​លើ​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប​កំពុង​ទុំ និង​ប្រឈម​ការ​លិច​ទឹក​អស់ទាំង​ស្រុង​ជាង​២.៥០០​ហិ​កតា គឺ ៖
១-​ឃុំ​រហាត់ទឹក ប៉ះពាល់​លិច​អស់ទាំង​ស្រុង​នៅ​ខាងលិច​ប្រឡាយ​ភូមិ ជិត​២.០០០​ហិ​កតា និង​ប្រមូល​មុន​ទឹក​លិច​បាន​ជាង​៤០០​ហិ​កតា
២-​ឃុំ​ចំណោម ប៉ះពាល់​ប្រមាណ​៣០០​ហិ​កតា ប្រមូល​ផល​មុន​បាន​៥០​ហិ​កតា
៣-​ឃុំ​សឿ ប្រឈម​នឹង​ទឹក​លិច ហើយ​ទឹក​នៅ​បន្ត​ឡើង និង​លិច​នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ហើយ​ប្រមូល​ផល​បាន​៤០​ហិ​កតា
៤-​ឃុំ​បត់​ត្រង់ កំពុង​ប៉ះពាល់​នៅ​ជាប់​ឃុំ​រហាត់ទឹក ប្រមាណ​៥០០​ហិ​កតា ។
លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ ថ្លែង​ថា នៅ​ក្រុង​សិរី​សោភ័ណ ទឹក​កំពុង​លិច​ស្រូវស្រាល​ប្រភេទ​ស្រូវ​សែន​ក្រអូប ចាប់ពី​ថ្ងៃ​ទី​៣០ ដល់​៣១ ខែកក្កដា ប្រមាណ​២០០​ហិ​កតា ។ បើ​ទឹក​នៅ​តែ​បន្ត​ឡើង ដោយសារ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​ផ្នែក​ខាងលើ គឺ​អាច​ប្រឈម​នឹង​ការ​លិចលង់ និង​ប៉ះពាល់​ច្រើន​ទៀត​នៅ​ផ្នែក​ខាងលិច​ផ្លូវជាតិ​លេខ​៥ ។

លោក យឹ​ម ប៊ុ​ន​រុំ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ថ្លែង​ថា ខេត្តបន្ទាយមានជ័យ​មាន​២​ស្រុក​-​ក្រុង ដែល​កំពុង​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ក្រោយ​ពេល​បើក​សំណង់​ប​វេ​ល និង​សំណង់​ព្រៃ​ខ្ពស់ គឺ​ស្រុក​មង្គលបុរី លិច​ស្រូវប្រាំង​មិន​តិច​ជាង​៣.០០០​ហិ​កតា និង​ក្រុង​សិរី​សោភ័ណ បន្ត​លិច​រយៈពេល​១​ថ្ងៃ​អស់​២០០​ហិ​កតា ។ កម្រិត​ទឹកស្ទឹង​មង្គលបុរី​ឡើង​១៣,២​ម៉ែត្រ និង​ដងស្ទឹង​សិរី​សោភ័ណ​កម្ពស់​ទឹក​៧,២​ម៉ែត្រ ហើយ​កម្រិត​កម្ពស់​ទឹក​ឡើង​រាល់​ថ្ងៃនេះ ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​នៅ​ផ្នែក​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ