លោក សុខ ឥ​សាន ហៅ​ការ​បញ្ចេញមតិ​របស់​លោក សម រ​ង្ស៊ី គឺ​សុទ្ធតែ​គ្មាន​តម្លៃ


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា រាល់​ការ​បញ្ចេញមតិ និង​ការ​និយាយ​ស្តី​ទាំងឡាយ​ណា​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​គឺ​សុទ្ធតែ​គ្មាន​តម្លៃ​ទាល់​ទែ​សោះ​។

លោក សុខ ឥ​សាន បាន​លើក​ឡើង​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​នៅ​ព្រឹក ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក សម រ​ង្ស៊ី បាន​ក្លាយជា​ទណ្ឌិត​គ្រប់លក្ខណៈ​ច្បាប់ ស្រប​តាម​អំណាច​សាល ក្រម និង​សាលដីកា​ស្ថាពរ​របស់​តុលាការ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​បន្ត​ថា តាំងពី​ដល់​នោះ​មក​ទណ្ឌិត សម រ​ង្ស៊ី បាន​បាត់បង់​ស្មារតី​ជាម​នុស្សហើយ​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ជា​បន្តបន្ទាប់​ដែល​មាន​ពិរុទ្ធភាព​ពី​រឿង​មួយ​ទៅ​រឿង​មួយ​ជា​បន្តបន្ទាប់​ចំពោះ​មុខ​ច្បាប់ និង​ទ​ង្វើ​ល្មើសច្បាប់​របស់​ខ្លួន ។

លោក​បញ្ជាក់​ថា «​នៅ​ទីបំផុត​ទណ្ឌិត សម រ​ង្ស៊ី បាន​នឹកឃើញ​ដោយ​ខ្លួនឯង សុំ​លាលែង​ពី​សមា​ជិក​​បក្ស និង​ពី​ប្រធាន​គណបក្ស​ដោយ​សំអាង​លើ​មូលហេតុ​ផ្ទាល់ខ្លួន ។ ដូច្នេះ​ចាប់ពី​ពេល​លា​លែង​​នេះ​មក​ទណ្ឌិត សម រ​ង្ស៊ី អត់​មាន​អ្វី​នៅ​ក្នុង​ខ្លួន​ទៀត​ហើយ​គឺ​អស់ពី​ខ្លួន​តែ​ម្តង ។ ប៉ុន្តែ​នៅ​ពេល​​ដែល​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ចោល​ដោយ​តុលាកា​កំពូល​នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ មក​ទណ្ឌិត សម រ​ង្ស៊ី បាន​ងាក​ទៅ​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ​ក្នុង​គោល​ដៅ​បន្ត​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​» ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​គន​បក្ស​កាន់​អំណាច​ក៏​បាន​លើក​ឡើង​ថា តើ​ការ​បង្កើត​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រ​ង្ស៊ី នោះ​គ្មាន​អ្នក​ណា​ទទួលស្គាល់​គឺ​តែងតាំង និង​និយាយ​សន្មត់​តែ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ។ សរុប​មក​ទណ្ឌិត សម រ​ង្ស៊ី គ្មាន​អ្វី​នៅ​ក្នុង​ខ្លួន​ទៀត​ឡើយ ហើយ​ក៏​គ្មាន​ស្ថាប័ន​ណា អង្គភាព​ណា ទទួលស្គាល់​ដែរ ។

លោក សុខ ឥ​សាន ក៏​បាន​គូសបញ្ជាក់​ថា​៖ «​រាល់​ការ​តាំងខ្លួន​ជា​អ្ន​តវ៉ា​បញ្ហា​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គម នៅ​កម្ពុជា​ទណ្ឌិត សម រ​ង្ស៊ី គ្មាន​សិទ្ធិ និង​តួនាទី​អ្វី​ទាំងអស់ ។ ដូច្នេះ​រាល់​ការ​បញ្ចេញមតិ និង​ការ​និយាយ​ស្តី​ទាំងឡាយ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​គ្មាន​តម្លៃ​នោះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​លោក សម រ​ង្ស៊ី បាន​លើក​ឡើងជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​លទ្ធផល​អ្វី​ដែល​ជា​ផ្លែផ្ការ​នោះ​ទេ ក្រៅពី​នាំ​ពលរដ្ឋ​ដែល​គាំទ្រ​ខ្លួន​ធ្វើការ​ញុះញង់ លាប​ពណ៌​គ្នា ដើម្បី​អំណាច ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ