ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ព្រមាន​បណ្ដា​ប្រទេស ​ក្រោយ​ដាក់​ទណ្ឌកម្ម

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ កាលពី​ថ្ងៃ​ទី​៧​ សីហា​ បាន​ចេញ​​ការ​ព្រមាន​ដល់​បណ្ដា​ប្រទេស​ដែល​នឹង​នៅ​រឹងទទឹង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ី​រ៉​ង់ ក្រោយ​​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​ទណ្ឌកម្ម​ទាំង​នេះ​​ត្រូវ​បាន​ចាត់​ទុក​ថា ​តឹងតែង​បំផុត​ពុំ​ធ្លាប់​មាន​។…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ កាលពី​ថ្ងៃ​ទី​៧​ សីហា​ បាន​ចេញ​​ការ​ព្រមាន​ដល់​បណ្ដា​ប្រទេស​ដែល​នឹង​នៅ​រឹងទទឹង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ី​រ៉​ង់ ក្រោយ​​ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ ដោយ​ទណ្ឌកម្ម​ទាំង​នេះ​​ត្រូវ​បាន​ចាត់​ទុក​ថា ​តឹងតែង​បំផុត​ពុំ​ធ្លាប់​មាន​។

នៅ​អ៊ី​រ៉​ង់​មនុស្ស​ជា​ច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​តាម​ដង​វិ​ថី​ទាំងឡាយ សម្ដែង​កំហឹង​លាយ​នឹង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​វិល​ត្រឡប់​វិញ​នៃ​ទណ្ឌកម្ម​ទាំងនោះ ដែល​សម្រេច​ក្រោយ​ការ​ដកខ្លួន​ថយ​ជា​ឯកតោភាគី​កាលពី​ខែឧសភា របស់​ក្រុង​វ៉ា​ស៊ិន​តោន​ពី​កិច្ចព្រមព្រៀង​ស្ដី​ពី​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​។

ប៉ុន្មាន​ម៉ោង​មុន​ការ​ចូល​ជា​ធរមាន​នៃ​ទណ្ឌកម្ម​នោះ ដែល​អាច​នាំ​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អ៊ី​រ៉​ង់ ប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ហា​សាន់​រ៉ូ​ហា​នី នា​យប់​ថ្ងៃ​ទី​៦​សីហា​អះអាង​ពី​សង្គ្រាមចិត្តសាស្ត្រ​មួយ ហើយ​លោក​បដិសេធ​រាល់​ការ​ចរចា​ស្ដី​ពី​កិច្ចព្រមព្រៀង​ថ្មី​តាម​ការ​ទាមទារ​របស់​លោក​ត្រាំ​។

តាម​ទូរទស្សន៍​FOX NEWS​លោក​JOHN BOLTON ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ត្រាំ​អះអាង​នា​ថ្ងៃ​ទី​៧​សីហា​ថា គោលបំណង​ពុំ​មែន​ការ​ចង់​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​របប​មួយ​ឡើយ ប៉ុន្តែ​យើង​ពិតជា​ចង់​ដាក់​ការ​គាបសង្កត់​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល​អ៊ី​រ៉​ង់​។​យើង​ចង់​ឃើញ​ការ​ដកថយ​កាន់តែ​ខ្លាំង​របស់​អ៊ី​រ៉​ង់ ពី​ការ​ជួយ​ទ្រទ្រង់​ដល់​ភេរវកម្ម​អន្តរជាតិ សកម្ម​ភាព​យោធា​ដ៏​ប្រ​ទូ​ស្ត​រ៉ា​យ​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​ព្រមទាំង​បណ្ដា​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​កលាយ​ជាមួយ​នុយក្លេអ៊ែរ​របស់​ខ្លួន​។

បណ្ដា​វិធានការ​របស់​អា​មេ​រិ​ក​នាំ​ឲ្យ​រុ​ស្ស៊ី​មាន​កំហឹង​ដោយ​អះអាង​ថា ​ខ្លួន​នឹង​ធ្វើ​អ្វី​ៗ​ដែល​ចាំបាច់​ ដើម្បី​ជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​។​ រុ​ស្ស៊ី​និយាយ​ថា សហគមន៍​អន្តរជាតិ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​ជោគជ័យ​សំខាន់​ខាង​ការទូត​ពហុភាគី​ត្រូវ​បំផ្លាញ​ដោយ​សារ​​តែ​មហិច្ឆតា​អា​មេ​រិ​ក​ទាក់ទិន​នឹង​ការ​មិន​ចុះសម្រុង​របស់​គេ​ជាមួយ​អ៊ី​រ៉​ង់​ឡើយ​។

ពួក​អឺរ៉ុប​ដែល​ក៏​ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​ដែរ អះអាង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ​ជួយ​សង្គ្រោះ​កិច្ចព្រមព្រៀង​នេះ ហើយ​ការពារ​បណ្ដា​ប្រតិបត្តិ​ករ​សេដ្ឋ​កិច្ច​អឺរ៉ុប​ដែលរ​កស៊ី​ស្របច្បាប់​ជាមួយ​អ៊ី​រ៉​ង់​។ ចំណែក​​ច្បាប់​ពិសេស​មួយ​ក្នុង​ន័យ​នេះ​ចូល​ជា​ធរមាន​នា​ថ្ងៃ​ទី​៧ ​សីហា​ តែ​ក៏​ពុំ​អាច​រារាំង​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ ​DAIKLER ក្នុង​ការ​ប្រកាស​ពី​ការ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ីរ៉​ង់​ដែរ​។

តាម​ TWITTER​ លោក​ត្រាំ​​បាន​សរសេរ​ថា ទណ្ឌកម្ម​ប្រឆាំង​អ៊ី​រ៉​ង់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​​ហើយ​។ ​នោះ​ជា​ទណ្ឌកម្ម​យ៉ាង​តឹងតែង​បំផុត​ពុំ​ធ្លាប់​មាន​ ហើយ​នា​ខែវិច្ឆិកា​ខាង​មុខ​នឹង​មាន​កម្រិត​ថ្មី​មួយទៀត​។​ នរណា​ក៏​ដោយ​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ី​រ៉​ង់​នឹង​ពុំ​អាចរកស៊ី​ជាមួយ​អា​មេ​រិ​កបាន​ឡើយ​។

ទណ្ឌកម្ម​រួម​មានការ​រាំង​ខ្ទប់​លើ​ការ​ទូទាត់​ខាង​ហិរញ្ញវត្ថុ ​និង​ការ​នាំ​ចូល​វត្ថុធាតុដើម ព្រម​ទាំង​បណ្ដា​វិធានការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ទិញ​ដូរ​ខាង​ផ្នែក​រថយន្ត​និង​យន្តហោះ​ពាណិជ្ជ​កម្ម​។

លោក​ ALI VAEZ អ្នក​ស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​ពិចារណា​អន្តរជាតិ ​CRISIS GROUP​យល់​​ថា ការ​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់ ​ហើយ​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​ប្រឆាំង​​ក្រុង​តេ​ហេ​រ៉​ង់ គឺជា​ការ​ខុសឆ្គង​ធំ​មួយ​ក្នុង​ចំណោម​ការ​ខុសឆ្គង​ធំ​ៗ​នៃ​នយោបាយ​ការ​បរទេស​អា​មេ​រិ​ក ចាប់តាំងពី​សង្គ្រាម​អ៊ី​រ៉ា​ក់មក​។

ការ​វិល​ត្រឡប់​នៃ​ទណ្ឌកម្ម​នឹង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដល់​សេដ្ឋកិច្ច​អ៊ី​រ៉​ង់ ដែល​បង្ក​កាលពី​ស​ប្ដា​ហ៍​មុន​នូវ​បាតុកម្ម​តវ៉ា​ក្នុង​ទីក្រុង​ជា​ច្រើន​ប្រឆាំង​ជា​ពិសេស ភាព​ឥត​ការងារ​ធ្វើ​អតិ​ផរណា​ ខណៈ​ប្រាក់​រៀល​អ៊ី​រ៉​ង់​ធ្លាក់​តម្លៃ​ជិត​២​ភាគ​៣​ពី​តម្លៃ​កាលពី​៦​ខែ​មុន មុន​ពេល​ងើប​បន្តិច​វិញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ