ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​ខេត្ត​ពោធិ៍សាត់ នាំអំណោយ​​ផ្តល់​ជូន​កង​ទ័ព​​ការពារ​​ព្រំ​ដែន​មុន​បុណ្យ​​ចូល​​ឆ្នាំ​មក​​ដល់​

10 ឆ្នាំ មុន

​ខេត្ត​ពោធិ៍​សាត់ ៖ ​ដោយ​ការ​គិតគូរ​ចំពោះ​កង​ទ័ព​ ពិសេស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​​ជាតិ​ជិត​ចូល​មក​ដល់​ផង​នោះ កាលពី​ថ្ងៃទី​៨ មេសា ២០១៣ ​លោក​ខូយ សុខា អភិ​បាល​ខេត្តពោធិ៍សាត់ ​លោក​លី ណារុន តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍​សាត់ ​និងថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គ​ភាព​នានា​មួយ​ចំនួន​ទៀត​បាន​ទៅ​សំណេះ​សំណាល​​សួរ​សុខទុក្ខ​ និងនាំ​យក​អំណោយ​​ទៅ​ផ្តល់​​ជូន​កង​ទ័ព​វរ​សេនា​តូច​​ការ​ពារ​ព្រំ​​ដែន​​គោក​

​ខេត្ត​ពោធិ៍​សាត់ ៖ ​ដោយ​ការ​គិតគូរ​ចំពោះ​កង​ទ័ព​ ពិសេស​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​​ជាតិ​ជិត​ចូល​មក​ដល់​ផង​នោះ កាលពី​ថ្ងៃទី​៨ មេសា ២០១៣ ​លោក​ខូយ សុខា អភិ​បាល​ខេត្តពោធិ៍សាត់ ​លោក​លី ណារុន តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍​សាត់ ​និងថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គ​ភាព​នានា​មួយ​ចំនួន​ទៀត​បាន​ទៅ​សំណេះ​សំណាល​​សួរ​សុខទុក្ខ​ និងនាំ​យក​អំណោយ​​ទៅ​ផ្តល់​​ជូន​កង​ទ័ព​វរ​សេនា​តូច​​ការ​ពារ​ព្រំ​​ដែន​​គោក​លេខ​៥០៨ ​នៅព្រំ​ដែន​​កម្ពុជា-ថៃ ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ចម្ងាយ​ជិត​២០០​គីឡូ​ម៉ែត្រ​ពី​ទីរួម​ខេត្ត ។

​មេ​បញ្ជា​ការ​វរ​​លោក​នួន សែ បាន​ជំរាប​ជូន​ពីភូមិ​សាស្ត្រ​ យុទ្ធ​សាស្ត្រ ក្នុងការ​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំដែន​​ដែល​នៅ​ទីនោះ​កម្លាំងឈរ​ជើង​មានវរ​៥០៨ ​កង​ពល​​១៤៥ កង​ការពារព្រំ​ដែន​គោក​លេខ​៥០១ និង​កម្លាំង​ជួរ​មុខ​គឺ​វរ​សេនា​តូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ​៨២៥ ។ ដោយ​ឡែក​ទាហាន​​កម្ពុជា​​ និង​ទាហាន​ថៃ​​ ក៏ដូចជា​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​មានប្រាស្រ័យ​​ទាក់​ទង​គ្នាទៅវិញ​ទៅ​មកជា​​ធម្ម​តា​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​​​របស់​ខ្លួន និង​ការ​ដោះ​ដូរ​ទំនិញ​ជាដើម។ ​ច្រក​ ច១ បើក​ឱ្យ​ចេញចូល​សម្រាប់​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​ច្រក​សុផាន់ ហ៊ីម បើក​តែ​ថ្ងៃ​ព្រហស្បតិ៍ ​មួយ​ប៉ុណ្ណោះ ។ ការ​រស់​នៅរបស់​​កង​ទ័ព​​ជួប​បញ្ហា​​កង្វះ​ទឹក​នៅ​រដូវ​ប្រាំង​ប្រឈម​នឹង​ជំងឺ​គ្រុន​ចាញ់ គ្រុន​ពោះ​វៀន ​អាកាស​ធាតុ​​ប្រែ​ប្រួល និង​បញ្ហា​គ្រាប់​មីន​កប់​ក្នុង​ដី ៕