ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​ផ្អើល​ពេញ​រោងចក្រ​ដោយសារ​ថៅកែ​ចិន​កាត់​លុយ​ពេល​ទៅ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​រោងចក្រ សេង យ៉ាវ ១៤០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មិន​ចូល​ធ្វើការ ហើយ​បាន​ផ្ទុះ​ជា​បាតុកម្ម​តវ៉ា​រឿង​ថៅកែ​ចិន​កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ ហើយ​ដាក់​ចំនួន​សម្ភារ​ឲ្យ​ផលិត​កើនឡើង និង​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង…

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​រោងចក្រ សេង យ៉ាវ ១៤០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​មិន​ចូល​ធ្វើការ ហើយ​បាន​ផ្ទុះ​ជា​បាតុកម្ម​តវ៉ា​រឿង​ថៅកែ​ចិន​កាត់​លុយ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ ហើយ​ដាក់​ចំនួន​សម្ភារ​ឲ្យ​ផលិត​កើនឡើង និង​បង្ខំ​ឲ្យ​ធ្វើការ​ថែម​ម៉ោង បើ​កម្មករ​-​កម្មការិនី​ណា​មិន​ធ្វើ​តាម​ត្រូវ​បញ្ឈប់​ពី​ការងារ​ទើប​ផ្ទុះ​ការ​តវ៉ា ។

ការ​ធ្វើ​កូដកម្ម​ផ្ទុះ​ជា​បាតុកម្ម​នេះ​បាន​កើតឡើង​ចាប់ពី​ថ្ងៃ​ទី​០៧ និង​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​រោងចក្រ សេង យ៉ាវ ធ្វើ​អំ​ពូ​ល​ភ្លើង ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​តំណាង​កម្មករ​ឈ្មោះ គង់ ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ឆ្អឹង​ពោះ ឃុំ​ចក ស្រុក​រំដួល បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម និង​បាតុកម្ម​នេះ​គឺ ទី​១-​ថៅកែ​ចិន សេង​យ៉ាវ កាត់​លុយ​កម្មករ​ថ្ងៃ​ទៅ​បោះ​ឆ្នោត​២​ថ្ងៃ គឺ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​ចន្ទ ទឹកប្រាក់​សរុប​១៥​ដុល្លារ រំលោភសិទ្ធិ​កម្មករ​-​កម្មការិនី ដែល​សម្តេច ហ៊ុន សែន បាន​ប្រកាស​ឲ្យ​បុគ្គលិក កម្មករ និយោជក់ ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ ទៅ​បោះ​ឆ្នោត ។

ទី​២-​ដាក់​កំណត់​ចំនួន​សម្ភារ​ឲ្យ​កម្មករ​ផលិត​កើនឡើង ហើយ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​បន្ថែម​ម៉ោង បើ​កម្មករ​-​កម្មការិនី​ណា​មិន​ព្រម​តាម​ថៅកែ​កំណត់​គឺ​បញ្ឈប់​ការងារ ។ កន្លង​មក​ថៅកែ​ចិន​បាន​កំណត់​ឲ្យ​កម្មករ​ម្នាក់​ធ្វើ​អំ​ពូ​ល​ភ្លើង​ចំនួន​៥០០០​ដុំ​ក្នុង​មួយ​ថ្ងៃ ដោយ​ចូល​ធ្វើការ​ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ធ្វើ​ស្ទើរតែ​មិន​គ្រប់​ចំនួន ថ្ងៃ​ខ្លះ​មានការ​ស្ទះផ្លូវ​យឺតយ៉ាវ​ធ្វើ​មិន​រួច​ត្រូវ​ថៅកែ​ប្រមា​ន ហើយ​ប្រមា​ន​៣​ដង​ត្រូវ​បញ្ឈប់​ការងារ ហើយ​បើ​បន្ថែមចំនួន​សម្ភារ​ឲ្យ​ផលិត​កើនឡើង​ទៀត​កម្មករ​មិន​អាច​ធ្វើ​បាន​ទេ ។

ទី​៣-​សូម​ឲ្យ​ថៅកែ​ចិន​បញ្ចូល​កម្មករ​-​កម្មការិនី​បណ្តែត​៣០០​នាក់​ឲ្យ​ជា​កម្មករ​ពេញ​សិទ្ធិ បើ​តាម​លក្ខខណ្ឌ​សម្រាប់​កម្មករ​ចូល​ថ្មី​ធ្វើការ​បណ្តែត​សាកល្បង​រយៈពេល​៥៤​ថ្ងៃ បើ​ធ្វើការ​ល្អ​តាម​លក្ខខណ្ឌ​ត្រូវ​ទទួល​ឲ្យ​ធ្វើការ​ពេញ​សិទ្ធិ ចំណែក​កម្មករ​-​កម្ម​ការ​នី​ធ្វើការ​ម្នាក់​ៗ​ចាប់ពី​៤​ខែ​ទៅ​៥​ខែ ហើយ​នៅ​តែ​មិន​បាន​ពេញ​សិទ្ធិ​ទៀត ដោយ​ថៅកែ​ប្រើ​ល្បិច​មួយ​ខែ​ប្តូរ​កាត​ម្តង ដូច្នេះ​ថ្មី​រហូត​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​កម្មករ​(​ប្រាក់​សុខភាព​)​បើ​តវ៉ា​បញ្ឈប់​ការងារ​ភ្លាម ។

ទី​៤-​សុំ​ជ្រើសរើស​តំណាង​សហជីព​ប្រចាំ​រោច​ក្រ​ដោយ​ខ្លួនឯង​ដោយ​បោះ​ឆ្នោត​កន្លង​មក​គ្មាន​សហជីព​គ្មាន​តំណាង​កម្មករ ។ ចំណែក​៩​ចំណុច​ទៀត​ជា​ចំណុច​អាច​ចរចារ​បាន ។

​កម្មករ​-​កម្ម​ការ​នី​ភាគច្រើន​និយាយ​ថា ពួក​គេ​ចូល​ធ្វើការ​នៅ​រោងចក្រ សេង យ៉ាវ នេះ​ដើម្បី​បាន​សម្ភាសន៍​ជាប់​បាន​ធ្វើការ​គឺ​ត្រូវ​បង់​ឲ្យ​អ្នក​សម្ភាសន៍​១៣០​ដុល្លារ​ទៅ​១៥០​ដុល្លារ​ទើបបាន​ជាប់ ហើយ​ខ្លះ​ធ្វើ​បាន​៥​ខែ​ត្រូវ​គេ​បញ្ឈប់​ការងារ ហើយ​ប្រកាស​ជ្រើសរើស​បុគ្គលិក កម្មករ ថ្មី​រាល់ថ្ងៃ សូម​ក្រសួង​កា​ងារ​មេត្តា​ជួយ​អន្តរាគមន៍​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ