ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​អគុណ​អាជ្ញាធរ​ខេត្ត ដែល​បាន​ផ្តល់​ស្ពាន​បា​ឡេ​មួយ​ខ្សែ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្ត​សាងសង់​ស្ពាន​បា​ឡេ​មួយ​ខ្សែ​ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​របស់​បងប្អូន ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​សុំ​នៅ​ក្នុង​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន នៅ​ក្រុង​ស្វាយ​រៀង និង​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក លោក ម៉ែ​ន…

ខេត្តស្វាយរៀង ៖ អាជ្ញាធរ​ខេត្ត​សាងសង់​ស្ពាន​បា​ឡេ​មួយ​ខ្សែ​ដើម្បី​ឆ្លើយ​តប​តាម​សំណូមពរ​របស់​បងប្អូន ប្រជាពលរដ្ឋ ដែល​បាន​ស្នើ​សុំ​នៅ​ក្នុង​វេទិការ​សាធារណៈ​របស់​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន នៅ​ក្រុង​ស្វាយ​រៀង និង​ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​នា​ពេល​កន្លង​មក លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​សម្រេច​ផ្តល់​ជូន​នូវ​ស្ពាន​បា​ឡេ​មួយ​ខ្សែ មាន​ប្រវែង ៣០​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ ដែល​កំពុង​ដំណើ​ការ​សាងសង់​នៅ​ពេល​នេះ សម្រេច​បាន​ប្រមាណ​៣០ ភាគរយ​ហើយ​។

ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨​នេះ លោក​អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ជួប សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​ចុះ​ពិនិត្យ​មើល​ការ​ស្ថាបនា​ស្ពាន​ផង​ដែរ​។ លោក​អភិបាលខេត្ត បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ស្ពាន​ឲ្យ​បាន​ល្អ ដើម្បី​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង សម្រាប់​បម្រើ​ផលប្រយោជន៍​រួម​ទាំងអស់​គ្នា និង​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ទី​៦ ដើម្បី​បន្ត​ការ​ដឹកនាំ និង​អភិវឌ្ឍន៍​ឲ្យ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​បន្ត​ទៀត​។

បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សមិទ្ធផល​ស្ពាន​នេះ បាន​សម្ដែង​នូវ​ការ​ត្រេកអរ និង​សប្បាយ​រីករាយ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត ដែល​ជា​និច្ចកាល​តែងតែបាន​ចុះ​ជួយ និង​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ដោះស្រាយ​សំណូម​នានា ជូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ នៅ​ក្នុង​ពិធី​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ឧត្ត​ម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ចូលរួម​ក្នុង​ម្នាក់​ៗ ទទួល​បាន​ថវិកា​ចំនួន​២០,០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ