ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីមិនឱ្យថ្លៃសោះ… ផឹកទាល់តែបង្ហូរឈាម​គ្នា​ផ្អើល

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហិង្សា​មួយ​បាន​កើតឡើង​នៅ​ពេល​រាត្រី ដែល​បង្ក​ដោយ​យុវជន​២​ក្រុម​ចូល​ផឹក​សុ​ី​នៅ​ហាង អឹ​ម​ដឹ​បេស​ហ្វូ​ត (PUB) ក្រុង​តា​ខ្មៅ ក៏​ទាក់​សម្តី​រហូត​ឌឺដង​ដាក់គ្នា ហើយ​ក្រោយមក…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហិង្សា​មួយ​បាន​កើតឡើង​នៅ​ពេល​រាត្រី ដែល​បង្ក​ដោយ​យុវជន​២​ក្រុម​ចូល​ផឹក​សុ​ី​នៅ​ហាង អឹ​ម​ដឹ​បេស​ហ្វូ​ត (PUB) ក្រុង​តា​ខ្មៅ ក៏​ទាក់​សម្តី​រហូត​ឌឺដង​ដាក់គ្នា ហើយ​ក្រោយមក បាន​បើក​ឆាកប្រយុទ្ធ​គប់​កែវ​គប់​ដប បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់​ភ្ញៀវ សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ ហើយ​ក៏​ឃើញ​យុវជន​ម្នាក់​ត្រូវ​បាន​រង​បួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ផង​ដែរ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ សីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្រោយ​វិទ្យាល័យ​សេរីភាព ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជន​រង​គ្រោះ ត្រូវ​បាន​ឈ្មោះ​ហ៊ឹ​ម វិ​ថៃ អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ហូរ​កេ​ី​ត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ដោយឡែក មួយ​ក្រុម​ទៀត​មាន​គ្នា​ច្រើន មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ។

បើ​តាម​សាក្សី​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​ទាំង​២​ក្រុម ដោយ​ក្រុម​ជន​រង​គ្រោះ ឃើញ​មាន​គ្នា​៣​នាក់ និង​ក្រុម​ជន​បង្ក​មាន​គ្នា​ច្រើន បាន​ធ្វើ​ដំណើរ​មក​ចូល​ផឹក​សុ​ី​នៅ​ហាង​ខាងលើ ។ លុះ​មួយសន្ទុះ​ក្រោយមក ក្រុម​ទាំង​ពីរ​បាន​មើល​មុខ​គ្នា និយាយ​ឌឺដង ទាក់​មាត់​គ្នា ស្រាប់តែ​ក្រុម​ទាំង​ពីរ​បាន​បើក​ឆាកប្រយុទ្ធ​គ្នា ដោយ​យក​កែវ​ស្រា​ទាញ​គប់​គ្នា ហើយ​បាន​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ម្ង ។

ប្រភព​បន្ត​ថា ក្រុម​បង្ក​បាន​ព្រួត​វាយ និង​គប់​កែវ​ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​ខាងលើ បណ្តាល​បែកក្បាល រយះ​ជា​ច្រើន​កន្លែង ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។ បន្ទាប់​មក ក្រុម​ជន​បង្ក​នោះ​នាំ​គ្នា​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ អស់ មុន​សមត្ថ​កិ​ច្វ​ទៅ​ដល់​។

ពាក់​ព​ន្ធ័​ករណី​នេះ ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទីតាំង​ហាង «​អឹ​ម ដឺ បេស​ហ្វូ​ត (PUB)» បង្ក​ហិង្សា​វាយ​គ្នា​ស្ទើរតែ​រាល់​យប់​តែ​ម្តង តាំងពី​បើកហាង​នោះ​មក ។ ហើយ​បើ​និយាយ​ពី​សម្លេង​វិញ គឺ​ម្ចាស់​សំឡេង​ឮ​ខ្លាំង​ៗ​ណាស់ រក​ពួក​គាត់​ដេក​ពុំ​បាន​ផង ។ ក្នុង​នោះ គាត់​បាន​សំណូមពរ​ទៅ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តា​ជួយ​រក​វិធាន​ការណ៍​ក្នុង​រឿង​នេះ​ផង ។

អត្ថបទសរសេរ ដោយ