ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឧស្សាហ៍​ស្ត្រេស​មែន​ទេ អាហារ​មាន​ជាតិ​សរសៃ​អាច​ជួយ​បាន

5 ឆ្នាំ មុន

យោង​ទៅ​តាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជាតិ​សរសៃ​គឺជា​សារធាតុ​បំបាត់​ស្ត្រេ​ស ខណៈ​ពេល​ដែល​សារព័ត៌មាន Mail Online និយាយ​ថា របប​អាហារ​មាន​ជាតិ​សរសៃ​​ខ្ពស់​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ស្ត្រេ​ស​ឡើយ…

យោង​ទៅ​តាម​សារព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជាតិ​សរសៃ​គឺជា​សារធាតុ​បំបាត់​ស្ត្រេ​ស ខណៈ​ពេល​ដែល​សារព័ត៌មាន Mail Online និយាយ​ថា របប​អាហារ​មាន​ជាតិ​សរសៃ​​ខ្ពស់​ប្រហែលជា​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ស្ត្រេ​ស​ឡើយ ដោយសារ​តែ​ពោះវៀន​មាន​ឥទ្ធិពល​លើ​ខួរក្បាល​ដែរ ។

អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទៅ​លើ​អាស៊ីត​ខ្លាញ់​ដែល​មាន​ចង្វាក់​ខ្លី​។ ម៉ូលេគុល តូច​ៗ​ទាំងនេះ ត្រូវ​បាន​ផលិត​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បំបែក​​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ដូច​ជា បន្លែ​និង​ផ្លែ​ឈើ ។ វា​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រយោជន៍​ទៅ​លើ​ដំណើរ​ការណ៍​ជីវសាស្ត្រ​ដូច​ជា ការ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាពស៊ាំ។ ដូច្នេះ​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ក៏​ចង់​ឃើញ​ថា តើ​ឥទ្ធិពល​ទាំងនេះ​អាច​បំបាត់​ស្ត្រេ​សបាន ឬ​អត់ ។

ដែន​កំណត់​ដ៏​សំខាន់​មួយ​នោះ​គឺថា ការ​ស្រាវជ្រាវ​បាន​ធ្វើ​តែ​លើ​សត្វ​កណ្តុរ​ទេ មិន​ទាន់​ធ្វើ​នៅ​លើ​មនុស្ស​នៅឡើយ ។ ពួក​គេ​បាន​រក​ឃើញ​អំណះអំណាង​ជា​ច្រើន​ដែល​ថា កណ្តុរ​​ដែល​ស៊ី​ថ្នាំ​បំប៉ន​មាន​ជាតិ​ស​សៃ​ខ្ពស់ គឺ​មាន​ភាព​តានតឹង​តិច ហើយ​ក៏​មាន​សុខ​ភាព​ពោះវៀន​ល្អ​ជាង​មុន​ដែរ ។ ប៉ុន្តែ​វា​គឺជា​រឿង​ដែល​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែង​មួយ​មុន​នឹង​អាច​ប្រើ​លើ​មនុស្ស​បាន ។

ការ​ញ៉ាំ​ជាតិ​ស​សៃ​ទៅ​ទាម​ការ​ណែនាំ​អាច​នាំ​ឲ្យ​មាន​ប្រយោជន៍​ច្រើន​ដូច​ជា បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដូច​ជា មហារីក​ពោះវៀនធំ​ជាដើម ។ ស្ត្រេ​ស​គឺជា​បញ្ហា​សុខភាព​ញឹក​ញាប់​មួយ​ដែល​មនុស្ស​ភាគច្រើន​កំពុង​តែ​មាន​ក្នុង​ជីវិត ។ វា​ក៏​មាន​មធ្យោបាយ​ច្រើន​ដែរ​ក្នុង​ការ​បំបាត់​ស្ត្រេ​ស​ក្រៅពី​របប​អាហារ (​ប្រភព​ពី​៖ Health.com.kh​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ