ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានក្រុមហ៊ុនបាត់​ជិត១​សប្តាហ៍​ សង្ស័យនាំគ្នា​គាស់​ផ្ទះចូលមើល​​ប្រទះឃើញ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរសជា​ជន​បរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​ខ្លួនប្រាណ​អាក្រាត​នៅ​ក្នុង​បន្ទប់ បន្ទាប់​ពី​បាត់​ខ្លួន​មិនឃើញ​ចេញពីផ្ទះ​ប្រមាណ​មួ​យស​ប្តា​ហ៍ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​S05…

រាជធានី​ភ្នំពេញ ៖ បុរសជា​ជន​បរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​ខ្លួនប្រាណ​អាក្រាត​នៅ​ក្នុង​បន្ទប់ បន្ទាប់​ពី​បាត់​ខ្លួន​មិនឃើញ​ចេញពីផ្ទះ​ប្រមាណ​មួ​យស​ប្តា​ហ៍ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​S05 ផ្លូវ​លេខ​៥៤ ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា​។

ជនបរទេស​ដែល​ស្លាប់​ឈ្មោះ​កូ​ស​ល្លី​ ភី​តធ័រ​ អាន​តូ​នី (CAUGHLEY PETER ANTHONY) ភេទ​ប្រុស ​អាយុ​៧១​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី ជា​ប្រធាន​ក្រុមហ៊ុន អ៊ែ​ក​ថន ប៊ុ​ក​ខឺ (ACTON BOOKER Co.,Ltd) ស្នាក់​នៅ​ផ្ទះកើតហេតុ​​ខាងលើ ។

តាម​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា រយៈពេល​ប្រមាណ​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ ដែល​បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​នោះ​បាត់​ខ្លួន​មិនឃើញ​ចេញ​មក​ក្រៅ ហើយ​ផ្ទះ​ក៏​បាន​បិទ​​ភ្លើង​រហូត ដោយ​មានការ​សង្ស័យ សន្តិសុខ​បុរី​ក៏​បាន​រាយការណ៍​មក​អាជ្ញាធរ​ភូមិ​នាំ​គ្នា​គាស់​ផ្ទះ​ចូល​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ជនជាតិ​អូស្ត្រាលី​ខាងលើ​ដេក​ស្លាប់​នៅ​មាត់ទ្វារ​បន្ទប់​ទាំង​អាក្រាត​កាយ និង​មាន​សភាព​ហើម​ស្អុយ ក៏​បាន​រាយការណ៍​មក​នគរបាល​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ ។ តាម​រយៈ​ឯកសារ​នៅ​ក្នុងផ្ទះ ទើប​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​បុរស​ជនបរទេស​ខាងលើ​។

តាម​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​ជា​ជនជាតិ​បរទេស​ខាងលើ​មាន​ជំងឺ​ប្រចាំ​កាយ ដេក​ស្លាប់​ដោយសារ​តែ​គាំងបេះដូង ។ សព​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ