ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​ពេញទំហឹង បញ្ជូនទៅសង្គ្រោះដែរ​តែអកុសលស្លា.ប់ម្នាក់នា​ពាក់កណ្តាលផ្លូវ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​រង្វង់​មូល​សាលាខេត្ត បណ្តាល​ឱ្យ​អ្នកបើកបរ​មូ​តូ​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ជិះ​ពីក្រោយ​រង​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​មុខ​សាលាសង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន…

ខេត្តកំពង់ស្ពឺ ៖ បុរស​២​នាក់​សង្ស័យ​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​រង្វង់​មូល​សាលាខេត្ត បណ្តាល​ឱ្យ​អ្នកបើកបរ​មូ​តូ​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ជិះ​ពីក្រោយ​រង​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨​ស្ថិត​នៅ​ចំណុច​មុខ​សាលាសង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ផា​ន់ ឧត្ដម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ នៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​បូ រ៉ា​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន បាន​រង​របួសធ្ងន់​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ព​ណ៌ផ្កាឈូក ពាក់​ស្លាក​លេខ កំពង់ស្ពឺ ១F-០២៣៤ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​កាត់​តាម​ផ្លូវ​វិមាន​ឯករាជ្យ លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រេចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​សាលាខេត្តពេញទំហឹង​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ទាំង​២​នាក់ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះទាំង២នាក់​​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នា​ពាក់​កណ្តាលផ្លូវ​។ ចំណែក​ម៉ូតូ​ដែល​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ស្វាយ​ក្រ​វ៉ា​ន់​ដើម្បី​ទុក​ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ