អ.ស.បបានចោទប្រកាន់កងកម្លាំងស្មោះត្រង់នឹងប្រធានាធិបតីចប់អាណត្តិកូតឌីវ័រ លោកឡូរ៉ង់ ហ្សេបាបូ ថា បាញ់គ្រាប់ផ្លោងទាំងឡាយដែលបណ្តាលឱ្យមនុស្សស្លាប់រវាងពី២៥ទៅ៣០នាក់ កាលពីថ្ងៃទី១៧ មីនា ក្នុងសង្កាត់អាបូបូក្រុងអាប៊ីដ ហ្សាន់។
អ្នកនាំពាក្យរបស់ប្រតិបត្តិការអ.ស.បនៅកូតឌីវ័រ ONUCI លោក HAMADOUN TOURE ថ្លែងទៅកាន់រ៉យទ័រថា ពួកអ្នកស៊ើបអង្កេតបានទៅដល់កន្លែងរងការបាញ់ផ្លោងទាំងនោះក្នុងសង្កាត់អាបូបូដែលគាំទ្រប្រធានាធិបតីជាប់ឆ្នោតលោកអាឡាសសាន អ៊ូអាតារ៉ា។ អ្នកស៊ើបអង្កេតទាំងនោះវាយតម្លៃថា កងកម្លាំងសន្តិសុខរបស់លោកឡូរ៉ង់ ហ្សេបាបូ បានបាញ់គ្រាប់ផ្លោងចំនួន៦គ្រាប់ ហើយបានសម្លាប់មនុស្សរវាងពី២៥ទៅ៣០នាក់ ។ អ្នកនាំពាក្យរូបនោះបន្តថា មនុស្សរវាងពី៤០ទៅ៦០នាក់ត្រូវរបួស។
មុនការបាញ់ផ្លោងចូលទីផ្សារសម្លាប់មនុស្សទាំងនោះមានការបាញ់តគ្នា និងការផ្ទុះនានាត្រូវបានស្តាប់ឮរួចហើយក្នុងសង្កាត់ជាច្រើននៃក្រុងអាប៊ីដហ្សាន់ ជាទីលាននៃអំពើហិង្សាក្រោយការបោះឆ្នោតប្រធានាធិបតីដែលតុល្យការនៃចំនួនអ្នកស្លាប់ជំរឿនឃើញដោយអ.ស.ប ថា ឡើងដល់៤១០នាក់ហើយ៕
ចែករំលែកព័តមាននេះ