ផ្អើល​ចាប់​នាង​ក្រមុំ​ទៅ​បង្ខាំង​… ពោរពេញ​ទៅ​ដោយ​អាថ៌​កំបាំង​ណាស់


រាជធានី​ភ្នំពេញ ៖ នាង​ក្រមុំ​ម្នាក់បាន​បាត់ខ្លួន​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ ហើយ​បន្ទាប់​ពី​បាត់​ខ្លួន១​ថ្ងៃ បុរស​ជា​ឪពុក​ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹងនៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រៃ​ស​ ឱ្យ​ជួយ​អន្តរាគម​ន៍ ។ បុរស​ជា​ឪពុក​បាន​រៀបរាប់​ប្រាប់​នគរបាលថា កូនស្រី​គាត់​បាន​ចាក​ចេញពីផ្ទះ​ដោយ​យក​ម៉ូតូ កាបូប​សៀវភៅ ព្រមទាំង​ខោ អាវ​ទៅ​ជាមួយ​ផង​ដែរ ។

លុះ​៣​ថ្ងៃ​ក្រោយមក ស្រាប់តែ​នាង​ទូរស័ព្ទឱ្យ​គាត់​ជា​ឪពុក​ម្ដាយ ​ទៅ​យក​នាង​នៅ​ភ្នំពេញ ដោយ​ប្រាប់​ថា នាងត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់រុញ​បញ្ចូល​ក្នុង​រថយន្ត នាំ​យក​ទៅ​បង្ខាំង​ទុកនៅ​ក្នុងផ្ទះ​មួយ​នៅ​ឯ​ខណ្ឌ​ចំកា​រ​មន ។ បន្ទាប់​ពីទទួល​បាន​ដំណឹង​នេះ​​ភ្លាម នគរបាល​បាន​បើកការ​ស្រាវជ្រាវ​ភ្លាម​ៗ​ដែរ ប៉ុន្តែ​រក​ទីតាំង​ដែល​នាងអះអាង​ថា ត្រូវ​គេ​បង្ខាំង​នោះ​ មិន​ទាន់​ឃើញ​នៅឡើយ ហើយ​ករណី​នេះ​ នគរបាល​ក៏​មិន​ទាន់​មានការ​ជឿជាក់​ថា ពិត​ឬ​មិន​ពិត​នៅឡើយ​ដែរ ។

តាម​ពាក្យបណ្តឹង​ថា នាង​ក្រមុំ​បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ខែសីហា ខណៈ​ទៅ​រៀន​
កួ​នៅ​វិទ្យាល័យ​ទួល​អំពិល ស្ថិត​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ បន្ទាប់​មក បុរស​ជា​ឪពុក​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រៃ​ស​ឱ្យ​ជួយ​អន្តរាគមន៍​តាម​រក នា​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ។

បុរស​ជា​ឪពុក​និយាយ​ថា កូនស្រី​របស់​គាត់ ដែល​បាត់​នេះ​ឈ្មោះ ស៊ុម ណា​វិ​ន អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ទួល​អំពិល សព្វថ្ងៃ​មាន​លំ​ទី​នៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ កាលពី​៣​ថ្ងៃមុន គឺ​នៅ​ថ្ងៃ​ទី​៣ ខែសីហា នាង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BO-៩៩២៧ ចាក​ចេញពីផ្ទះ​ទៅ​រៀន​កួ ហើយ​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា កូនស្រី​គាត់​បាន​ទូរស័ព្ទ​មក ហើយ​គាត់​បាន​ស្តាប់​ឮ​កូនស្រី​ស្រែក​ឱ្យ​ជួយ​បាន​ត្រឹម​តែ​២​ ទៅ​៣​ម៉ាត់​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ដាច់​ទៅ​វិញ ។ ខណៈនោះ គាត់​បានទូរស័ព្ទ​ទៅ​វិញ​ដែរ ប៉ុន្តែ​ហៅ​លែង​ចូល​រហូត ទើប​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល​នោះ គាត់​ក៏​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ជួយអន្ត​រា​គមន៍ ។ លុះ​មក​ដល់​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៥ ខែសីហា ទូរ​សព្ទ័​របស់​គាត់​បាន​រោទ៍ ពេល​លើក​ស្តាប់​ស្រាប់​តែ​ឮ​សំឡេង​កូនស្រី​ ហៅ​គាត់​ឲ្យ​ទៅ​ទទួល​នាង​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ទើប​រូប​គាត់​មាន​អារម្មណ៍​ត្រេកអរ​យ៉ាង​ខ្លាំង ។

ភ្លាម​ៗ​នោះ គាត់​បាន​ទៅ​រក​កូនស្រី លុះ​ពេល​បាន​ជួប​ឃើញ​កូន​មាន​អាការ​ខ្សោយ​អស់កម្លាំង​ល្ហិតល្ហៃ និយាយ​លែង​ចង់​រួច​ទៅ​ហើយ ចំណែក​ម៉ូតូ និង​សម្ភារ​ទាំងអស់បាត់​អស់​គ្មាន​សល់​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា ខណៈនោះ​គាត់​បាន​សួរ​កូនស្រី​ថា មានរឿង​អ្វី​កើតឡើង ហើយ​នាង​ប្រាប់​ថា ពេល​នាង​ចេញ​ទៅ​រៀន​កួ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត ហើយ​យក​ទៅ​បង្ខាំង​ទុក​ក្នុងភូមិ​គ្រឹះ​មួយ​ក្នុង​ខណ្ឌ​ចំការ​មន ប៉ុន្តែ​​នាង​មិន​បាន​ចាំទី​តាំង​នោះ​ឡើយ ។

នាងប្រាប់​ថា នៅ​ក្នុងភូមិ​គ្រឹះ​នោះ​ មាន​ក្មេង​ស្រី​១០​នាក់​ទៀត ក៏​ត្រូវ​គេ​បង្ខាំង​ទុក​អត់បាយ​ក្រហាយ​ទឹក​ដូច​នាង​ដែរ ប៉ុន្តែ​នាង​មានសំណាង​បាន​រត់​ចេញ​រួច ​និង​ស្រែក​ឱ្យ​គេ​ជួយ ហើយ​ត្រូវ​គេ​នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​២ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ នគរបាលខណ្ឌដង្កោ​និយាយ​ថា មិន​ទាន់​មានការ​ជឿជាក់​ទាំងស្រុង​នៅ​ឡើយ​ទេ ព្រោះ​កាលពី​ថ្ងៃ​ទី​៤ ខែសីហា បុរស​ជា​ឪពុក​បាន​ទៅ​ដាក់​ពាក្យបណ្ដឹងសុំ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ជួយ​អន្តរាគមន៍ ។ លុះ​៣​ថ្ងៃ​ក្រោយមក គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា បែរជា​ថា​ កូនស្រី​ត្រូវ​ជន​មិន​ស្គាល់​មុខ​ចាប់​ញាត់​ចូល​រថយន្ត​យក​ទៅ​បង្ខាំង​ទុក​ទៅ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​ ចំណុច​មួយទៀត នាង​ថា​ត្រូវ​គេ​បង្ខាំង​ទុក​នៅ​ក្នុងភូមិ​គ្រឹះ ហើយ​បាន​លួច​រត់​ចេញ​រួច ​និង​ស្រែក​ឱ្យ​គេ​ជួយ​ថែម​ទៀត​ផង ក៏​គួរតែ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ហើយ​នៅ​ត្រង់​ចំណុច​ដែល​នាង​ស្រែក​នោះ​ មិនមែន​ស្ងាត់​ទេ ។ ម្យ៉ាងទៀត បើ​នាង​ស្រែក ​ទោះជា​នាង​មិន​បាន​ចាំ​ថា ​ភូមិ​គ្រឹះ​ដែល​បង្ខាំង​រូប​នាង និង​ក្មេង​ស្រី​១០​នាក់​ទៀត​នោះ ក៏​គង់តែអ្នក​ដែល​ឃើញ​នាង​រត់​ចេញ​ស្រែក​ឱ្យ​ជួយ​នោះ​ស្គាល់​ដែរ ។

ទោះបីជា​បែប​ណា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ពី​នាង​បែប​នេះ កម្លាំង​នគរបាល​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សហ​ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍បឹង​កេងកង​ទី​២ រួម​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌចំការមន បើក​ការ​ស្រាវ​ជ្រាវ​ភ្លាម​ៗ​ ក្នុង​បំណង​រំដោះ​ក្មេង​ៗ​ទាំង​១០​នាក់​ដែល​នាង​ក្រមុំ​បាន​និយាយ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល រក​ទីតាំង​នោះ​មិនឃើញ​ឡើយ ។

មន្ត្រី​នគរបាល​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែសីហា បុ​រ​រស​ជា​ឪពុក​ត្រូវ​បាន​ហៅ​ឱ្យ​ចូល​ទៅ​បំភ្លឺ​ឡើង​វិញ ហើយ​ពេល​នោះ​ចម្លើយ​របស់​គាត់​មិន​បាន​ប្រែប្រួល​ពី​អ្វី​ដែល​គាត់​រៀបរាប់​ពេល​ទៅ​ដាក់​ពាក្យបណ្ដឹង​កាល​ពី​ថ្ងៃ​ទី​៤ ខែសីហា​នោះ​ឡើយ ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នៅ​ត្រង់​ថា គាត់​និយាយ​នៅ​កន្លែង​នគរបាល​អុ​ី​ចឹ​ង​មែន តែ​ពេល​និយាយ​ជាមួយ​អ្នកកាសែត​ផ្សេង​ទៅ​វិញ ។ មិនតែប៉ុណ្ណោះ ពេល​ដែល​នគរបាល​សុំ​ជួប​បំភ្លឺ​ផ្ទាល់​ពី​កូន​ស្រី​គាត់ដែល​ជា​តួអង្គ​សំខាន់ បែរជា​គាត់​មិន​ព្រម​សហការ​ឱ្យ​ជួប​ទេ គឺ​បាន​ទុក​កូនស្រី​នៅ​ក្នុងផ្ទះ​មិន​ឱ្យ​ចេញ​ជួប​នគរបាល​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ