ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ភ្លាម​ឆក់​ភ្លាត​ក៏​ស្រែក មានអី​ដាក់​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​កង់​បី​បងថ្លៃ​ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​លុះ​ត្រឡប់​មក​វិញ​មេឃ​ភ្លៀង​បាន​មូល​វាំង​ន​ង​រ៉ឺ​ម៉ក​ឡើង​ទៅ​លើ ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ក្របួច​ជាប់​២​នាក់​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខ្ចី​ម៉ូតូ​កង់​បី​បងថ្លៃ​ទៅ​លេង​ផ្ទះ​មិត្ត​ភ​ក្កិ​លុះ​ត្រឡប់​មក​វិញ​មេឃ​ភ្លៀង​បាន​មូល​វាំង​ន​ង​រ៉ឺ​ម៉ក​ឡើង​ទៅ​លើ ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​មិន​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ក្របួច​ជាប់​២​នាក់​យក​ទៅ​សួរនាំ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ច្រាំង​ចំរេះ​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​រង​គ្រោះ​មានឈ្មោះ លះ អ៊ី​សា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​17F ផ្លូវ​ទន្លេសាប ក្រុម​៤ ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ចំណែកឯ​ជនសង្ស័យ​វិញ​មានឈ្មោះ ដា ណេ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ស្នាក់​នៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​មិន​បាន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ខ្ចី​ម៉ូតូ​កង់​បី​បងថ្លៃ​គាត់​ទៅ​ផ្ទះ​មិត្តភក្តិ​នៅ​គីឡូ​លេខ​៧ លុះ​ពេល​ដែល​ត្រឡប់​មក​វិញ​មេឃ​ភ្លៀង​គាត់​ក៏​មូល​វាំង​ន​ង​នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ដែល​ដាក់​ទុក​នៅ​ក្បាល​ម៉ូតូ​ក្បែរ​នឹង​ចង្កូត​ម៉ូតូ​បាន​សម្រេច​ហើយ ប៉ុន្តែ​ជន​រង​គ្រោះ​ស្រែ​កថា ចោរ​ៗ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក្របួច​ជាប់​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​វាយ​មួយ​ដៃ​មួយ​ជើង​រង​របួសស្រាល រីឯ​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ច្រាំង​ចំរេះ​២ ដើម្បី​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ