ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ងងុយគេង​ពេល​បើកបរ​បែប​នេះ វា​គ្រោះថ្នាក់​ខ្លាំង​ណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​ក្នុង​ស្ថានភាព​ងងុយ​ ហើយ​បាន​ដេក​បើករថយន្ត​ឡើង​លើ​ខឿន​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូច​ខឿន និង​កៀរ​បង្គោល​ភ្លើង​រង​កា​ខូចខាត​បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង…

រាជធានី​ភ្នំពេញ ៖ ម្ចាស់រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​ក្នុង​ស្ថានភាព​ងងុយ​ ហើយ​បាន​ដេក​បើករថយន្ត​ឡើង​លើ​ខឿន​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ខូច​ខឿន និង​កៀរ​បង្គោល​ភ្លើង​រង​កា​ខូចខាត​បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​តៃកុង​រថយន្ត​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូប​គាត់​បើករថយន្ត​បង្ក ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-1544 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក បើក​ក្នុង​ទិស​ដៅ​ស្រប​ជាមួយ​គាត់​ដោយ​បើក​ពីក្រោយ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​គេច​រថយន្ត​កុងតឺន័រ​របស់​គាត់ បណ្ដាល​ឲ្យ​រូប​គាត់​ងាក​មក​ផ្នែក​ខាងឆ្វេង ហើយ​បាន​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​ឲ្យ​ខូចខាត​ទ្រូងផ្លូវ និង​ប៉ះ​បង្គោល​ប៉ាណូ​ក្រុមហ៊ុន​ឯកជន​បណ្តាល​ឲ្យ​ទ្រេត ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​រថយន្ត​ខាងលើ​បាន​ឡើង​លើ​ខឿន​ពុះ​ចែកផ្លូវ​ភ្លាម​ៗ រថយន្ត​ខាងលើ​បម្រុង​បើក​ចេញពី​កន្លែង​កើតហេតុ តែ​បើក​ពុំ​រួច​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​មក​ដល់ ហើយ​ឃាត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​វាស់វែង​យក​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ