ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ត្រាក់ទ័រ​ពីក្រោយ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​ត្រាក់ទ័រ​មាន​ដឹក​ឫស្សី​ បណ្តាល​ឱ្យ​ស្លាប់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៨​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ស្ថិត​នៅ​ក្នុងភូមិ​តា​ឌុ​ក ឃុំ​ប​ល្ល​ង្ក័…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​បុក​ត្រាក់ទ័រ​មាន​ដឹក​ឫស្សី​ បណ្តាល​ឱ្យ​ស្លាប់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៨​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១ ស្ថិត​នៅ​ក្នុងភូមិ​តា​ឌុ​ក ឃុំ​ប​ល្ល​ង្ក័ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ី​ម ម៉េ​ង​ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បារាយណ៍​ជាន់​ដែក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ។

សមត្ថកិច្ច​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​មិន​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១B-១៩២៩ (​ម៉ូតូ​កែ​ច្នៃ​ប្រភេទ​ឆ្អឹង​) បាន​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​ត្រាក់ទ័រ​មួយ​គ្រឿង ពណ៌​ស្លា​ទុំ មាន​សណ្តោង​រ៉ឺ​ម៉ក ដឹក​ចំរៀកឫស្សី​ចង​ជា​បាច់​ៗ ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​កើត​ទៅ​លិច បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​បារាយណ៍​ស​ន្ទុ​ក ។ ចំណែក​អ្នកបើកបរ​ត្រាក់ទ័រ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ករណី​ខាងលើ​នេះ មូលហេតុ​បង្ក​ឡើង​ដោយ​ត្រាក់ទ័រ​សណ្តោង​រ៉ឺ​ម៉ក​មាន​ដឹក​ចំរៀកឫស្សី មិន​បាន​ដាក់​ភ្លើង​បំភ្លឺ​ខាងក្រោយ​តាម​លក្ខណៈ​បច្ចេកទេស រួម​ផ្សំ​នឹង​ម៉ូតូ​កែ​ច្នៃ​បើក​លឿន និង​ដាក់​ភ្លើង​បំភ្លឺ​ខុស​លក្ខណៈ​បច្ចេកទេស ទើប​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ចុះ​វាស់វែង​រួច វត្ថុ​តាង​ត្រាក់ទ័រ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បល្ល័ង្ក រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​ទុក​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ