ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តស៊េរីទំនើប​ពន្លះម៉ូតូដឹកត្រីពេញទំហឹង​នៅមុខ​ស្ពានហង្ស​កោះពេជ្រ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ត្រង់​ជើង​ខាងឆ្វេង ដោយ​ដាច់​សាច់​រយះ​ចេញ​ឈាម​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ពេល​ដែល​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ឡាំង​ត្រី​មួយ​ធ្វើ​ដំណើរ​មក​ដល់​មុខ​ស្ពាន​ហង្ស ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​បើក​ចេញពី​ក្នុង​កោះ​ពេជ្រ​មក​បុក​ពេញទំហឹង​នោះ​។ ករណី​គ្រោះថ្នាក់​ចរចា​រណ៍​នេះ​ដែរ បាន​កើតឡើងកាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ត្រង់​ជើង​ខាងឆ្វេង ដោយ​ដាច់​សាច់​រយះ​ចេញ​ឈាម​​រង​របួស​យ៉ាងធ្ងន់ធ្ងរ ពេល​ដែល​នាង​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹក​ឡាំង​ត្រី​មួយ​ធ្វើ​ដំណើរ​មក​ដល់​មុខ​ស្ពាន​ហង្ស ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង បាន​បើក​ចេញពី​ក្នុង​កោះ​ពេជ្រ​មក​បុក​ពេញទំហឹង​នោះ​។

ករណី​គ្រោះថ្នាក់​ចរចា​រណ៍​នេះ​ដែរ បាន​កើតឡើងកាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​ស្ពាន​ហង្ស កែង​នឹង​ផ្លូវ​ស​ប៊ិ​ត ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មក​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រីវ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១AU-៦១៣២ ដោយ​មាន​ដឹក​ឡាំង​ត្រី​មួយ​នៅ​ខាងក្រោយ​ផង​ដែរ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ ២AJ-៨០១០ ដែល​បើកបរ​ដោយ​យុវជន​ម្នាក់បើក​បោះពួយ​ចេញពី​ក្នុង​កោះ​ពេជ្រ​មក​បុក​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដួល​ម៉ូតូ និង​ខ្ទាត​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ដាច់​រយះ​សាច់​ហូរ​ឈាម​ជើង​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊េរី​ទំនើប និង​ម៉ូតូ​ដឹក​ត្រី​មួយ​គ្រឿង​ខាងលើ​នេះ​ដែរ គឺ​បណ្តាល​មក​ពី​យុវជន​ជា​អ្នកបើកបរ​រថយន្ត​ខាងលើ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើបបាន​ទៅ​បុក​ម៉ូតូ​បែប​នេះ ហើយ​រថយន្ត​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ចំណែក​ម៉ូតូ​បាក់​ក្បាំង​រង​ការ​ខូចខាត​យ៉ាងដំណំ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ផ្នែក​ចរាចរណ៍​ខណ្ឌចំការមន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក​ដឹក​ស្ត្រី​រង​គ្រោះ​យក​ទៅ​​ព្យាបាល និង​ធ្វើការ​វាស់វែង​រក​ខុស​ត្រូវ រួច​បញ្ជូន​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ
គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ