ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែវហោះកែវហើរក្នុងហាងកណ្តាលយប់… ផ្អើលក្រុងតាខ្មៅ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​តា​ខ្មៅ កណ្តាលរាត្រី​បង្ក​ឡើង​ដោយ​យុវជន​ស្ទាវ​២​ក្រុម ដែល​បាន​ចូល​ផឹក​សុ​ី​នៅ​ក្នុង​ហាង​អឹ​ម​ដឺ​បេស​ហ្វូ​ត (PUB) ដោយសារ​តែ​ទាក់​មាត់​ឌឺដង​ដាក់​គ្នា ក៏​បាន​ឈាន​ដល់​ការ​បើក​ឆាកប្រយុទ្ធ ចាន​ហោះ កែវ​ហើរ​ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​ភ្ញៀវ​ឯទៀត​រត់​ជាន់​ជើង​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​កក្រើក​ក្រុង​តា​ខ្មៅ កណ្តាលរាត្រី​បង្ក​ឡើង​ដោយ​យុវជន​ស្ទាវ​២​ក្រុម ដែល​បាន​ចូល​ផឹក​សុ​ី​នៅ​ក្នុង​ហាង​អឹ​ម​ដឺ​បេស​ហ្វូ​ត (PUB) ដោយសារ​តែ​ទាក់​មាត់​ឌឺដង​ដាក់​គ្នា ក៏​បាន​ឈាន​ដល់​ការ​បើក​ឆាកប្រយុទ្ធ ចាន​ហោះ កែវ​ហើរ​ធ្វើ​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​ភ្ញៀវ​ឯទៀត​រត់​ជាន់​ជើង​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​អ្នក​រស់នៅ​ជិតខាង ។ ទោះបី​បែ​បណាការ​ប្រទូស្ត​រា​៉​យ​គ្នា​នោះ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ហេតុការណ៍​ហិង្សា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ សីហា នៅ​ចំណុច​ក្នុង​ហាង​អឹ​ម​ដឺ បេស​ហ្វូ​ត (PUB) ស្ថិត​នៅ​ក្រោយ​វិទ្យាល័យ​សេរីភាព​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

យុវជន​ជា​អ្នក​តតាំង​ម្នាក់​ហើយ​បាន​រង​របួស​បែកក្បាល​ហូរ​ឈាម​នោះ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​គឺ​ឈ្មោះ ហ៊ឹ​ម វិ​ថៃ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កេ​ី​ត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ក្រុម​ប​ដិ​បក្ស​ម្ខាង​ទៀត​គ្នា​ច្រើន​នាក់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​រត់​យករួចខ្លួន​គ្រប់​គ្នា ពេល​ប៉ូលិស​មក​ដល់ ។

សាក្សី​នៅ​ក្បែរ​កន្លែង​ប្រទូស្ត​រ៉ា​យ​គ្នា​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​យុវជន​២​ក្រុម ដោយ​ក្រុម​ម្ខាង​មាន​គ្នា​បី​នាក់ និង​ក្រុម​ម្ខាង​ទៀត​មាន​គ្នា​ច្រើន​នាក់​បាន​ចូល​ផឹក​សុ​ី​នៅ​ហាង​ខាងលើ ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រវឹង​ដាប ធ្លាក់​ភ្នែក ស្រាយ​ចិញ្ចើម​មុខ​កាច និង​និយាយ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា ស្រាប់តែ​ស្ទុះ​ក្រោក​ពី​កៅអី​បើក​ឆាកប្រយុទ្ធ​យក​កែវ​ស្រា​គប់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​វាយតប់​គ្នា​យ៉ាង​ក្រពុលមុខ ។

ក្រុម​មាន​បក្សពួក​ច្រើន​បាន​ព្រួត​គ្នា វាយ​និង​គប់​កែវ​ស្រោច​ទៅ​លើ​ក្រុម​ម្ខាង​ទៀត​ដែល​មាន​គ្នា​៣​នាក់ បណ្តាល​ឱ្យ​យុវជន​ម្នាក់​បែកក្បាល​រយះ​ជា​ច្រើន​កន្លែង ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។ បន្ទាប់​មក​ក្រុម​ដែល​មាន​គ្នា​ច្រើន បាន​ឡើង​ជិះ​ម៉ូតូ​នាំ​គ្នា​គេចខ្លួន​បាត់​ស្រមោល​អស់ មុន​ពេល​សមត្ថកិច្ច​មក​ដល់ ។ ភ្លាម​ៗ​នោះ​អ្នក​បែកក្បាល​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ បាន​លេច​ព័ត៌មាន​បង្ហើប​ឱ្យ​ដឹង​ថា ហាង​អឹ​ម​ដឺ​បេស​ហ្វូ​ត (PUB) តែង​កើត​មាន​ហិង្សា​វាយតប់​គ្នា​ញឹកញាប់​ណាស់ ហើយ​បើ​និយាយ​ពី​បញ្ហា​សំឡេង​ឮ​រកតែ​អ្នក​ជិតខាង​ដេក​ពួន​ពុំ​បាន​ទេ ។ ពួក​គាត់​បាន​សំណូមពរ​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​មាន​វិធានការ​កុំឱ្យ​មានការ​វាយតប់​គ្នា និង​សុំ​ឱ្យ​ម្ចាស់​ហាង​អស់ទាំង​នោះ​បិទ​សំឡេង​បន្តិច​ទៅ ពីព្រោះ​បើក​តាំងពី​ម៉ោង​៧​យប់ ហើយ​មាន​ថ្ងៃ​ខ្លះ​បើក​ផឹកស៊ី​រហូត​ទៅ​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​ក៏​មាន​ដែរ ។

គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​២៥ កក្កដា​កន្លង​មកនេះ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅ​ក្នុង​ហាង​ដដែល​នេះ ក្មេង​ស្ទាវ​ពីរ​ក្រុម​ដែល​ចូល​ផឹក​សុ​ី​នៅ​ក្នុង​ហាង​បាន​បង្កជម្លោះ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ក្រុង​តា​ខ្មៅ ចុះ​ទៅ​ជួយ​អន្តា​គម​ន៍​ភ្លាម​ៗ ម្តង​រួច​មក​ហើយ ៕

អត្ថបទសរសេរ ដោយ