ដំបូង​ផឹក​សប្បាយ​ជាមួយ​គ្នា​… ហើយ​ក្រោយ​បង្ហូរឈាម​គ្នា​ទៅ​វិញ


ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​ហិង្សា​​បង្ហូរឈានដោយ​ប្រើ​ដាវ​ កាប់លើ​​បុរស​ម្នាក់​ឡើង​​របួស​​ស្មា និងក្បាល​​រយះធ្ងន់ធ្ងរ​ ក្នុង​ជម្លោះ​ពេល​​ផឹកស៊ី កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៧ សីហា ស្ថិត​ត្រង់​ចំណុច​​ផ្ទះ​របស់​ជន​រង​គ្រោះ ​ក្នុងភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ហើយ​ជន​ដៃដល់ក៏​​បាន​​ឃាត់ខ្លួន​ភ្លាម​ៗ ។

សេចក្តីរាយការណ៍​​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ មាន​ឈ្មោះ​ឃុន ខាន អាយុ​២៦​ឆ្នាំ (​រង​របួស​រយះ​ក្បាល​ជា​ច្រើន​​កន្លែង​) ។ រីឯ​ជន​ដៃដល់​ឈ្មោះ​ស៊ឹ​ម វ៉ា​ត អាយុ​៣៤​ឆ្នាំ ទាំង២នាក់មានទីលំនៅក្នុងភូមិ​កើតហេតុ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ទាំង​២​នាក់​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ។ លុះ​ពេល​ស្រវឹងរៀងៗខ្លួន ​ក៏​និយាយ​​លែង​​ត្រូវ​គ្នា ឌឺដង​កាន់តែ​ខ្លាំង​ទៅ​ៗ តែគេមិនទាន់​ដឹងពីរឿងអ្វីនោះទេ ។ រហូត​ធ្វើ​ឱ្យ​ជន​ដៃដល់​រត់​ទៅ​​យក​​ដាវ​​​មក​កាប់​​លើ​ជន​រង​គ្រោះ​មិន​ប្រណី​ដៃ ទើប​បង្កការភ្ញាក់ផ្អើលតែម្តង ។

យ៉ាងណា​នោះ  គេ​នៅ​មិន​ទាន់​ដឹង​​​ជម្លោះ​​អ្វី​​នោះ​ទេ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ