គ្រូបង្វឹកអាហ្សង់ទីនបណ្តោះអាសន្ននិយាយពីអនាគតរបស់ Messi


តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ដែល​ទើបនឹង​ឡើង​កាន់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​បណ្តោះអាសន្ន Lionel Scaloni បាន​និយាយ​អំពី​អនាគត​របស់​ម្ចាស់​ពាន Ballon d’Or ចំនួន​៥​លើក Lionel Messi ។

នៅ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​រុ​ស្ស៊ី Messi ត្រូវ​បាន​អ្នកគាំទ្រ​លើក​ឡើង​ថា លេង​​មិន​បាន​ល្អ​ធៀប​នឹង​ការ​លេង​នៅ​ក្នុង​ក្លិប ។ ក្រោយ​ពី​ការ​ប្រកួត Messi ត្រូវ​បាន​គេ​រាយការណ៍​​មក​ថា ចង់​ព្យួរ​ស្បែកជើង​នៅ​ក្រុម​ជម្រើសជាតិ ។ តែ​ពេល​នេះ​គ្រូបង្វឹក​បណ្តោះអាសន្ន​លោក Scaloni បាន​ប្រាប់​ថា មិនសូវ​បារម្ភ​ពី​រឿង​នេះ​ទេ ។

លោក Scaloni បាន​ប្រាប់​ទៅ Daily Express ថា ៖«​ពួក​យើង​មិន​ទាន់​បង្កើត​តារាង​ឈ្មោះ​កីឡា​ករ​​សម្រាប់​រដូវ​កាល​ក្រោយ​នៅឡើយ​ទេ សូ​ម្បី​តែ​បន្តិច ។ ខ្ញុំ​មិន​គិត​ថា ពេល​នេះ​ជា​ពេល​ទៅ​និយាយ​​ជាមួយនឹង Messi ទេ ។ នៅ​ពេល​យើង​ធ្វើ​តារាង​ឈ្មោះ​ហើយ ចាំ​យើង​គិត​ថា​នឹង​ធ្វើ​អ្វី​ទៀត ។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ស្គាល់ Messi ច្បាស់ ហើយ​ខ្ញុំ​មិន​បារម្ភ​ពេល​ទៅ​និយាយ​ជា​គេ​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ត្រូវធ្វើ​តារាង​ឈ្មោះ​កីឡាករ​ឲ្យ​ហើយ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា នេះ​ហើយនឹង​ត្រូវ​ឡើង​លេង​ជាមួយនឹង Guatemala នៅ​ថ្ងៃ​ទី​៧ និង Colombia នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ខាង​មុខ​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ