ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់ បុរស​កំ​ពូល​​​សា​ក់​​​លើ​​​​​​​​ដង​​​ខ្លួនបំបែកឯតទគ្គ​កម្ម​ស្លា.ប់បាត់ហើយ

5 ឆ្នាំ មុន

សារ​ព័ត៌មាននៅ​ក្រុង​ម៉ុង​រ៉េ​អាល់​ប្រទេស​កា​ណា​ដា​ផ្សាយ​ថា​លោក​ហ្សំ​ប៊ី ប​យ ​(Zombie Boy)​ ឬ​Rick Genest អាយុ​៣២​ឆ្នាំ​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅផ្ទះ​របស់​ខ្លួន​ក្នុង​តំបន់​ Plateau Mont-Royal…

សារ​ព័ត៌មាននៅ​ក្រុង​ម៉ុង​រ៉េ​អាល់​ប្រទេស​កា​ណា​ដា​ផ្សាយ​ថា​លោក​ហ្សំ​ប៊ី ប​យ ​(Zombie Boy)​ ឬ​Rick Genest អាយុ​៣២​ឆ្នាំ​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅផ្ទះ​របស់​ខ្លួន​ក្នុង​តំបន់​ Plateau Mont-Royal ក្រុង​ម៉ុង​រ៉េ​អាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ២០១៨ ។

ប៉ូលិស​បង្ហើប​ឲ្យ​ដឹង​ថា​តាម​ការ​ត្រួតពិនិត្យ​លើ​សព លោក​ហ្សំ​ប៊ី ប​យ ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត ។ លោក​ហ្សំ​ប៊ី ប​យ ជា​តារា​បង្ហាញ​ម៉ូ​ដ និង​សិល្បករ​និយម​សាក់​រូប​នៅ​លើ​រាង​កាយ ។ ស្ទើរតែ​គ្មាន​ចន្លោះ​ស្នាម​សាក់​លើ​រាង​កាយ​របស់​គេ ។

លោក ​ហ្សំ​ប៊ី ប​យ ទទួល​ឯតទគ្គ​កម្ម​ពិភពលោក​ថា ជា​បុរស​មាន​ស្នាម​សាក់​ជា​រូប​ឆ្អឹង​ច្រើន​បំផុត​នៅ​លើ​រាង​កាយ គឺ​ចំនួន​១៣៩​រូប និង​ស្នាម​សាក់​រូប​សត្វល្អិត​ចំនួន​១៧៦​រូប ។ មិន​ទាន់​មានការ​បញ្ជាក់​ពី​ការ​ធ្វើ​អត្តឃាត​របស់​បុរស​កំពូល​សាក់​រូប​លើ​រាង​កាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ