ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Joe Hart ចេញ​សារ​ចាក់​ដោត​ក្រោយ​សម្រេចចិត្ត​ដើរ​ចេញពី​មេឃ​ខៀវ Man City

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាំទី Joe Hart បាន​ចេញ​សារ​ផ្ញើ​ជូន​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ Man…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាំទី Joe Hart បាន​ចេញ​សារ​ផ្ញើ​ជូន​អ្នកគាំទ្រ​ក្រុម​មេឃ​ខៀវ Man City ទាំងអស់​ក្រោយ​សម្រេច​ចាកចេញ​ទៅ​កាន់ Burnley កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ នេះ ។

Joe Hart ដែល​បាន​នៅ​ក្រោម​ម្លប់​របស់ Manchester City អស់​រយៈពេល​១២​ឆ្នាំ​បាន​ឡើង​តារាង​ចំនួន​៣៤៨​ដង ដែល​បាន​ឈ្នះ​ពាន Premier League ចំនួន​ពីរ​ដង និង​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ម្តង ។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​តាម​រយៈ City TV ថា ៖«​វា​ពិតជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រៀនសូត្រ​បាន​ច្រើន ។ ខ្ញុំ​មក​ទី​នេះ​តាំង​អាយុ​១៩​ឆ្នាំ ហើយ​ខ្ញុំ​ចាកចេញ​នៅ​អាយុ​៣១​ឆ្នាំ ។ វា​ពិតជា​យូរណាស់ ហើយ​ក៏​មានរឿង​ជា​ច្រើន​កើតឡើង​ផង​ដែរ ទាំង​គ្រួសារ មិត្តភក្តិ និង​ការ​ប្រកួត​បាល់​» ។ អ្នកចាំទី​ខាងលើ​ក៏​បាន​បន្ត​ថា ៖«​ខ្ញុំ​ពិតជា​បាន​ទទួល​អារម្មណ៍​ស្រឡាញ់ និង កា​រស​សើរ​ពី​អ្នក​ទាំងអស់​គ្នា​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Joe Hart ត្រូវ​បាន Burnley ទិញ​ក្នុង​តម្លៃ​ប្រហែល​៣.៥​លាន​ផោន ក្នុង​កុងត្រា​រយៈពេល​២​ឆ្នាំ ។ កីឡាករ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ចង់​ចេញ​យូរហើយ តែ​ពេល​នេះ​ទើបតែ​បាន​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ