ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចាំ​ទេ​គ្រូពេទ្យ​ម្នាក់​នៅ​ខេត្តបាត់ដំបង​ចម្លង​អេ​ដស៍​ផ្អើល​ពេញ​ខេត្ត​ទោស​ទាន់​យ៉ាង​មិច​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សឹង បញ្ញា​វុ​ឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​លើក​ពេល​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ យ៉ែ​ម…

រាជធានី​ភ្នំពេញ ៖ លោក សឹង បញ្ញា​វុ​ឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​បាន​លើក​ពេល​គ្រោង​នឹង​បើក​សវនាការ​លើ​បណ្តឹង​សារទុក្ខ​របស់​ជនជាប់ចោទ​ឈ្មោះ យ៉ែ​ម ជ្រិ​ន ដែល​បាន​បង្ក​ការ​ចម្លង​មេរោគ​អេ​ដស៍​នៅ​ភូមិ​សង្កែ ខេត្តបាត់ដំបង តែ​សវនាការ​នេះ​ត្រូវ​បាន​លើ​ពេល​ដោយសារ​ជនជាប់ចោទ​សុំ​ពេល​រក​មេធាវី​ដោយ​ខ្លួនឯង​ផ្ទាល់ ។

ជន​រង​គ្រោះ​ចំនួន​៣​នាក់​ដែល​មក​ចូលរួម​សវនាការ​ក្នុង​នាម​តំណាង​ឲ្យ​ជន​រង​គ្រោះ​សរុប​ចំនួន​២៦៩​នាក់​បាន​និយាយ​ថា ពេល​នេះ​ពួក​គាត់​មានការ​ពិបាក​ខ្លាំង​ដោយសារ​មាន​ជំងឺ​នេះ​ហើយ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ ឬ​កម្មវិធី​ផ្សេង​ៗ​មានការ​រើសអើង​ច្រើន​ដោយសារ​ពួក​គាត់​មាន​ផ្ទុក​នៅ​ជំងឺអេដស៍ ។

ពួក​គាត់​បាន​បន្ត​ទៀត​ថា សវនាការ​ពេល​នេះ​ត្រូវ​បាន​លើក​ពេល អ៊ីចឹង​សវនាការ​លើក​ក្រោយ​ប្រហែល​ពួក​គាត់​មិន​បាន​ចូលរួម​ទេ​ដោយសារ​តែ​ពួក​គាត់​មិន​មាន​លុយ​ក្នុង​ការ​ចំណាយពេល​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​មក​ភ្នំពេញ ។ អ្វី​ដែល​ពួក​គាត់​ចង់បាន​គឺ​គាត់​ចង់​ឲ្យ​តុលាការ​កំពូល​សម្រេច​តម្កល់​ទោស​គ្រូពេទ្យ យ៉ែ​ម ជ្រិ​ន ឲ្យ​នៅ​ដដែល ។

ពួក​គាត់​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ចំនួន​២៦៩​នាក់​នោះ​មាន​ក្មេង​ចាប់ពី​អាយុ​៤​ឆ្នាំ​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​ឡើង​ទៅ​ដល់​មនុស្ស​ចាស់​អាយុ​៨៤​ឆ្នាំ​ដែល​មាន​ផ្ទុកមេរោគ​នេះ ។

គួរ​បញ្ជាក់​ជនជាប់ចោទ យ៉ែ​ម ជ្រិ​ន កាលពី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ កន្លង​មក​ត្រូវ​បាន​សាលា ដំបូង​ខេត្តបាត់ដំបង​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ និង​ពិន័យ​ប្រាក់​អោយ​បង់​ចូល​ថវិការដ្ឋ​ចំនួន​៥​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេ​ដស៍​ទៅ​អ្នក​ដទៃ តាម​មាត្រា​១៨ និង​មាត្រា​៥០ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ការ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​អេ​ដស៍​/​ជំងឺអេដស៍ ៕

កែសម្រួលដោយ