ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ…​មុន​នេះ​បន្តិច​កំពុងផ្អើលសមត្ថកិច្ច​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​ក្រុម​មន្ត្រី​គយ និង​រដ្ឋាករ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ (PM)…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នេះ​ក្រុម​មន្ត្រី​គយ និង​រដ្ឋាករ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ (PM) បើក​ប្រតិបត្តិ​ការណ៍​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែង​របស់​ក្រុមហ៊ុន​មួយ​ដែល​ស្ថិត​នៅ​ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​ភ្នាក់ងារ​សារព័ត៌មាន កោះសន្តិភាព នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ទីតាំង​ឃ្លាំង​ស្តុក​ប្រេង​ខាងលើ​ក្រុម​មន្ត្រី​គយ និង​រដ្ឋាករ រួម​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​កំពុងធ្វើការ​ឆែកឆេរ តែ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ជុំវិញ​ការ​ចុះ​ប្រតិបត្តិ​ការណ៍​នេះ​ថា ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​អ្វី​នៅឡើយ​ទេ ដោយសារ​តែ​ក្រុម​អ្នកកាសែត​សមត្ថកិច្ច​មិន​អនុញ្ញាតិ​ឱ្យ​ចូល​កន្លែង​កើតហេតុ​នោះ​ឡើយ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ