ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ចេញ​ទៅ​ថ្លែងការណ៍​បើសិន​រៀបចំ​ក្បាលម៉ាស៊ីន​ទាន់​ពេល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ចេញពី​ការ​បោះ​ឆ្នោត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ចេញ​ទៅ​ថ្លែងការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​អង្ក​ការណ៍​សហប្រជាជាតិ​នៅ​ពេល​ដែល​រៀបចំ​ក្បាលម៉ាស៊ីន​ទាន់​ពេលវេលា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​ចេញពី​ការ​បោះ​ឆ្នោត​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នឹង​ចេញ​ទៅ​ថ្លែងការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​អង្ក​ការណ៍​សហប្រជាជាតិ​នៅ​ពេល​ដែល​រៀបចំ​ក្បាលម៉ាស៊ីន​ទាន់​ពេលវេលា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ។

ក្នុង​ពី​ធី​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​កីឡាករ​កីឡាការិនី​គ្រូ​ប​ង្វិ​ក​រួម​នឹង​ប្រតិភូ​កីឡា​សរុប​ជាង​៧០​នាក់ ចូល​ជួប​ទទួល​ដំបូន្មាន​មួយ​ចំនួន មុន​នឹង​ពួក​គេ​ចេញ​ទៅ​ចូលរួម​ប្រកួត​កីឡា Asain Games នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នាកាល​ពី​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា ប្រសិនបើ​គ្មាន​ការ​រាំងស្ទះ​បណ្តឹង​ដែល​ត្រូវ​ដោះស្រាយ​ទៅ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដូច​ជា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បាន​លឿន​ជាង​មុន ហើយ​មិន​ខ្ទាស់ និង​បញ្ហា​ផ្លូវច្បាប់​រហូត​ដល់​បង្កើត​ថ្នាក់ដឹកនាំ​អាណត្តិ​ទី​៦​នេះ សម្តេច​នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​អង្ក​ការ​សហប្រជាជាតិ ដើម្បី​ថ្លែងការណ៍​បញ្ជាក់​ពី​សភាពការណ៍​នៅ​កម្ពុជា​តែ​ម្តង ។

សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ទៀត​ថា ការ​បង្កើត​ក្បាលម៉ាស៊ីន​ឆាប់​នេះ ដើម្បី​ងាយស្រួល​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្ក​ការ​សហប្រជាជាតិ ដើម្បី​ថ្លែងការណ៍​នៅ​ទីនោះ​តែ​ម្តង ដើម្បី​ឲ្យ​ក្រុមប្រឆាំង​ក៏​ដូច​ជា អង្ក​ការ​សហប្រជាជាតិ​ដឹង​ថា រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ធ្វើការ​បោះ​ឆ្នោត​ក្នុង ដែន​អធិប្បតេយ្យ​របស់​ខ្លួន តើ​មាន​តម្រូវការ​ប្រថាប់ត្រា​ពី​អ្នក​ណា​ក្រៅពី​ព្រះមហាក្សត្រ​របស់​ខ្លួន ។ ព្រះមហាក្សត្រ​មាន​តួនាទី​តែងតាំង​នាយក​រដ្ឋមន្ត្រី ហើយ​រៀបចំ​រដ្ឋាភិបាល​បន្ទាប់​ទៅ​ព្រះមហាក្សត្រ​បាន​ចេញ​លិខិត​តែងតាំង​រាជរដ្ឋាភិបាល ។ នៅ​កម្ពុជា​មិន​ចាប់​បាច់​ត្រូវការ​ប្រទេស​ណា​ប្រថាប់ត្រា​នោះ​ទេ ។

សម្តេច​តេ​ជោ​បញ្ជាក់​ថា « ប្រសិនបើ​ធ្វើ​បាន​ដូចនេះ​ខ្ញុំ​នឹង​ទៅ​អ​ង្ក្​ការ​សហប្រជាជាតិ ដើម្បី​ថ្លែងការណ៍​នៅ​អង្ក​ការ​សហប្រជាជាតិ ។ ព្រោះថា ប្រ​សិន​រៀបចំ​ពី​ថ្ងៃ​ទី​២១ កញ្ញា ខ្ញុំ​មិន​អាច​ទៅ​បាន​ទេ ព្រោះ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា នៅ​ទីនោះ​គេ​ប្រជុំ​បាត់​ហើយ ។ ខ្ញុំ​ត្រូវ​មានការ​ងារ​ប្រជុំ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​» ។
យ៉ាងណា​ក្តី​សម្តេច​តេ​ជោ​បាន​ស្នើ​ដល់​អ្នកជំនាញ​ច្បាប់​សិក្សា​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​កុំ​ឲ្យ​ជំទាស​ផ្លូវច្បាប់​ក្នុង​ការ​បង្កើត​ក្បាល់ម៉ាស៊ីន​ថ្មី​ឲ្យ​ឆាប់ ដើម្បី​មាន​ពេល​ចូលរួម​កិច្ចប្រជុំ​នៅ​អង្ក​ការ​សហប្រជាជាតិ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​បានដឹង ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​មាន​មាន​បំណង​ចង់​ជួប​សម្តេច​ត្រៀម​ខ្លូ​ន​ឲ្យ​ហើយ​ផង​ដែរ ។ យ៉ាងណា​ក្តី​សម្រាប់​ជំហរ​ក្នុង​ការ​ទៅ​អង្ក​ការ​សហប្រជាជាតិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ដើម្បី​ជា​សារ​មួយ​ដល់​ក្រុម​អ្នកគាំទ្រ​ការ​ញុះញង់​របស់​អ្នក​នៅ​ក្រៅប្រទេស ដើម្បី​ឲ្យ​មានការ​ភ្លឺភ្នែក​កុំ​ចេះ​តែ​ជឿរ​គេ​នោះ​អី ។

សម្តេច​តេ​ជោ ហ៊ុន​សែន​ក៏​បាន​គូសបញ្ជាក់​ថា ប្រសិនបើ​បង្កើត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​រដ្ឋសភា​មុន​ការ​កំណត់ ហើយ​មិន​ជំទាស់ និង​ច្បាប់​នោះ​សម្តេច​នឹង​ចេញ​ទៅ​អង្ក​ការ​សហប្រជាជាតិ ដើម្បី​ប្រាប់​ថា ខ្ញុំ​មាន​សិទ្ធិ​ថ្លែងការណ៍ ។ សម្តេច​បន្ថែម​ថា សម្តេច​ត្រូវ​បាន​ខាង​សហគមន៍​ធ្វើការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប និង​កិច្ចប្រជុំ​អាស៊ាន​អ៉ឺ​រ៉ុ​ប​នៅ​ទីក្រុង​ហាណូយ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា សម្តេច​ចង​រង់ចាំ​មើល​អ្នក​ដែល​មក​ចង់​ចាំ​សម្តេច​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា​៖« កុំ​ឲ្យ​ធ្វើ​អ្វីមួយ​នៅ​ចាំ​នេះ​ចាំ​នោះ ចាំ​បោះ​ឆ្នោត​រួច​ហើយ ឬ​ចាំ​ពេល​នេះ​ចាំ​ពេល​នោះ ហើយ​ចាំ​គេ​ចាប់​ហ៊ុន សែន​ទៅ​ទៀត ។

បើ​ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​គម្រោង​រដ្ឋសភា​អាណត្តិ​ទី​៦​ថ្មី គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវ​បើក​សម័យប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជ្យ​ធិ​បតី​ព្រះមហាក្សត្រ ។ ល្ងាច​ថ្ងៃ​ទី​១៩ ដដែល​សមាជិក​រដ្ឋសភា​ចូល​កាន់​ដំណែង ។

សម្តេច​គូសបញ្ជាក់ ៖«​អី​ញ្ចឹ​ង​ប្រសិនបើ​គណៈរដ្ឋមន្ត្រី​អាច​បង្កើត​នៅ​ក្នុង​ខែសីហា​នេះ បង្កើត ប្រសិនបើ​គ្មាន​ជំទាស់​ផ្លូវច្បាប់ ។ ព្រោះ​ឮ​ថា គ្មាន​រឿងរ៉ាវ (​បណ្តឹង​) ទៅ​ដល់​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នោះ​ទេ ក្នុង​ការ​បង្កើត​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ