ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​​យូរអង្វែង​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រទេស​​ចិន​បាន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​យូរអង្វែង​ជាមួយ​សហរដ្ឋ​អាមេ​រិក និង​មិន​ភ័យ​ខ្លាច​លះបង់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ឡើយ បើ​ទោះជា​សហ​រដ្ឋអាមេរិក​អាច​នឹង​ចង់​ដោះស្រាយ​ជម្លោះ​នា​ពេល​ឆាប់​ៗ​ក្តី ។ សារព័ត៌មាន Global Times…

ទីក្រុង​ប៉េ​កាំ​ង ៖ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រទេស​​ចិន​បាន​ត្រៀមខ្លួន​សម្រាប់​សង្គ្រាម​ពាណិជ្ជកម្ម​យូរអង្វែង​ជាមួយ​សហរដ្ឋ​អាមេ​រិក និង​មិន​ភ័យ​ខ្លាច​លះបង់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ឡើយ បើ​ទោះជា​សហ​រដ្ឋអាមេរិក​អាច​នឹង​ចង់​ដោះស្រាយ​ជម្លោះ​នា​ពេល​ឆាប់​ៗ​ក្តី ។

សារព័ត៌មាន Global Times បាន​សរសេរ​កាលពី​ថ្ងៃអាទិត្យ​ថា ខណៈ​ប្រទេស​ចិន​ត្រូវ​តែ​ការពារ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ ប្រជាជន​ចិន​ពិតជា​ចង់​ចៀសវាង​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​ណាស់ ។

ប៉ុន្តែ​ដោយ​មើលទៅ​លើ​តម្រូវការ​មិន​សម​ហេតុផល​របស់​សហរដ្ឋអាមេរិក សង្គ្រាម​ពាណិជ្ជ​កម្ម គឺជា​សកម្មភាព​ដែល​មាន​គោលដៅ​កៀបសង្កត់​អធិបតេយ្យភាព​សេដ្ឋកិច្ច​របស់​ចិន និង​ព្យាយាម​បង្ខំ​ឲ្យ​ចិន​ក្លាយជា​ចំណុះ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក ដូច​ពេល​​ដែល​ប្រទេស​ជប៉ុន​ព្រមព្រៀង​ជាមួយ​កិច្ចព្រមព្រៀង Plaza Accord ផង​ដែរ ។

សារព័ត៌មាន​នេះ​បន្ត​ថា សហរដ្ឋអាមេរិក​បាន​បាត់បង់​ស្មារតី​ហើយ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ។ សារព័ត៌មាន​កត់សម្គាល់​ថា ប្រទេស​ចិន គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ធំ​ៗ​ជា​ច្រើន និង​កសិករ​អា​មេ​រិ​ក ជាដើម ។

គួរ​បញ្ជាក់​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នៅ​លើ​ពិភពលោក (​សហរដ្ឋអាមេរិក​-​ចិន​) បាន​បង្កើន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​កាលពី​ស​ប្តា​ហ៍​មុន ។ ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​អាច​នឹង​ដាក់​ពន្ធ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​នឹង​ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក ។

ជាមួយ​គ្នា​នេះ យោង​តាម​អត្ថបទ​មួយ​របស់​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹង​ថា ៖«ខណៈ​កំពុង​ជួប​ប្រទះ​នឹង​ការ​កៀបសង្កត់​ដោយ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​ប្រទេស​ចិន​ត្រូវ​តែ​រក្សា​ស្មារតី​ភ្លឺស្វាង​របស់​ខ្លួន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ