ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ឱ្យ​អ្នក​ឆ្លាត សុភាព​នារី​ទាំងអស់​ត្រូវ​តែ​មើលណា៎

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ? ធ្វើ​ជា​មនុស្ស​ស្រី​ត្រូវ​៖ 1. សំដី​ផ្អែម​តែ​ចិត្តរឹង​មិន​ងាយ​ជឿ​គេ​ឬ​ចាញ់បោក​គេ ។ 2. រៀន​ចេះ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ដែល​ធ្វើ​ល្អ​ចំពោះ​យើង ។…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឆ្លាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ? ធ្វើ​ជា​មនុស្ស​ស្រី​ត្រូវ​៖

1. សំដី​ផ្អែម​តែ​ចិត្តរឹង​មិន​ងាយ​ជឿ​គេ​ឬ​ចាញ់បោក​គេ ។

2. រៀន​ចេះ​ធ្វើ​ល្អ​ចំពោះ​មនុស្ស​ដែល​ធ្វើ​ល្អ​ចំពោះ​យើង ។

3. រៀន​ចេះ​ចិត្តដាច់ បំភ្លេច​ចោល និង​បោះបង់​ចោល ត្រូវ​ទុក​គឺ​ទុក ត្រូវ​ដើរ​ចេញ​គឺ​ដើរ ព្រោះ​ទុក​ក៏​មិន​ចំណេញ​ដក​ចេញ​ក៏​មិន​ខាត ។

4. ត្រូវ​តែ​សប្បាយ​ចិត្តជា​និច្ច ទោះជា​មាន​បញ្ហា​ក៏​ត្រូវ​សើច ហើយ​ទទួលយក និង​ដោះស្រាយ ។

5. ត្រូវ​តែ​រឹងប៉ឹង​ព្រោះ​ពិភពលោក​យើង​នេះ​គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​ទេ មាន​តែ​យើង​ទេ​អាច​ជួយ​ខ្លួនឯង​បាន ។

6. រៀន​ចេះ​អត់ធ្មត់ មិន​ឆេវឆាវ មិនឆាប់​ខឹង ។

7. រៀន​ចេះ​ថែរក្សា​មនុស្ស​ដែល​នៅ​ជិត​ខ្លួន ព្រោះ​បើ​មិត្តភក្តិ ឬ​មនុស្ស​ជាទី​ស្រលាញ់​ចាកចេញ​ទៅ​គឺ​នៅ​សល់​ដែល​យើង​ប៉ុណ្ណោះ ។

8. រៀន​ចេះ​ស្កប់ស្កល់ មិន​លោភលន់ ។

9. ត្រូវ​តែ​ចេះ​ឯករាជ្យ ធ្វើ​ការងារ​ដោយ​ខ្លួនឯង​មិន​ពឹង​អ្នក​ដទៃ ។

10. រៀន​ចេះ​ធ្វើការ​អោយ​បាន​ម៉ត់ចត់ អោយ​មាន​របៀបរៀបរយ ។

11. រៀន​ចេះ​រាប់អាន​មនុស្ស បែងចែក​មនុស្ស​ល្អ​ឬ​អាក្រក់ (ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ