ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ​ជ្រៅ​យ៉ាងណា ទឹកចិត្ត​ម៉ែឪ​ចំពោះ​កូន​ជ្រៅ​ជាង

5 ឆ្នាំ មុន

មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​គេ​អាច​វាស់​ស្ទង់​បាន តែ​ទឹកចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តា​យមក​លើ​យើង​ជា​កូន​គ្រប់​គ្នា គ្មាន​អ្នក​ណា​អាច​ប៉ាន់​ប្រមាណ​បាន​ឡើយ​។ ព្រោះហេតុនោះ​ហើយ​យើង​ត្រូវ​តបស្នង​សងគុណ​លោក​វិញ​ដោយ​ការ​ទំនុកបម្រុង​ឲ្យ​សមគួរ​នឹង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​លោក ជា​អនន្តគុណ ជា​អនេក​គុណ ជា​អបមាណ​គុណ​ដ៏​លើសលប់ ។ មាតាបិតា គឺជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត…

មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​គេ​អាច​វាស់​ស្ទង់​បាន តែ​ទឹកចិត្ត​ស្រឡាញ់​របស់​ឪពុក​ម្តា​យមក​លើ​យើង​ជា​កូន​គ្រប់​គ្នា គ្មាន​អ្នក​ណា​អាច​ប៉ាន់​ប្រមាណ​បាន​ឡើយ​។ ព្រោះហេតុនោះ​ហើយ​យើង​ត្រូវ​តបស្នង​សងគុណ​លោក​វិញ​ដោយ​ការ​ទំនុកបម្រុង​ឲ្យ​សមគួរ​នឹង​ទឹកចិត្ត​ដ៏​បរិសុទ្ធ​របស់​លោក ជា​អនន្តគុណ ជា​អនេក​គុណ ជា​អបមាណ​គុណ​ដ៏​លើសលប់ ។
មាតាបិតា គឺជា​អ្នក​ចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ៗ​ឲ្យ​រស់រាន​មានជីវិត បើ​ទោះជា​គាត់​បាន​ឆ្លងកាត់​ឧបសគ្គ ឆ្លងកាត់​ការ​លំបាក​ច្រើន​ឥត​គណនា​យ៉ាងណា​ក៏​ដោយ ។ ឪពុក​ម្តាយ មាន​នាម​៤​យ៉ាង​គឺ​៖

១-​បុព្វាចារ្យ ជា​គ្រូបង្រៀន​មុនគេ បាន​ដល់​គ្រូបង្រៀន ឱ្យ​ចេះ​សើច ចេះ​ស្លៀកពាក់ ញុំ​ា​អាហារ ដើរ​ដេក និយាយ​ស្តី​ជាដើម មុន​គ្រូបង្រៀន​នៅ​សាលា​ទាំងអស់ ។

២-​បុព្វ​ទេវា ទេវតា​ដើម យើង​តែង​សង្ឃឹមថា ទេព​អារក្ស អ្នកតា ទេព្តា​ទាំងឡាយ​ជួយ​ថែរក្សា​យើង តែបើ​គិត​បន្តិច​ទៅ​នឹង​ឃើញ​ថា ឪពុក​ម្តាយ​គឺជា​ទេវតា​ដែល​គាំពារ​រក្សា​ទំនុកបម្រុង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជាង​ទេវតា​ទាំង​អស់នោះ ។

៣-​ព្រហ្មា ព្រះព្រហ្ម​មានមុខ​៤ ឪពុក​ម្តាយ​ឲ្យ​ឈ្មោះ​ថា​ជា​ព្រះព្រហ្ម ព្រោះ​គាត់​មានធម៌​៤​យ៉ាង​គឺ មេត្តា ករុណា មុទិតា និង​ឧបេក្ខា ។

៥-​អរហន្ត តាម​ធម្មតា​ព្រះអរហន្ត​មិន​ចេះ​ចាប់ទោស​អូស​ដំណើរ​សព្វ​សត្វ​យ៉ាងណា ឪពុក​ម្តាយ​ក៏​មិន​ចេះ​រំពៃ​ចាប់ទោស​កំហុស​កូន​ឡើយ មាន​តែ​ការ​អាណិតអាសូរ និង​ជួយ​បិទ​បាំង​អំពើ​ខុសឆ្គង​របស់​កូន​ទៀត​ផង ។

មាតាបិតា​បាន​បូជា​កម្លាំងកាយ កម្លាំងចិត្ត លះបង់​ញើស​ឈាម ទ្រព្យសម្បត្តិ​គ្រប់​បែប​យ៉ាង ដោយ​មិន​គិត​ពី​ការ​នឿយហត់​ឡើយ ដើម្បី​ចិញ្ចឹម​កូន ព្រោះហេតុនោះ​យើង​ត្រូវ​មាន​កតញ្ញូ​កតវេទិតា​ធម៌​ចំពោះ​លោក​វិញ ដោយ​ការ​បម្រើ ជួយ​ធ្វើ​កិច្ចការ និង​ស្តាប់​ការ​អប់រំ​របស់​លោក ធ្វើ​យ៉ាងណា​កុំ​ឲ្យ​លោក​លំបាក​ចិត្ត​ដោយសារ​យើង​ឱ្យ​សោះ ។