ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោសយួនម្នាក់​ចង.កខ្លួនឯង​ក្នុងគុក…

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អ្នកទោស​គ្រឿងញៀន​ម្នាក់ បាន​ចង​.​ក​សម្លាប់​ខ្លូ​ន​នៅ​ក្នុង​ពន្ធនាគារ បង្ក​ឱ្យ​អ្នកទោស​ដូច​គ្នា​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ត្រង់​ទី​០៧ សីហា ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត ភូមិ​ភ្នំ​ស្វាយ…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អ្នកទោស​គ្រឿងញៀន​ម្នាក់ បាន​ចង​.​ក​សម្លាប់​ខ្លូ​ន​នៅ​ក្នុង​ពន្ធនាគារ បង្ក​ឱ្យ​អ្នកទោស​ដូច​គ្នា​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ត្រង់​ទី​០៧ សីហា ស្ថិត​ក្នុង​ពន្ធនាគារ​ខេត្ត ភូមិ​ភ្នំ​ស្វាយ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ដោយ​គ្រប់​គ្នា​មិនដឹង​ពី​មូល​ហេតុ​នោះ​ទេ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នកទោស​ខាងលើ ឈ្មោះ​ចូ​វ វាង​ដាំង ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជនជាតិ​វៀតណាម​«​ជាប់ចោទ​ពី​បទ​ជួញ​ដួ​គ្រឿងញៀន​» ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១២​ហើយ​បាន​ផ្ទេរ​ជនជាប់ចោទ​រូប​នេះ មក​ឃុំ​ខ្លូ​ន​នៅ​ពន្ធនាគា​ខេត្ត​រតនគីរី ក្នុង​ឆ្នាំ​២០១៦ ។

ប្រភព​បន្ត​ថា ជនជាប់ចោទ​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣០​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន ។ សមត្ថកិច្ច​បានឱ្យ​ដែរ​ថា អ្នកទោស​បាន​យក​ខ្សែ​នីឡុង ប្រវែង​ជាង​០២​ម៉ែត្រ​ចង​ជាមួយ​ផ្នឹ​ម​ឈើ​ក្នុង​បន្ទប់ទឹក កម្ពស់​ប្រហែល​២​ម៉ែត្រ​ស្លាប់​តែ​ម្តង​។

ក្រោយ​ពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច ឃើញ​ថា​សាកសព​ជនជាប់ចោទ​បាន​ស្លាប់​ដោយសា​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ដោយ​គ្មាន​រឿង​ជាប់​ឃាតកម្ម​ណាមួយ​ឡើយ ។

អត្ថបទសរសេរ ដោយ