ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ហ្នឹងហើយ​ជា​គំរូ​កូន

5 ឆ្នាំ មុន

កាលបើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុរយស​ដូច​ជា បង​តូច បងធំ ផឹកស៊ី ស្រី​ញី អូន​បង ថ្នាំ​ញៀន រាំច្រៀង​ជាដើម នឹង​អាច​ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ​ផង​ដែរ​។ ព្រោះហេតុនោះ…

កាលបើ​ក្នុង​សង្គម​សម្បូរ​ទៅ​ដោយ​អំពើ​ទុរយស​ដូច​ជា បង​តូច បងធំ ផឹកស៊ី ស្រី​ញី អូន​បង ថ្នាំ​ញៀន រាំច្រៀង​ជាដើម នឹង​អាច​ធ្វើ​ឲ្យ​កូន​បែរ​ងាក​ទៅ​តាម​សង្គម​អូស​ទាញ​ផង​ដែរ​។ ព្រោះហេតុនោះ ឪពុក​ម្តាយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច កុំ​ឲ្យ​កូន​សេពគប់​បុគ្គល​ដែល​មាន​ចរិតមិនល្អ នឹង​អាច​នាំ​កូន​ទៅ​រក​ផ្លូវ​ងងឹត ដោយ​ត្រូវ​ព្យាយាម​ហាមឃាត់​កូន​មិន​ឲ្យ​ដើរ​ជាមួយ​បុគ្គល​ប្រភេទ​នេះ​ជា​ដាច់ខាត ។

បច្ចុប្បន្ន​ជា​សម័យ​ទំនើប​ណាស់​ឬថា​ជា​សម័យ​វិទ្យាសាស្ត្រ សម័យ​កុំព្យូទ័រ​ធ្វើ​ឱ្យ​មនុស្ស​មាន រាគៈ ទោសៈ មោហៈ​ច្រើន ឃើញ​គុណ​ជា​ទោស ឃើញ​ទោស​ជា​គុណ​ត្រឡប់ត្រឡិន​អស់​។ ឥទ្ធិពល​ខាងក្រៅ​នឹង​នាំ​ឲ្យ​ខូច​បាន ដូច​ព្រះរាជ​កុមារ​អ​ជាស​ត្តុ គ្រា​ដំបូង​មនុស្ស​នេះ​មិន​ទាន់​ដល់​ថ្នាក់​ឃោរឃៅ​យង់ឃ្នង​អ៊ីចឹង​ទេ តែ​ដោយសារ​ការ​សេពគប់​នឹង​ភិក្ខុ​ពាល​ទេវទត្ត ក៏​ហ៊ាន​ធ្វើឃាត​ព្រះ​បិតា​ដែល​ជា​ស្តេច​ប្រកបដោយ​ធម៌​បាន​។ ដូច្នេះ​ឥទ្ធិពល​ខាងក្រៅ​នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន មិន​ត្រូវធ្វើ​លំ​ៗ សើ​ៗ​នោះ​ទេ ។

ចំពោះ​រឿង​នេះ​ឪពុក​ម្តាយ​ជា​ឥទ្ធិពល​ទី​១​របស់​កូន ព្រោះ​ការ​អាស្រ័យ​គ្នា​រាល់ថ្ងៃ កាលបើ​ឪពុក​ម្តាយ​ប្រព្រឹត្ត​ធ្វើ​ឲ្យ​មាន​កំហុស ក៏​ធ្វើ​ឲ្យ​កូន​យក​ធ្វើ​ជា​គំរូ​មានចិត្ត​លិច​ចុះ​ក្នុង​ហេតុ​មិន​ប្រក្រតី​ដូច​ជា ឈឺចាប់​ក្នុង​ចិត្ត មានការ​ខ្មាស​អៀន​អ្នក​ជិតខាង កិត្តិយស​គ្រួសារ​ត្រូវ​សាបសូន្យ ព្រោះ​ទ​ង្វើ​មិនល្អ​របស់​ឪពុក​ម្តាយ រហូត​ដល់​កូន​ទៅ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​បាន ។ ដូច្នេះ​ឪពុក​ម្តាយ​ហ្នឹងហើយ​ជា​គ្រូ​ដំបូង​របស់​កូន ត្រូវធ្វើ​ទ​ង្វើ​ណា​ដែល​ល្អ​សម្រាប់​កូន​យក​ជា​គំរូ​។
សាលារៀន​ក៏​ជា​ឥទ្ធិពល​ដ៏​មាន​កម្លាំង​មួយ​ដែរ ព្រោះ​កាលបើ​កូន​ទៅ​សាលា​ជួប​ជាមួយ​មិត្តភក្តិ​មិនល្អ ក៏​នាំ​ឲ្យ​ខូច​បាន ឃើញ​កូន​ទៅ​បាត់​ៗ បើ​មិន​ប្រយ័ត្ន​ទេ កូន​នោះ​នឹង​ទៅ​ដើរ​លេង​មិន​ចូល​សាលា​ក៏​មាន​។ សម័យ​ឥឡូវនេះ មនុស្ស​យើង​មាន​ឡេះ​ច្រើន​ណាស់​ត្រូវ​ប្រយ័ត្ន​បន្តិច​ទើបបាន​។