ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​កំពង់​ផែ​អន្តរជាតិ​មួយទៀត ក្នុង​គម្រោង​ថវិកា​៨​លាន​ដុល្លារ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៨ សីហា នេះ មាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់ «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» ស្ថិត​ក្នុង​ឃុំ​ជុំ​គ្រៀល ភូមិ​ជុំ​គ្រៀល…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៨ សីហា នេះ មាន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់ «​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​» ស្ថិត​ក្នុង​ឃុំ​ជុំ​គ្រៀល ភូមិ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ។

ពិធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ប្រមាណ​៨០០​នាក់​ផង​ដែរ ។

ដោយសារ​តែ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ បាន​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​សកម្មភាព​ដឹក​ជញ្ជូន​កាន់តែ​មមារ​ញឹក រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កសាង​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ថ្មី​មួយទៀត នៅ​ខេត្តកំពត ជាមួយ​គម្រោង​ថវិកា​ប្រមាណ​៨​លាន​ដុល្លារ ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក និង​ចូលរួម​ជំរុញ​កំណើន​ទេសចរណ៍​អន្តរជាតិ​នៅ​កម្ពុជា​បន្ថែម​ទៀត ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព​។

អត្ថបទសរសេរ ដោយ