ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកលើកមុនបានសម្រេច លើកនេះចងទ្វារផ្ទះពីក្រៅតែម្តង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​ដឹងខ្លួន​ឃើញ​ជនសង្ស័យ​កំពុង​តែ​ចង​ទ្វារផ្ទះ​ពី​ខាងក្រៅ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​ដល់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។…

រាជធានី​ភ្នំពេញ ៖ ម្ចាស់ផ្ទះ​ដឹងខ្លួន​ឃើញ​ជនសង្ស័យ​កំពុង​តែ​ចង​ទ្វារផ្ទះ​ពី​ខាងក្រៅ​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​មក​ដល់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅផ្ទះ​ជួល​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ប៉េះ យាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ម្តុំ​ផ្សារ​ទំនើប​សុ​វ​ណ្ណា សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ សង្កែ​ឃុំ​ខ្សែ​ត ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ កែវ សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​តែ​ដេក​លង់លក់ ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​យក​ដែក​លួស​មក​ចង​ទ្វារ​របស់​គាត់​ពី​ក្រៅ​ផ្ទះ ដើរ​ចង​បន្ទប់​ចំនួន​ពីរ​ និង​ចង​បន្ទប់​អ្នក​ដែល​ជួល​ផ្ទះ​គាត់​មួយទៀត ភ្លាម​ៗ​នោះ​គាត់​បាន​លួច​មើល​ជនសង្ស័យ​ខាងលើ​ដើរ​ចុះឡើងៗ ដោយសារ​តែ​គាត់​ចេញ​ក្រៅ​អត់​រួច គាត់​ក៏​បាន​ទូរស័ព្ទ​ហៅ​បងប្អូន​របស់​គាត់ ដើម្បី​ឲ្យ​ជួយ​ស្រាយចំណង​ដែល​ជនសង្ស័យ​ចង​ទ្វារ​ពី​ខាងក្រៅ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​មក គាត់​បាន​ឃាត់​ជនសង្ស័យ​ភ្លាម​ៗ​សួរនាំ តែ​ជនសង្ស័យ​នេះ​បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​ចង​ទ្វារ​បន្ទប់​ខាងលើ​នោះ​ទេ ហើយ​សោ​ដែល​គាស់​ក៏​ខ្លួន​មិន​បាន​គាស់​ដែរ គឺ​ខ្លួន​មក​ទី​នេះ​ដើម្បី​រក​ឈ្មោះ ម៉ា​ប់ ។ លុះ​ពេល​សួរ​ឈ្មោះ ម៉ា​ប់ ដែល​ជួល​ផ្ទះ​នៅ​ទីនោះ​បាន​ប្រាប់​ថា មិន​ស្គាល់​ជនសង្ស័យ​ម្នាក់​នេះ​ទេ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជួល​ផ្ទះ​របស់​គាត់​បាន​និយាយ​ថា នៅ​ប្រមាណ​ជិត​កន្លះ​ខែ​មុន អ្នក​ផ្ទះ​ជួល​បាន​បាត់​ម៉ូតូ​អស់​មួយ​គ្រឿង​ដែរ តែ​មិន​បាន​ដាក់​ពាក្យបណ្ដឹង ហើយ​ថ្ងៃ​ដែល​បាត់​ម៉ូតូ​មុន​នេះ​ក៏​បានឃើញ​ជនសង្ស័យ​ខាងលើ​នៅ​កន្លែង​កើតហេតុ​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​នាំ​យក​ទៅ​សាកសួរ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ