ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាងថា… ​បាន៣ដងហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នារី​វ័យ​ជំទង់​ម្នាក់ បានត្រូវ​មេការ​ចម្ការ​កៅស៊ូ​ចាប់រំលោភ​រួច​គំរាម​សម្លាប់ ប៉ុន្តែ​នាង​បាន​ប្រាប់​ឪពុក​ម្តាយ​ពី​ហេតុការណ៍​ចាប់រំលោភ​នេះ ដែល​បាន​កើតឡើង​នៅ​ឃំ​ុ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។ យោង​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ឃំ​ុ​ស្រែ​ព្រះ ដែល​ទទួល​ពាក្យបណ្តឹង​នៅ​រសៀល​ថ្ងៃ​ទី​៤…

ខេត្តមណ្ឌលគិរី ៖ នារី​វ័យ​ជំទង់​ម្នាក់ បានត្រូវ​មេការ​ចម្ការ​កៅស៊ូ​ចាប់រំលោភ​រួច​គំរាម​សម្លាប់ ប៉ុន្តែ​នាង​បាន​ប្រាប់​ឪពុក​ម្តាយ​ពី​ហេតុការណ៍​ចាប់រំលោភ​នេះ ដែល​បាន​កើតឡើង​នៅ​ឃំ​ុ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។

យោង​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ឃំ​ុ​ស្រែ​ព្រះ ដែល​ទទួល​ពាក្យបណ្តឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៥​ឆ្នាំ និង​មានស្រុក​កំ​ណេ​ី​ត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។បច្ចុប្បន្ន នាង​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ធ្វេ​ី​កម្មករ ក្នុង​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ស្ថិត​ក្នុង​ឃំ​ុ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។ តាម​ក្មេង​ស្រី​រង​គ្រោះ​ថា នាង​ត្រូវ​មេការ​រំលោភ​បាន​សម្រេច​៣​ដង ។

លោក វ៉ា​ន ដា​នី​ន អធិការ​នគរបាល​ស្រុកកែវ​សីមា​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយ ការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ស្រែ​ព្រះ អម​មក​ជាមួយនឹង​ពាក្យបណ្តឹង ភ្លាម​ៗ​នោះ ​លោក​បានដឹកនាំ​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ស្រែ​ព្រះ ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ក្នុង​ក្រុមហ៊ុន ។

ជនសង្ស័យ​ឈ្មោះ ហេង អាយុ​៣១​ឆ្នាំ ជា​មេការ​មើល​កម្មករ​ឱ្យ​ក្រុមហ៊ុន​ប៊ិ​ញ​ភឿ​ក​១ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែសីហា ។ ជនសង្ស័យ​មាន​ទីលំនៅ​ក្នុង​ឃំ​ុ​កោះ​ជំ​ុ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ៕ ​

អត្ថបទសរសេរ ដោយ