ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​បណ្តាញ​​សង្គម ធ្វើ​​ឱ្យក្តៅក្រហាយរួចមក…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែសីហា បាន​ចាប់​បញ្ជូន​មន្ត្រី​យោធា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើងវាយ​ក្បាល​អ្នកលក់​ប្រហិត​បណ្ដាល​ឱ្យ​រង​របួស ដើម្បី​ជូន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​សំណុំរឿង​នេះ ស្ថិត​នៅ​ដៃ​លោកស្រី…

រាជធានី​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​សែន​សុខ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែសីហា បាន​ចាប់​បញ្ជូន​មន្ត្រី​យោធា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​កាំភ្លើងវាយ​ក្បាល​អ្នកលក់​ប្រហិត​បណ្ដាល​ឱ្យ​រង​របួស ដើម្បី​ជូន​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ដែល​សំណុំរឿង​នេះ ស្ថិត​នៅ​ដៃ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះ​រាជអាជ្ញា​រង​ធ្វើការ​សាកសួរ ។

មុន​នេះ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​តាម​រយៈវី​ដេ​អូ​ឃ្លី​ប​បង្ហោះ​តាម​បណ្តាញ​សង្គម ដែល​បុរសកោងកាច​រូប​នេះ​ តាំងខ្លួន​ជា​អ្នកមាន​អំណាច​ខ្លាំងដក​កាំភ្លើង​វាយ​បុរស​ម្នាក់​យ៉ាង​ឃោរឃៅ នៅ​ក្នុង​ចំណោម​មនុស្ស​ម្នា​រាប់រយ​នាក់ ​ដែល​ឈរ​មើល​ដោយ​ការ​ស្អប់ខ្ពើម​លើ​ជន​កម្រោល​ម្នាក់​នេះ ដែល​ខ្លាំង​សម្រាប់​អ្នកតូច​ទាប​លក់​ប្រហិត​ចៀន​តាម​ចិញ្ចើម​ផ្លូវ ។ ជន​នេះ ក៏​បាន​ទទួល​រង​នូវ​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ​ផង​ដែរ ។

មន្ត្រី​យោធា​រូប​នេះ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវលេខ​២៦៥ សង្កាត់​ទឹក ល្អក់​ទី​៣ ខណ្ឌទួលគោក ។ចំណែក​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ យ៉ែ​ម វណ្ណៈ ភេទ​ប្រុស អាយុ
​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃស្តាំ និង​សៀតផ្កា​ខាង ឆ្វេង។

គួរ​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា នៅ​តាម​ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខខណៈ​ឈ្មោះ សៅ ចាន់​ធី បើករថយន្ត​របស់​ខ្លួន​ម៉ាក​កាម​រី​បា​ឡែ​ន​ដល់​ចំណុច​ខាងលើ បាន​ជ្រុល​ទៅ​បុក​ជាមួយ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែ​ម វណ្ណៈ ។ ពេល​រថយន្ត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ប្រហិត​ហើយ ឈ្មោះ សៅ ចាន់​ធី មិន​បាន​ឈប់​រថយន្ត​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​អ្នកលក់​ប្រហិត​ទេ ។ ពេល​នោះ​អ្នកលក់​ប្រហិត​បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តា​ឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ប្លាត​ទៅ​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​របស់​ជន​ឈ្មោះ នួន ប៉ូ ។

ភ្លាម​នោះ​ឈ្មោះ នួន ប៉ូ បាន​ទាញ​យក​កាំភ្លើងខ្លី​ម៉ាក​P០៨ ចេញពី​ក្នុង​រថយន្ត​របស់​ខ្លួន ហើយ​ស្ទុះ​ទៅ​វាយ​ក្បាល​ឈ្មោះ យ៉ែ​ម វណ្ណៈ បណ្តា​ឱ្យ​របួស ។ បន្ទាប់​មក សមត្ថកិច្ច​ក៏​ទៅ​ដល់ និង​បាន​នាំ​ខ្លួន​ឈ្មោះ នួន ប៉ូ ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។ ក្រោយ​ពី​សាកសួរ​ហើយ សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​សុំ​ការ​សម្រេច ហើយ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ឈ្មោះ នួន ប៉ូ បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី ។

នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែសីហា តំណាង​អយ្យការ​បាន​ធ្វើការ​សាកសួរ​ជន​ត្រូវ​ចោទ​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​មិន
ទាន់​សម្រេច​ធ្វើការ​ចោទប្រកាន់​នៅឡើយ​ទេ ។ដូច្នេះ ជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​គ្រប់គ្រង​បណ្តោះ​អាសន្ន​វិញ និង​តម្រូវ​ឱ្យ​បញ្ជូន​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែសីហា​ទៀត ដើម្បី​ចាត់​បញ្ជូន​ទៅ​ចៅក្រម​សើ​ុ​ប​សម្រេច​​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​អាស្រ័យ​លើ​អង្គហេតុ​នៃ​បទល្មើស ៕

អត្ថបទសរសេរ ដោយ