ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​តែ​ជជែក​គ្នា មានអី​ស្រាប់តែ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បើករថយន្ត​មួយ​គ្រឿង​បើក​រវល់​តែ​ជជែក​គ្នា​បាន​កៀរ​ផ្លូវ​បេតុង​បាន​ផ្លា​ត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ តែ​មិន​មាន​រង​របួស​ដល់​អ្នកបើកបរ​ឡើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ទល់មុខ…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​បើករថយន្ត​មួយ​គ្រឿង​បើក​រវល់​តែ​ជជែក​គ្នា​បាន​កៀរ​ផ្លូវ​បេតុង​បាន​ផ្លា​ត​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ តែ​មិន​មាន​រង​របួស​ដល់​អ្នកបើកបរ​ឡើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​ទល់មុខ សាលាក្តី​ខ្មែរក្រហម​ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល​សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​បើករថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-9709 ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​មធ្យម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​មាន​ការដ្ឋាន​មួយ​ដែល​កំពុង​សាងសង់​ថ្មី តែ​ពុំ​មាន​ដាក់​ចំនាំងផ្លាត​ឡើយ ហើយ​រថយន្ត​របស់​គាត់​បាន​បើក​លើ​បេតុង​ថ្មី​មិន​ទាន់​ស្មើគ្នា​គួប​ផ្សំ​នឹង​មាន​ភ្លៀងរលឹម​ស្រិច​ៗ​ផង​នោះ​ក៏​បាន​ផ្លា​តទៅ​ផ្នែក​ខាងឆ្វេង​ធ្វើ​ឲ្យ​រអិល​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​លិច​ពាក់កណ្ដាល​រថយន្ត តែ​មិន​បង្ក​ឲ្យ​មាន​រង​របួស​នោះ​ឡើយ សូ​ម្បី​ខ្លួនប្រាណ​របស់​ពួក​គាត់​ពុំ​មាន​ទទឹក​ខ្លួន​ដែរ ព្រោះ​នៅ​ពេល​ភ្លាម​ៗ​ពួក​គាត់​បាន​ឡើង​លើ​តាម​កញ្ចក់​រថយន្ត ។

ដោយឡែក​ប្រជាពលរដ្ឋ​ម្នាក់​បាន​បញ្ជាក់​ប្រាប់​ថា រថយន្ដ​ខាងលើ​បើក​ល្បឿន​លឿន​ណាស់ ទើប​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រថយន្ត​ខាងលើ​បាន​ហៅ​រថយន្ត​ស្ទូច ដើម្បី​ស្ទូច​ចេញពី​កន្លែង​កើតហេតុ និង​យក​ទៅ​ដាក់​កា​រាស់ ដើម្បី​ជួសជុល​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ