ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​២៥០០០រៀលជិះពីរង្វង់មូល​ផ្សារ​ដើម​ថ្កូវ​ដល់មុខ​ពេទ្យ​រុ​ស្ស៊ីកា.ប់ប្រាវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចោទប្រកាន់​បុរស​២​នាក់​ទៀត​ដែល​ត្រូវជា​មិត្តភក្តិ​របស់​ខ្លួន​ថា​បាន​បន្លំ​លួច​លុយ​របស់​ខ្លួន​អស់​ចំនួន​២៥០០០​រៀល ខឹង​ចិត្តបាន​ទាញ​រណារ​២​ដើម ជិះ​កង់​ឌុ​ប​គ្នា​ពី​ផ្សារ​ដើម​ថ្កូវ​ទៅ​កាប់​ជន​រង​គ្រោះ​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី ដែល​ហេតុ​ការ​ណ៍នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​​ម៉ោង​​២​និង​​​​៣០នាទីឈានចូល​ថ្ងៃទី​​​​​៨ សីហា ​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី ចំហៀង​ខាងជើង ស្ថិត​នៅ​សង្កាត់​ទំនប់​ទឹក…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ចោទប្រកាន់​បុរស​២​នាក់​ទៀត​ដែល​ត្រូវជា​មិត្តភក្តិ​របស់​ខ្លួន​ថា​បាន​បន្លំ​លួច​លុយ​របស់​ខ្លួន​អស់​ចំនួន​២៥០០០​រៀល ខឹង​ចិត្តបាន​ទាញ​រណារ​២​ដើម ជិះ​កង់​ឌុ​ប​គ្នា​ពី​ផ្សារ​ដើម​ថ្កូវ​ទៅ​កាប់​ជន​រង​គ្រោះ​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី ដែល​ហេតុ​ការ​ណ៍នេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​​ម៉ោង​​២​និង​​​​៣០នាទីឈានចូល​ថ្ងៃទី​​​​​៨ សីហា ​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី ចំហៀង​ខាងជើង ស្ថិត​នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន​។

ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​សុខ ជា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ និង​
ម្នាក់​​ទៀត​ឈ្មោះ ហូ សុខ​ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​រើសអេ​ត​ចាយ ទាំង​២​នាក់​ស្នាក់​នៅ​ម្តុំ​រង្វង់​ផ្សារ​ដើម​ថ្កូវ​។ ចំណែក​ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ឆាយ រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ហៀ​ង សំភ័ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ​ដូច​គ្នា ទាំង​២​នាក់​នេះ​ស្នាក់​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី​។

ប្រភព​ព​័ត៌​មាន​ពី​ជនសង្ស័យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ឈាន​ដល់​មានរឿង​រ៉ាវ​កាប់​គ្នា​នេះ គឺ​គាត់​បាន​បាត់​លុយ​អស់​ចំនួន​២៥០០០​រៀល ហើយ​ពួក​គាត់​បាន​ចោទប្រកាន់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​២នាក់​​នោះ​ថា​ជា​អ្នក​លួច​លុយ​ខ្លួន ព្រោះ​កាលពី​ល្ងាច​ ពួក​គាត់​បាន​ជួប​គ្នា​និង​នៅ​ជាមួយ​គ្នា លុះដល់​បាត់​ជន​រង​គ្រោះ​ទាំង​២នាក់​​នោះ ស្រាប់តែ​បាត់​លុយ​ខ្លួន​អស់​២៥០០០​រៀល​ដែរ ក៏​កើត​ចិត្ត​ខឹង​ថា​ជា​សម្លាញ់​នឹង​គ្នា​សោះ​ហ៊ាន​លួច​គ្នា ហើយ​ក៏​បបួល​មិត្តភក្តិ​ម្នាក់​ទៀត​ជិះ​កង់​ឌុ​ប​គ្នា​តាំងពី​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ប្រដាប់​ដោយ​រណារ​២​ដើម​ដើម្បី​យក​ទៅ​កាប់​ជន​រង​គ្រោះ​ដល់​មុខ​ពេទ្យ​រុស្ស៊ី​តែ​ម្តង​។

ចំណែក​ចម្លើយ​សារភាព​របស់​ជន​រង​គ្រោះ​វិញ​បាន​ប្រាប់ និង​ប្រកែក​ថា លុយ​ដែល​ជនសង្ស័យ​ខាងលើ​បាត់​នោះ ពួក​ខ្លួន​មិន​បាន​លួច​ទេ ហើយ​ពួក​ខ្លួន​មិនដឹង​ថា ជន​ជនសង្ស័យ​មាន​លុយ​មែន ឬ​ក៏​ចេះ​តែ​ចោទប្រកាន់​ពួក​ខ្លួន​នោះ​ទេ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​នោះ​បាន​ចង​មុង​ដេក​នៅ​មុខ​របង​ពេទ្យ​រុ​ស្ស៊ី ស្រាប់តែ​ជនសង្ស័យ​បាន​មក​ដល់​យក​រណារ​កាប់​មក​លើ​ពួក​គាត់​ពីលើ​មុង បណ្តាល​ឱ្យ​ចំ​ជន​រង​គ្រាះ​ឈ្មោះ​ឆាយ រតនា ត្រូវ​ដៃ និង​ជើង​រង​របួសស្រាល ភ្លាម​ៗ​នោះ​ពួក​គាត់​បាន​ស្រ​វ៉េ​ស្រ​វ៉ា​យក​ភួយ និង​មុង​មក​រុំ​ដៃ​ដែល​រង​របួស​នឹង​ផ្លែ​រណារ​របស់​ជនសង្ស័យ ពេល​នោះ​ស្រាប់តែ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់​ទឹក​ល្បាត​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ ក៏​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​យក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹកតែ​ម្តង​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល ហើយ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​រណារ​២​ដើម និង​កង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយ​គ្រឿង​យក​មក​ប៉ុស្តិ៍​នគរបាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ