ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ហែល​ទឹក​រត់​រួច​ហើយ ចប់​ត្រឹម​បង្ហោះ​វី​ដេ​អូ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​ក្នុង​ន័យ​លេងសើច​ម្នាក់ (Prankster) បាន​ថត​វី​ដេ​អូ​ហក់​ពីលើ​ស្ពាន​ចូល​ទឹក តែ​មិន​ស្មានថា ចំ​យាយ​ចាស់​ម្នាក់…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​ក្នុង​ន័យ​លេងសើច​ម្នាក់ (Prankster) បាន​ថត​វី​ដេ​អូ​ហក់​ពីលើ​ស្ពាន​ចូល​ទឹក តែ​មិន​ស្មានថា ចំ​យាយ​ចាស់​ម្នាក់ ដែល​កំពុង​ជិះទូក​។

Cody Green ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម ក្រោយ​ពី​លោត​ចូល​ទឹកធ្លាក់​ចំ​លោកយាយ Marilee Terrell អាយុ​៦៦​ឆ្នាំ ដែល​កំពុង​ជិះទូក កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា កន្លង​មកនេះ​។ រឿងរ៉ាវ​នេះ​កើតឡើង​នៅ​ស្ពាន Lido ក្នុង​ក្រុង Newport Beach រដ្ឋ​កាលី​ហ្វ​ញ៉ា​។

Green បាន​ធ្លាក់​ចំ​ដំបូល​ក្រណាត់​របស់​ទូក​លោកយាយ Terrell ហើយ​ក៏​បង្ក​ការ​ខូច​ខាត ក៏​ដូច​ជា​របួស​ស្នាម​ដល់​លោកយាយ ដែល​នៅ​ពីក្រោម​ដំបូល​នោះ​។

ការ​ខូចខាត​ទៅ​លើ​ទូក គឺ​មាន​តម្លៃ​ដល់​ទៅ ១០៥០០​ដុល្លារ បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​ព័ត៌មាន Daily Pilot​។ ក្រោយ​ពី​ដឹងខ្លួន​ថា ខុស​ភ្លាម Green ក៏​ហែល​ទឹក​រត់ តែ​ត្រូវ​បាន​ប៉ូលិស ដឹង​តាម​ចាប់ ក្រោយ​ការ​បង្ហោះ​វី​ដេ​អូ​ថត​បាន​ទៅ​លើ​អ៊ី​ន​ធើ​ណេ​ត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​ខាងលើ​នេះ​ក្លាយទៅជា​កន្លែង​ពេញ​និយម​សម្រាប់​ការ​លោតទឹក បើ​ទោះបីជា​ច្បាប់​គេ​ហាម​មិន​ឲ្យ​ធ្វើ​បែប​នេះ តាំងពី​ឆ្នាំ​១៩៥៤​ក៏​ដោយ​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ CBS Los Angeles

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ