ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយ​ថ្ងៃ​សោះ ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៨​លើក​(​យប់​៥​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​) របួសស្រាល​គ្មាន នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​១​នាក់​, ​ប្រជែង​២​លើក​ស្លាប់​២​នាក់​,​ បត់​គ្រោះថ្នាក់​១​លើក​, ​មិន​គោរព​សិទ្ធ​ិ១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​២​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​៤​លើក ស្លាប់​៣​នាក់​, រថយន្ត​តូច​នឹង​ម៉ូតូ​កង់​បី​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៧​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​២​លើក​, រថយន្ត​តូច​៣​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៤​លើក​, ​ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្ត​បាតៀ​ដំបង​២​លើក​ស្លាប់​២​នាក់​,​ស្វាយ​រៀង​២​លើក​ស្លាប់​១​នាក់​របួស​១​នាក់​,​កំពង់ចាម​១​លើក​ស្លាប់​១​នាក់​និង​ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១០២២​គ្រឿង​(​ម៉ូតូ​៥៧%), មធ្យោបាយ​ល្មើស​១០២​គ្រឿង​(​ម៉ូតូ​៦៧%), អប់រំ​៥២​គ្រឿង​(​ម៉ូតូ​៥១​គ្រឿង​), មធ្យោបាយ​ពិន័យ​៥០​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៩​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៨៧​គ្រឿង​, អប់រំ​គ្មាន​, ពិន័យ​ចំនួន​សរុប​៣២​គ្រឿង​(​មួក​២១​គ្រឿង​,​កញ្ចក់​៥​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៦​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ