ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ជនជាតិ​វៀតណាម​សម្រុក​នាំ​គ្នា​ទៅ​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​ស្រុក​ខ្មែរ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាជន​វៀតណាម​ជា​ច្រើន​ពាន់​នាក់​ដែល​កំពុង​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨​បាន​នាំ​គ្នា​សម្រុក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បង់អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ប័ណ្ណ​អាករ​ចាស់​ផុត​សុពលភាព ។ លោក ប៉ាន់…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាជន​វៀតណាម​ជា​ច្រើន​ពាន់​នាក់​ដែល​កំពុង​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៨​បាន​នាំ​គ្នា​សម្រុក​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បង់អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ពី​ប័ណ្ណ​អាករ​ចាស់​ផុត​សុពលភាព ។

លោក ប៉ាន់ ឡៃ​ឃាង ប្រធាន​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង​បញ្ជាក់​ឲ្យ​ដឹង​ថា នាយកដ្ឋាន​គ្រប់គ្រង​ជនបរទេស​របស់​ក្រសួងមហាផ្ទៃ​បាន​ចុះ​មក​ធ្វើ​ពន្ធ​អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​របស់​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង ។

ចំណែក​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​គ្រាន់តែ​ជា​អ្នក​សហការ​សម្រួល​ការងារ​ឲ្យ​ងាយស្រួល​តែ​ប៉ុណ្ណោះ ។ បើ​តាម​ទូរលេខ​ដូច​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ការងារ​នេះ​មិន​អាច​ធ្វើ​ត្រឹមតែ​១ ឬ​២​ថ្ងៃ​ចប់​នោះ​ទេ​អាច​ច្រើន​ថ្ងៃ​ជាង​នេះ ។ លោក​បាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ដែល​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ថ្ងៃនេះ គឺ​ដើម្បី​បង់អាករ​សុំ​ប័ណ្ណ​ស្នាក់​នៅ​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត បន្ទាប់​ប័ណ្ណ​អាករ​ចាស់​ផុត​សុពលភាព ។ តម្លៃ​អាករ​ប័ណ្ណ​ស្នាក់​នៅ​រយៈពេល​២​ឆ្នាំ​ក្នុង​ម្នាក់​ថ្លៃ​២៥​ម៉ឺន​រៀល សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ឡើង​ទៅ ហើយ​បើ​តាម​ទូរលេខ​ធ្លាប់​ធ្វើ​កាលពី​២​ឆ្នាំ​មុន ជនជាតិ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​១០០៨៧​នាក់ ។

លោក​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បញ្ជាក់​ទៀត​ថា មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​មាន​ជនអន្តោប្រវេសន៍​នៅ​ជុំវិញ​សកលលោក​ប្រទេស​ណា​ក៏​មាន​ជនអន្តោប្រវេសន៍​ស្នាក់​នៅ​ដែរ ហើយ​អ្នក​ទាំងនោះ​ត្រូវ​តែ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ច្បាប់​នៃ​ប្រទេស​ដែល​ខ្លួន​ស្នាក់​នៅ​នឹង​ត្រូវ​បង់ការ​ស្នាក់​នៅ​ដូច​ៗ​គ្នា ។

សូម​រំ​ឮ​កថា ទូរលេខ​របស់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ឆ្នាំ​២០១៦ មាន​ជនជាតិ​វៀតណាម​ស្នាក់​នៅ​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ចំនួន ២.០៣៤​គ្រួសារ ក្នុង​នោះ​រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​មាន​៧៥៥​គ្រួសារ ស្រុក​បរិបូរណ៍​៨០៦​គ្រួសារ និង​ស្រុក​កំពង់ត្រឡាច​២០២​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ