ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​អ្នក​កំពង់ចាម​ប្រុង​ប្រយ័ត្ន​កំពស់​ទឹកទន្លេ​មេគង្គ​កើនឡើង​ទៀត​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​គ្រោះ​ទឹកជំនន់ ជា​ពិសេស​ចំពោះ​កុមារ ជន​ពិការ និង​ចាស់ជរា ក្នុង​ពេល​កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​ថ្ងៃនេះ​មានកំ​ពស់​១៥.១៤​ម៉ែត្រ…

ខេត្តកំពង់ចាម ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​គ្រោះ​ទឹកជំនន់ ជា​ពិសេស​ចំពោះ​កុមារ ជន​ពិការ និង​ចាស់ជរា ក្នុង​ពេល​កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តកំពង់ចាម​ថ្ងៃនេះ​មានកំ​ពស់​១៥.១៤​ម៉ែត្រ ខណៈ​កាលពី​ថ្ងៃ​ទី​០៥ និង​០៦ មាន​តែ​១៥.០៦​ម៉ែត្រ ។

លោក គួ​ច ចំរើន បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែសីហា នេះ​ថា​ទឹកទន្លេ​មេគង្គ​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​០៦ ខែសីហា បាន​ស្រក​មក​នៅ​ត្រឹម ១៥.០៥​ម៉ែត្រ តែ​សម្រាប់​ថ្ងៃ​ទី​០៧ ខែសីហា នេះ​កំពស់​ទឹកបាន​ឡើង​បន្តិច​វិញ​គឺ​មានកំ​ពស់​១៥.១៤​ម៉ែត្រ បណ្តាល​ឲ្យ​ប៉ះពាល់​ចំនួន​០៨​ស្រុក ឃុំ​ចំនួន​៤១ និង​១៦៤​ភូមិ ។

លោក​បន្ត​ថា ក្នុង​រយៈពេល​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្វើ​ឲ្យ​លិច​ដំណាំ​ស្រូវ​ចំនួន​៦៤៥,៥​ហិ​កតា ពោត​ចំនួន​៧​ហិ​កតា និង​លិច​ផ្លូវ​ចំនួន​៣៦២០​ម៉ែត្រ​ផង​ដែរ ។ ដូច្នេះ​លោក​សូម​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ហេតុការណ៍​ចៃដន្យ​ណាមួយ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត ពិសេស​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ កុមារ ជន​ពិការ និង​ចាស់ជរា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ