ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​អំពៅ​លក់​បាន​ថ្លៃ​ធ្វើ​ឲ្យ​កសិករ​ដាំ​អំពៅ​មាន​ទឹកចិត្ត​សប្បាយ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដាំ​អំពៅ​នៅ​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ គ្រប់​គ្នា​ពោ​ពេញ​ទៅ​ដោយ​ទឹកមុខ​ញញឹមញញែម​សប្បាយ​រីករាយ​ព្រោះ ឆ្នាំ​នេះ​អំពៅ​ដែល​ពួក​គាត់​ដាំ ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ ។ លោក…

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​ដាំ​អំពៅ​នៅ​ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ គ្រប់​គ្នា​ពោ​ពេញ​ទៅ​ដោយ​ទឹកមុខ​ញញឹមញញែម​សប្បាយ​រីករាយ​ព្រោះ ឆ្នាំ​នេះ​អំពៅ​ដែល​ពួក​គាត់​ដាំ ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ ។

លោក សាន់ ហ៊ី​ន ជា​កសិករ​ដាំ​អំពៅ​ម្នាក់​ក្នុង​ចំណោម​កសិករ​រាប់រយ​នាក់​ផ្សេង​ទៀត​នៅ​ភូមិ​ជា​ខ្លា​ង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ថ្លែងប្រាប់​ទាំង​អារម្មណ៍​សប្បាយ​រីករាយ​ថា ឆ្នាំ​នេះ អំពៅ​ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់​ជាង​ឆ្នាំ​មុន តម្លៃ​វិញ​ក៏​លក់​បាន​ថ្លៃ​គួរសម ហើយ​ឈ្មួញ​មិន​សាំញ៉ាំ​ច្រើន​ទេ​មក​ទិញ​ដល់​កន្លែង ដឹក​តាម​ឡាន​យក​ទៅ​លក់​នៅ​ភ្នំពេញ ។

កសិករ​ដដែល​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ដាំ​អំពៅ​ត្រូវ​ប្រើ​រយៈពេល​ចន្លោះ​ពី​៧​ទៅ​៨​ខែ ទើប​អាច​ប្រមូល​ផល​បាន​ដោយ​ផ្អែក​លើ​បច្ចេកទេស​នៃ​ការ​រៀបចំ​ដី​ធ្វើ​រង ហើយ​ក៏​ទាមទារ​ឲ្យ​អាកាសធាតុ​អំណោយផល​ផង​ដែរ ។ ជា​ទូទៅ​ផ្ទៃដី​១​ហិ​កតា អាច​ដាំ​អំពៅ​បាន​ចន្លោះ​ពី​៦​ម៉ឺន​ទៅ​៦​ម៉ឺន​៥​ពាន់​ដើម បើ​តម្លៃ​អំពៅ​លក់​បាន​ថ្លៃ អ្នក​ដាំ​អាច​រកបាន​ចំណូល​បាន​ក្នុង​១​ហិ​កតា​ប្រមាណ​ជា​៣០​លាន​រៀល​ឯណោះ ។ ឆ្នាំ​នេះ​តម្លៃ​អំពៅ​ក្នុង​១​ដើម​លក់​បាន​ពី​៦០០​ទៅ​៧០០​រៀល ថ្លៃ​ជាង​ឆ្នាំ​មុន​ដែល​ក្នុង​១​ដើម​លក់​បាន​តែ​៤០០​ទៅ​៤៥០​រៀល​ប៉ុណ្ណោះ ហើយ​បើ​ឆ្នាំ​ក្រោយ​តម្លៃ​អំពៅ​នៅ​តែ​បាន​ថ្លៃ​ដូច​ឆ្នាំ​នេះ​ទៀត នោះ​ចំនួន​កសិករ​អ្នក​ដាំ​អំពៅ​ច្បាស់​ជា​កើនឡើង​ច្រើន​ជាង​មុន​ទ្វេ​ដង​ជាក់​ជា​មិន​ខាន ។

ដោយឡែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ទូ​ទាំង​ខេត្តព្រៃវែង​មាន​កសិករ​ប្រកប​មុខរបរ​ដាំ​អំពៅ​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ នៅ​លើ​ផ្ទះ​ដី​ជាង​៥០០​ហិ​កតា ក្នុង​នោះ​ស្រុក​ស្វាយ​អ​ន្ទ​រ មាន​អ្នក​ដាំ​ច្រើន​ជាងគេ ដោយឡែក​ស្រុក​បាភ្នំ និង​ស្រុក​ព្រះស្តេច​ក៏​មាន​អ្នក​ដាំ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ ដោយសារ​ពួក​គាត់​ទើបតែ​ចាប់ផ្តើម​សាកល្បង​ដាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ