ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​ខ្ទេច​ពីមុខ​ហើយ​នៅ​តែ​គាត់​…​កម្រ​មាន​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោគ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​COROLLA បែក​កញ្ចក់​ខ្ទេច ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លេខ​៣៥៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ជោគ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ទៅ​បុក​គូថ​រថយន្ត​ម៉ាក​COROLLA បែក​កញ្ចក់​ខ្ទេច ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៩​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​លេខ​៣៥៥ មុខ​ផ្ទះ​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មេឃ​រលឹម​ស្រិច​ៗ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ​២X- 9943 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥៥​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឈប់​រង់ចាំ​ស្តុ​ប​ដែល​កំពុង​តែ​ស្ទះចរាចរណ៍ ស្រាប់តែ​មាន​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​១AB-០០៥២ ជិះ​មក​ពីក្រោយ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ផង​នោះ បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បែក​មុខ​បែក​មាត់ ចំណែក​រថយន្ត​បែក​កញ្ចក់​ផ្ទាំង​ខាងក្រោយ​ខ្ទេច ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​មក​ចុះ​ដល់​ភ្លាម​ៗ​រួច​ក៏​បាញ់ថ្នាំ​គូសវាស​រង់ចាំ​ភាគី​សងខាង​ចរចា​គ្នា​តែ​ខាង​ម៉ូតូ​មិន​មាន​លុយ​សង​សំណង​ទេ ទើប​អ្នក​បើករថយន្ត​លើកលែង​មិន​យក​សំណង​ទេ សុខចិត្ត​ជួសជុល​រថយន្ត​ខ្លួនឯង​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ត្រេកអរ​ជា​ខ្លាំង និង​បាន​ថ្លែងអំណរគុណ​ដល់​ម្ចាស់​រថយន្ត​ដែល​មិន​បាន​ទាមទារ​សំណង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ