ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ភូមិ​ជួយ​ឃាត់​ដែរ​តែ​មិន​ឈ្នះ លុះ​ប្រគល់​ឱ្យ​សមត្ថកិច្ច​សួរនាំ​ទើបដឹងថា​​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ ពេល​មេឃ​កំពុង​តែ​ភ្លៀង​ធ្វើ​ឲ្យ​រងារ​ពេក​បាន​លួច​ឡើង​លើ​ផ្ទះ​គេ ប្រជាពលរដ្ឋ​ស្មានថា​ជា​ចោរ ចាប់​បាន​វាយ​បែកក្បាល​ប្រគល់​ឱ្យ​សមត្ថកិច្ច ទើប​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​សមត្ថកិច្ច​បានឱ្យ​បុរសនោះ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ ពេល​មេឃ​កំពុង​តែ​ភ្លៀង​ធ្វើ​ឲ្យ​រងារ​ពេក​បាន​លួច​ឡើង​លើ​ផ្ទះ​គេ ប្រជាពលរដ្ឋ​ស្មានថា​ជា​ចោរ ចាប់​បាន​វាយ​បែកក្បាល​ប្រគល់​ឱ្យ​សមត្ថកិច្ច ទើប​ដឹង​ថា​ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ហើយ​សមត្ថកិច្ច​បានឱ្យ​បុរសនោះ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅផ្ទះ​ល្វែង​មួយ​កន្លែង ជាប់​ផ្ទះ​លោក​មេ​ភូមិ​តា​ងួ​ន​២ ដែល​ស្ថិត​នៅ​ភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក​មេ​ភូមិ​តា​ងួ​ន​២​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ពេល​ល្ងាច មិន​ទាន់​មាន​ភ្លៀង គេ​ឃើញ​បុរសជា​ជនសង្ស័យ​ដែល​មាន​សតិ​មិន​ប្រក្រតី​ខាងលើ (​មិន​បាន​ស្គាល់ឈ្មោះ​) មាន​អាយុ​ជាង​២០​ឆ្នាំ ឈរ​ក្បែរ​ផ្ទះ​របស់​គាត់​ដែរ លុះ​នៅ​ពេល​មាន​ភ្លៀងរលឹម​ស្រិច​ៗ បាន​បាត់​បុរសជា​ជនសង្ស័យ​ខាងលើ​ដែរ បន្ទាប់​មក​ស្រាប់តែ​ឮដំណឹង​ថា មាន​ជនសង្ស័យ​ឡើង​លើ​ផ្ទះ​នៅ​ជាន់​ទី​១​រត់​រំលង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដែល​ជា​ផ្ទះ​នៅ​ជាប់​នឹង​ផ្ទះ​របស់​គាត់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្មានថា​ជា​ចោរ បាន​វាយ​បុរស​ខាងលើនោះ​ បណ្តាល​ឲ្យ​បែកក្បាល​ឈាម​ហូរ តែ​របួស​មិនជា​ធ្ងន់ធ្ងរ​ឡើយ ភ្លាម​ៗ​នោះ​គាត់​បាន​ជួយ​ឃាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​វាយ​ដែរ​តែ​មិន​ឈ្នះ ហើយ​បាន​ប្រគល់​បុរសដែលជា​ជនសង្ស័យខាងលើនោះឱ្យ​​សមត្ថកិច្ច ដើម្បី​សួរនាំ​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​និយាយ​ថា ដោយសារ​តែ​ខឹង​ខ្លាំង​ពេក ព្រោះ​ទីតាំង​ខាងលើ​សម្បូរ​ចោរលួច និង​ចោរ​គាស់​បន្ទប់​តែង​តែង​លួច​ជា​ញឹកញយ​ពេក ទើប​គាត់​ឃើញ​បុរស​ជា​ជនសង្ស័យ​ខាងលើ​ក៏​នាំ​គ្នា​វាយ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​កា​កា​ប​១ ប៉ុន្តែ​ដោយ​សភាព​បុរសជា​ជនសង្ស័យ​មាន​សតិ​មិន​ប្រក្រតី ទើប​សមត្ថកិច្ច​បាន​ឲ្យបុរស​ជា​​ជនសង្ស័យ​ខាងលើ​ត្រឡប់​ទៅ​វិញ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ