ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គរុ ច​ន្ទិ​មា កិ​ញ្ចិ ន​ត្ថិ ថ្ងៃ​ព្រហស្បតិ៍​នាំ​ស៊យ​ចូល​ផ្ទះ​ត្រូវ​ស៊ែរ​ចេញ​បន្ទាន់

5 ឆ្នាំ មុន

រោគ សោក ឧបទ្រព ទុក្ខ ទោមនស្ស ចង្រៃ​ទាំងឡាយ​នឹង​ចោម​ចូល​មក​យាយី​សុខសួស្តី​របស់​លោក​អ្នក​ឱ្យរ​ស់រង​តែ​ភាព​មោះហ្មង តប់ប្រមល់ទល់ពុទ្ធោ មានរឿង​រកាំរ​កុះ​កើតឡើង​ជុំ​ខ្លួន​ទាំង​នៅ​ក្នុង​បរិស្ថាន​ការងារ និង​ក្រុម​គ្រួសារ​។ ដូច្នេះ​ដើម្បី​បន្ធូរ​បរិយាកាស​ដ៏​តានតឹង​នេះ​ឱ្យ​បាន​ស្រាល​មក​វិញ…

រោគ សោក ឧបទ្រព ទុក្ខ ទោមនស្ស ចង្រៃ​ទាំងឡាយ​នឹង​ចោម​ចូល​មក​យាយី​សុខសួស្តី​របស់​លោក​អ្នក​ឱ្យរ​ស់រង​តែ​ភាព​មោះហ្មង តប់ប្រមល់ទល់ពុទ្ធោ មានរឿង​រកាំរ​កុះ​កើតឡើង​ជុំ​ខ្លួន​ទាំង​នៅ​ក្នុង​បរិស្ថាន​ការងារ និង​ក្រុម​គ្រួសារ​។ ដូច្នេះ​ដើម្បី​បន្ធូរ​បរិយាកាស​ដ៏​តានតឹង​នេះ​ឱ្យ​បាន​ស្រាល​មក​វិញ លោក​អ្នក​ត្រូវ​ប្រយ័ត្ន​ស្មារតី​ឱ្យ​បាន​ខ្ពស់​ទាំង​កិច្ចការឯកជន និង​ការងារ​អង្គភាព ពិសេស​គឺ​ធ្វើអំពើ​ល្អ​ឱ្យ​បាន​ច្រើន​ដើម្បី​រម្ងាប់​គ្រោះកាច​នានា និង​នាំ​ត្រឡប់​មក​វិញ​តែ​នឹង​សុខ​ចម្រើន មាន​ហុងស៊ុយ មាន​ង៉ូ​វ​ហេង មាន​លាភ មាន​លុយ​ធំ​ចូល​មក​ជំនួស ។

តាម​ក្បួន​កំពូល​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​បន្តិច​ថា អ្នក​កើត​ឆ្នាំ​ទាំង​៥ មមី ឆ្លូវ ខាល ម្សាញ់ កុរ នឹង​ជួប គរុ ច​ន្ទិ​មា កិ​ញ្ចិ ន​ត្ថិ មាន​ន័យ​ថា អ្វី​ៗ​ដែល​កើតឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ គឺ​សុទ្ធតែ​ជា​រឿង​អសារ​ឥត​ការ​នឹង​អាច​ចាញ់បោក​ល្បិច​កល​គេ​ទៀត​ផង ធ្វើ​ឱ្យ​លោក​អ្នកមាន​តែ​រឿង​រកាំរ​កុះ​ជា​ច្រើន​កាន់តែ​ស្មុគស្មាញ​ក្នុង​ចិត្ត ។

ដូច្នេះ​សូម​លោក​អ្នក​កើត​ឆ្នាំ​ទាំង​៥​កុំ​ធ្វេសប្រហែស​ចំពោះ​កិច្ចការ​ណាមួយ​ឱ្យ​សោះ ហើយ​ស៊ែរ​បួងសួង កាត់​គ្រោះអាក្រក់​ទាំង​អស់នោះ ប្តូរ​យក​លាភ​សំណាង​ចូល​មក​ជំនួស​វិញ និង​លើករាសី​ឡើង​ខ្ពស់ត្រដែត​ចូល​ក្នុង​ជីវិត ។

ឆ្នា​មមី លេខ​ហុងស៊ុយ ៧២៨ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ទាល់តែ សោះ​ធ្វើ​អ្វី​ក៏​ដោយ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទើប​ពុំ​មាន​បញ្ហា​ចោទ​ឡើង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិន​ថា​ជួញ​ទី​ជិត​ឆ្ងាយ​តែង​មិនសូវ​ហុច​ផល​មក​វិញ​ច្រើន​ប៉ុន្មាន​ទេ ។ ចំណែក​អ្នកធ្វើការ​តាម​ស្ថាប័ន​ច្រើន​ជួប​រឿង​មិនល្អ ពិសេស​មាន​អ្នក​អេប​អប​តាម​ជ្រៀតជ្រែក គប្បី​ប្រយ័ត្នប្រយែង​ខ្ពស់​។ ចំពោះ​រឿង​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​ខ្វែងគំនិត​គ្នា ។

ឆ្នាំឆ្លូវ Cmt ១៧៩ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ រាសី​ធ្លាក់​ចុះ​ខ្លាំង បើ​មិន​មានការ​ជួយ​អន្តរាគមន៍​ពី​អ្នក​ដទៃ​ទេ ការងារ​របស់​អ្នក​មិន​អាច​រក្សា​បាន​លំនឹង​ឡើយ​។ រីឯ​ឱកាស​នៃ​ការ​រក​លុយ បើ​លោក​អ្នក​រារែក​ចិត្ត​តែ​បន្តិច លុយ​នឹង​បោល​ហួស​ទៅ​បាត់ ។ ដូចនេះ​ដើម្បី​កម្ចាត់​គ្រោះ​ចង្រៃ​ទាំងនោះ​ចេញពី​ជីវិត លោក​អ្នក​ត្រូវ​ស៊ែរ​បួងសួង​ចំពោះ​គុណបុណ្យ​ព្រះ​រតនត្រៃ និង​តាំងចិត្ត​ក្នុង​អំពើ​សុចរិត​ជា​និច្ច ឧបទ្រពចង្រៃ​នឹង​អន្តរធាន​អស់​ទៅ​គ្មាន​សល់​ឡើយ ។

ឆ្នាំខាល កំពូល​ខ្លា​នាំ​លាភ​សំណាង Cmt ៩៤៥ រាសី​ស្រុត​ចុះ​ខ្លាំង ហេតុនេះ​គួរ​លោក​អ្នក​កែកុន​រាសី​ឡើង​វិញ​ដោយ​ការ​ស៊ែរ​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ដើម្បី​លើក​យីអ៊ុន​ឱ្យ​បាន​ល្អ​ប្រសើរ ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនល្អ​ប្រសើរ​ទាល់តែ​សោះ ដូច្នេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គេច​ពី​បញ្ហា​បាន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ហុច​ផល​ផ្លែផ្កា​មក​វិញ​ស្តួចស្តើង​ណាស់ ព្រោះហេតុនោះ​ចូរ​ប្រយ័ត្ន​ក្រុម​បាបមិត្ត​បង្ក​បញ្ហា​ណាមួយ ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ច្រើន​ជួប​បញ្ហា​ប្រទាំង​ប្រទូស្ត គប្បី​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​។ ចំណែក​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ច្រើន​តែ​សោះអង្គើយ​ដាក់​គ្នា​។

ឆ្នាំម្សាញ់ លេខ​ហុងស៊ុយ ៣៩៦ រាសី​ស្រុត​ចុះ​ខ្លាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិន​អំណោយផល​ទេ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​ដោយសារ​តែ​ពាក្យ​សម្តី​ខ្លួនឯង​។ ឯ​ការងារ​រកស៊ី​ជួញដូរ​របស់​លោក​អ្នក​ក៏​មិនសូវ​បាន​ចំណូល​ច្រើន និង​ជួប​តែ​រឿង​រកាំរ​កុះ​ជា​ច្រើន ពិសេស​មាន​អ្នក​ចាំ​បៀតបៀន​ដើម្បី​ប្រជែង​យក​តំណែង និង​លាភសក្ការៈ ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​នាំ​តែ​រឿង​អាក្រក់​មក​រកគ្នា​ជា​និច្ច ។

ឆ្នាំកុរ Cmt ២៩៧ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​រាសី​ស្រុត​ចុះ​ខ្លាំង ប្រញាប់​ស៊ែរ​លើក​ហុងស៊ុយ​ជា​បន្ទាន់​។ ឯ​កិច្ចការ​ទាំងឡាយ​ក៏​មិនសូវ​ផ្តល់​ផល​ច្រើន យក​ល្អ​ការងារ​ណា​ដែល​សំខាន់​គួរ​កុំ​អាល​ធ្វើ​ពិសេស​ចុះ​កិច្ចសន្យា​ក្នុង​ការងារ​ផ្សេង​ៗ បង្អង់​បន្តិច​សិន​ព្រោះថា​ផល​អាក្រក់​ងាយ​នឹង​កើតឡើង​ខ្លាំង​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ​ទី​ជិត​ទី​ឆ្ងាយ​ច្រើន​ជួប​ឧបសគ្គ មាន​អ្នក​តាម​រំខាន​យាយី ដូច្នេះ​លោក​អ្នក​ត្រូវ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។ ចំណែក​បញ្ហា​ស្នេហា​គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​គ្នា ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​ឡើយ គួរ​ធ្វើ​ចិត្ត​ឱ្យ​បាន​ធ្ងន់ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ ជួយ​លើករាសី​ដល់​ឆ្នាំ​គ្រោះ​ទាំងនេះ​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ មាន​លុយ​ធំ និង​ចៀស​ផុត​ពី​ជំងឺ​គ្រោះកាច​ចង្រៃ​ជា​រៀង​រហូត ។