ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​បបួល​គ្នា​កាច់​ដៃ លទ្ធផល​ម្ខាង​ដេកពេទ្យ ម្ខាង​ដេក​ប៉ុស្តិ៍

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ឈ្មោះ ឃុន ខាន់ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ត្រូវ​បាន​គូរជម្លោះ​កាប់​ប្រហារ​ដោយ​ដាវ​ត្រូវជា​ច្រើន​កន្លែង​លើ​រាង​កាយ…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ឈ្មោះ ឃុន ខាន់ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ត្រូវ​បាន​គូរជម្លោះ​កាប់​ប្រហារ​ដោយ​ដាវ​ត្រូវជា​ច្រើន​កន្លែង​លើ​រាង​កាយ និង​ក្បាល​បណ្តាល​ឲ្យ​រង​របួសធ្ងន់​នៅ​ក្នុង​វង់​ផឹកស៊ី​លើ​ផ្ទះ​របស់​ជន​ដៃដល់​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។ ហេតុ​ការ​ណ៏​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ ក្រោយ​ពី​កាប់​រួច​បាន​ព្យាយាម​រត់​បាន​ប្រមាណ​៦០គីឡូម៉ែត្រ​ដល់​ទឹក​ជ្រៅ​ស្រុក​តំបែរ ត្រូវ​បាន​សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន​បាន ។

លោក​អនុ​សេនី​យ៏​ឯក ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​បុរស​ចំនួន​០៤​នាក់​នាំ​គ្នា​ផឹកស្រា​.​ស​នៅ​លើ​ផ្ទះ​របស់​បុរស​ដៃដល់​ឈ្មោះ ស៊ឹ​ម វ៉ា​ត អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​រំចេក ចាប់ផ្តើម​តាំងពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ លុះ​រហូត​ដល់​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ក៏​ស្រាប់តែ​មាន​ជម្លោះ​កើតឡើង​ដោយ​ម្ចាស់ផ្ទះ​នេះ​បាន​ដាល់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ខាន់ ឡើង​បែក​ច​ញ្ចើ​ម​ហូរ​ឈាម និង​បាន​ដេញ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពេល​ស្រវឹង​រាង​ៗ​ខ្លួន ។

លោក​អធិការរង​នគរបាល​ស្រុក​មេមត់​ប្រាប់​បន្ត​ថា បន្ទាប់​មក​ទៀត​ក៏​ម្ចាស់ផ្ទះ​បាន​ស្ទុះ​ទៅ​យក​ដាវមក​កាប់​ប្រហារ​លើ​អ្នក​រង​គ្រោះ​ត្រូវជា​ច្រើន​ដាវ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ឈាម​ហូរ​ស្រោច​ពេញក្រោមផ្ទះ ។ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រពន្ធ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆ្លូង ខេត្តក្រចេះ និង​បាន​នាំ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ ឃុន ខាន់ វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ពេល​ដែល​ផឹកស្រា​នោះ​បាន​ចាប់​ផ្តើម​ផឹក​តាំងពី​ព្រឹក​អស់​ស្រា​.​ស​ប្រហែលជា​២​លី​ត្រ​មាន​គ្នា​៤​នាក់ រហូត​ដល់​ស្រវឹង​រៀង​ៗ​ខ្លួន ចុង​ក្រោយ​នៅ​សល់​តែ​២​នាក់​គឺ រូបគេ និង​បុរស​ម្ចាស់ផ្ទះ​ដែល​ជា​ជន​ដៃដល់ ។

បន្ទាប់​មក​ម្ចាស់ផ្ទះ​បាន​បបួល​គាត់​កាច់​ដៃ​គ្នា តែ​មិន​បាន​កាច់​នោះ​ទេ លុះ​ពេល​ដែល​អង្គុយ​សុខ​ៗ​ត្រូវ​បាន​បុរស​ម្ចាស់ផ្ទះ​យក​ដាវ​មក​កាប់​ប្រហារ​លើ​គាត់​ត្រូវជា​ច្រើន​ដាវ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​អ្នក​កាប់​នេះ​ត្រូវជា​បងប្អូន​សាច់ញាតិ​ខាង​ប្រពន្ធ​ទៀត ។

រីឯ​បុរស​ដែល​ជា​ជន​ដៃដល់​បាន​រត់គេច​ទៅ​ដល់​ទឹក​ជ្រៅ​ស្រុក​តំបែរ ដោយ​ទទួលបញ្ជារ​ពី​លោក​អធិការ​នគរបាល​ស្រុក​ក៏​ដូច​ជា​លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់​​រហូត​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ត្រឡប់​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​មាន​ស្ថាន​ទង្ង​ន់ ។

នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​ជន​ដៃដល់​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ
អម​​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ