ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​ៗរថយន្ត​ប៉ើ​ង​ហោះ… ស្លា.ប់ របួស​រាប់​សិប​នាក់​ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​តា​លី ANSA បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ថា មាន​មនុស្ស​២​នាក់​ស្លាប់ ​ហើយជា​​ច្រើន​សិប​នាក់​​ទៀត​បាន​រង​របួស ដោយ​សារ​ការ​ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​មួយ​ដឹក​ប្រេងកាត​​មួយ​គ្រឿង​នៅ​ជាយក្រុង​…

ប្រទេស​អ៊ី​តា​លី ៖ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ី​តា​លី ANSA បាន​រាយការណ៍​នា​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៨​ថា មាន​មនុស្ស​២​នាក់​ស្លាប់ ​ហើយជា​​ច្រើន​សិប​នាក់​​ទៀត​បាន​រង​របួស ដោយ​សារ​ការ​ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​មួយ​ដឹក​ប្រេងកាត​​មួយ​គ្រឿង​នៅ​ជាយក្រុង​ BOLOGNE ភាគ​កណ្ដាល​អ៊ី​តា​លី​។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ទីក្រុង​នេះ​​ថា មនុស្ស​៦៧​នាក់​រង​របួស​ដោយ​ការ​រលាក​ ឬ​ដោយ​សារ​អំបែង​កញ្ចក់ ​ព្រមទាំង​បំណែក​ឯទៀត​ៗ​ដែល​ប៉ើ​ង​ហើរ រួច​ក្នុង​ចំណោម​អ្នក​របួស​​ទាំងនេះ​២​នាក់ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

យោង​តាម​ប៉ូលិស​ថា​ មានការ​ផ្ទុះ​មួយ​ចំនួន​ថែម​ទៀត​ពេល​អណ្ដាតភ្លើង​ឆេះ​រាលដាល​ដល់​​កន្លែង​លក់​រថយន្ត​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​។ ហើយ​​ប៉ូលិស​ក៏​បាន​ចេញ​ផ្សាយ​​វី​ដេ​អូ​មួយ​តាមរយៈ ​TWITTER  ដែល​បង្ហាញ​ពពក​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់​ហុយ​ចេញពី​កន្លែង​រថយន្ត​ស៊ី​ទែន​ផ្ទុះ​ឆេះ​លើ​ផ្លូវថ្នល់​មួយ​​​នោះ​ផង​ដែរ។

បើ​តាម​ទូរទស្សន៍ ​SKY TG24 ផ្សាយ​វី​ដេ​អូ​បង្ហាញ​ស្ពាន​មួយ​ត្រូវ​បាក់​មួយ​ផ្នែក ខណៈ​ទូរទស្សន៍ ​RAI NEWS24 ក៏​បាន​ផ្សាយ​វី​ដេ​អូ​ថត​ពី​ក្នុង​រថយន្ត​មួយ​បង្ហាញ​ការ​ផ្ទុះ​យ៉ាង​ខ្លាំង ​និង​អណ្ដាតភ្លើង ​ព្រមទាំង​ពពក​ផ្សែង​ខ្មៅ​ងងឹត។​ ហើយ​ការ​ផ្ទុះ​ឆេះ​រថយន្ត​ស៊ី​ទែន​​ដឹក​ប្រេង​នៅ​ជាយក្រុង ​BOLOGNE​ មាន​ភ្លើង​​ឆាប​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ដោយ​ពពក​ផ្សែង​​អាច​មើលឃើញ​ពី​ផ្នែក​យ៉ាង​ធំ​នៃ​ទីក្រុង​នោះ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ