ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​​ព្រែក​លៀប​នាំ​អំណោយ​ឧបត្ថម្ភ​ដល់​គ្រួសារ​រង​គ្រោះ​ដោយ​អគ្គី​ភ័យ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី រាជ​ការ​សង្កាត់​ព្រែក​លៀប​ដឹក​នាំ​ដោយ​លោក​ព្រាប​ មុនី ជា​ចៅ​សង្កាត់​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា បាន​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​បាក់​ខែង​ ដែល​រង​គ្រោះ​​ដោយ​អគ្គី​ភ័យ​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ​។ អំណោយ​​រួម​មាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម កន្ទេល​២ មុង​២ ភួយ​២ ធុង​ទឹក​១ ទឹក​ត្រី​ចំនួន​៤​ដប​ ទឹក​សីុ​អីុវ​៤​ដប​ ​ចាន​បាយ​ចំនួន​៦​ កាធុន​ចំនួន​៣ ឆ្នាំ​ង​បាយ​២ ខ្ទះ​១​ ជ្រញ់​១ វែក​ឆា

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី រាជ​ការ​សង្កាត់​ព្រែក​លៀប​ដឹក​នាំ​ដោយ​លោក​ព្រាប​ មុនី ជា​ចៅ​សង្កាត់​កាល​ពី​រសៀល​ថ្ងៃ​ទី​៣ ខែ​មីនា បាន​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ឧបត្ថម្ភ​ដល់​ប្រជា​ពល​រដ្ឋ​មួយ​គ្រួសារ​រស់​នៅ​ភូមិ​បាក់​ខែង​ ដែល​រង​គ្រោះ​​ដោយ​អគ្គី​ភ័យ​កាល​ពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ​។ អំណោយ​​រួម​មាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម កន្ទេល​២ មុង​២ ភួយ​២ ធុង​ទឹក​១ ទឹក​ត្រី​ចំនួន​៤​ដប​ ទឹក​សីុ​អីុវ​៤​ដប​ ​ចាន​បាយ​ចំនួន​៦​ កាធុន​ចំនួន​៣ ឆ្នាំ​ង​បាយ​២ ខ្ទះ​១​ ជ្រញ់​១ វែក​ឆា វែក​សម្ល ស្លាប​ព្រា​មួយ​ចំនួន​ និងប្រាក់​​ចំនួន​១០​ម៉ឺន​រៀល​។

លោក​ព្រាប​ មុនី ចៅ​សង្កាត់​ព្រែក​លៀប​បាន​សំដែងការ​សោក​ស្តាយ​ និង​ចូល​រួម​រំលែក​ទុក្ខ​​គ្រួសារ​ជន​រង​គ្រោះ​​ដែល​ត្រូវភ្លើង​​ឆាប​ឆេះ​លំនៅ​ឋាន​។ អំណោយ​ទាំង​នេះ​តិច​តួច​​ទេ​ តែ​អាច​ជួយ​សំរួល​ដល់​ការ​លំបាក​ដល់​គ្រួសារ​ជន​រង​គ្រោះ​ដែល​​គ្មាននៅ​​សល់​អ្វី​ឡើយ​។ នេះ​ជា​អំណោយ​​បន្ទាន់​របស់​សង្កាត់​សំរាប់​ជួយ​ដល់​ជន​រង​គ្រោះ​។ លោក​ព្រាប​ មុន្នី​ ​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ថា ​រដូវ​នេះ​ជា​រដូវ​ប្រាំង​ត្រូវ​​ប្រុង​ប្រយ័ត្ន​កុំ​ដុត​ភ្លើង​ទៀន​ធូប​ទុក​ចោល​វា​អាច​បង្ក​ឱ្យ​កើត​មាន​​អគ្គី​ភ័យ​។ លោក​បាន​ធានា​ជួយ​ធ្វើ​ឯក​សារ​អត្រា​នុកូល​ដ្ឋាន​ជូន​ដល់​គ្រួសារ​ជន​រង​គ្រោះ ព្រម​ទាំង​​សន្យា​ជួយ​ស៊ីម៉ង់ត៍​ចំនួន​១​តោន​នៅ​ពេល​កសាង​លំនៅ​ឋាន​ឡើង​វិញ​។

កាល​ពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​១​ខ្នង​​ធ្វើ​អំពី​ឈើ​​ប្រក់​ស័ង្ក​សី​មាន​ទំហំ​៥ម៉ែត្រ​គុណ​៧​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​បាក់​ខែង​ សង្កាត់​ព្រែក​លៀប​ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​នៅ​ពេល​ម្ចាស់​ឈ្មោះ​សុខ គឹម​ស៊ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ចាន់​ ឆវី អាយុ​៣១​ឆ្នាំ មាន​កូន​៥​នាក់​​ចាក់​សោ​ផ្ទះ​ទុក​ចោល​នាំ​គ្នា​ទៅ​លេង​បុណ្យ​បញ្ចុះ​សីមា​​នៅ​សង្កាត់​កោះ​ដាច់​ ខណ្ឌ​ឫស្សី​កែវ។ អគ្គី​ភ័យ​នេះបណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង ៕